នៅទីក្រុងសេអ៊ូប្រទេសកូរ៉េ យើងបានឃើញក្មេងប្រុសម្នាក់ គេមានឈ្មោះគីម ស៊ូនូ គេជាកូនរបស់លោកគីមនឹងអ្នកស្រីគីម ពួកគាត់ស្រឡាញ់ស៊ូនូដូចជាគ្រាប់ពេជ្រចឹងហើយគេជាសិស្សរៀននៅវិទ្យាល័យមួយដ៏ល្បីផងដែរ ប៉ុន្តែគេមានចរឹកមួយគឺរឹសរូសមិនស្តាប់តាមប៉ាម៉ាក់របស់គេឡើយ ព្រោះគេចូលចិត្តជីវិតសេរីភាព មិនត្រូវការឲអ្នកណាហាមឃាត់ទេឡើយ
*ហុឺយយើងដឹងហើយ និយាយដដែលៗ*ស៊ូនូ
*យើងចេះតែប្រាប់ឯងទៅក្រែងឯងភ្លេច បានហើយbye bye*
*អឹមbye* ស៊ូនូ បន្ទាប់ពីគេនិយាយរួចក៏ងាកទៅមើលទេសភាពខាងក្រៅ មកដល់ផ្ទះភ្លាមគេក៏ចុះពីឡានភ្លាមដើរសំដៅចូលក្នុងផ្ទះ ពេលចូលទៅដល់ក៏ឃើញប៉ាម៉ាក់នឹងបងប្រុសរបស់គេកំពុងអង្គុយចាំគេញុំាបាយជុំគ្នា
*មកហើយហេ៎កូន*អ្នកស្រីគីម
*បាទម៉ាក់តើម៉ាក់មានការអ្វីមែនទេ?*ស៊ូនូ
*គ្មានអ្វីទេ ឡើងទៅលើងូតទឹកទៅ អាងមកញុំាបាយជុំគ្នា*អ្នកស្រីគីម
*បាទម៉ាក់* ស៊ូនូ គេក៏ឡើងទៅខាងលើដើម្បីងូតទឹកជម្រះខ្លួនចេញ មកដល់បន្ទប់ភ្លាមគេក៏ដាក់កាតាបទៅលើតុរួចក៏ទាញកន្សែងចូលងូតទឹកបាត់ទៅ 15នាទីក្រោយ នាយតូចក៏ចេញមកជាមួយនឹងឈុតគេងបែបcute រួចក៏ចេញទៅញុំាបាយ គេដើរសំដៅចូលតុតាមទម្លាប់របស់គេហើយក៏ញុំាបាយ
*ស៊ូនូ ម៉ាក់មានចង់រឿងប្រាប់កូន*អ្នកស្រីគីម
*រឿងអីទៅម៉ាក់*ស៊ូនូក៏សួរតបទៅម៉ាក់របស់គេវិញ
*អឹមចាំញុំាបាយហើយចាំម៉ាក់ប្រាប់*អ្នកស្រីគីម ធ្វើឲស៊ូនូចាប់ផ្តើមឆ្ងល់ភ្លាមៗ....បន្ទាប់ពីញុំាអាហារពេលល្ងាចលោកគីមរួចក៏ហៅស៊ូនូឲមកនិយាយគ្នា
*តើប៉ាម៉ាក់មានរឿងអីចង់ប្រាប់កូនមែនទេ??*ស៊ូនូ
*គឺម៉ាក់នឹងប៉ាឯងបានភ្ជាប់និស្ស័យកូនជាមួយក្មួយហុីកូនប្រុសរបស់មិត្តរបស់ម៉ាក់ហើយកូនក៏ត្រូវរៀបការឆាប់ៗនេះដែរ*អ្នកស្រីគីមក៏និយាយទាំងទឹកមុខញញឹម ព្រោះគិតថាកូនរបស់គាត់នឹងពេញចិត្តគេម្នាក់នោះភ្លាម
YOU ARE READING
YOUNG WIFE🖤
Short StoryHeeseung x sunoo សាច់រឿងនិយាយអំពើក្មេងម្នាក់ឈ្មោះ គីម ស៊ូនូត្រូវបានម្តាយឪពុកបង្ខំឲរៀបការទាំងវ័យក្មេងជាមួយនឹងកូនប្រុសCEO ម្នាក់ឈ្មោះលីហុីសឿងដែលជាម្ចាស់ក្រុមហ៊ុនល្បីមួយ តើខ្សែរជីវិតរបស់គេទៅជាយ៉ាងណា?