Morning new day arrives☀️
Sunoo pov
ស៊ូនូក៏ក្រោកពីព្រឹកទៅងូតទឹកដើម្បីទៅសាលារៀន បន្ទបា់ពីងូតទឹកហើយនាយតូចក៏រៀបចំខ្លួនចុះក្រោមដើម្បីញុំាអាហារពេលព្រឹក ពេលចុះមកដល់នាយតូចចូលអង្គុយញុំាអាហារជាមួយម៉ាក់របស់គេ*អ្នកម៉ាក់ចុះឯណាលោកប៉ានឹងបងថេយ៍នោះ*ស៊ូនូក៏សួរទៅម៉ាក់របស់នាយ
*គឺប៉ាឯងចេញទៅធ្វើការមុននេះ ព្រោះគាត់មានការប្រញាប់ ចំណែកបងរបស់ឯងនៅឯខាងលើ មិនទាន់មកទេ*អ្នកស្រីគីម
*អ៎របាទអ្នកម៉ាក់*ស៊ូនូក៏ទៅម៉ាក់របស់គេ រួចក៏ញុំាអាហារពេលព្រឹក បានបន្តិចមក បងរបស់គេក៏ចុះមក
*អ៎រអរុណសួរស្តីអ្នកម៉ាក់នឹងស៊ូនូប្អូនសណព្វចិត្តបង*ថេយ៉ុង
*បាទអរុណសួរស្តីបងថេយ៍*ស៊ូនូ
*អឹមនិយាយចឹងអ្នកណាជូនស៊ូនូទៅរៀន*ថេយ៉ុង
*ប្រហែលគ្មានទេ ព្រោះខាលីរវល់ជូនប៉ាឯងទៅកន្លែងធ្វើការបាត់ហើយ*អ្នកស្រីគីម ក៏តបជំនួយស៊ូនូ
*ចឹងមិនអីទេ ចាំខ្ញុំជូនគេទៅសាលាដោយខ្លួនឯង ព្រោះត្រូវទៅតាមផ្លូវនឹងដូចគ្នា*ថេយ៉ុង
*អឹមក៏បាន ណាមួយឯងទៅជាមួយបងឯងមានសុវត្ថិភាពជាង*អ្នកស្រីគីម
*បាទអ្នកម៉ាក់*ស៊ូនូ បន្ទាប់ពីញុំាអាហារពេលព្រឹករួច ស៊ូនូនឹងថេយ៉ុង ក៏ចេញដំណើរដើម្បីទៅសាលា នៅតាមផ្លូវ នាយតូចនៅតែមិនអស់ចិត្តក៏សួរបងរបស់គេ
*តើបងអាចប្រាប់ខ្ញុំបានទេ ថាម្នាក់ដែលត្រូវរៀបការជាមួយខ្ញុំជាអ្នកណា មានមុខបែបណា??*ស៊ូនូក៏សួរទាំងទឹកមុខឆ្ងល់
*បងក៏មិនដឹងដែរ ប៉ុន្តែដឹងត្រឹមថាគេជាកូនរបស់ត្រកូលលីទៅបានហើយ*ថេយ៉ុងក៏តបទៅប្អូន ទាំងភ្នែកកំពុងបើកឡាន
*អឹមក៏បានដែរ*ស៊ូនូ ពួកគេនិយាយគ្នារហូតទៅដល់សាលាស៊ូនូក៏ចុះពីឡាន ដើរសំដៅទៅក្នុងសាលា
*ឈប់សិនស៊ូនូ*ថេយ៉ុង
*បាទបងថេយ៍មានការអ្វីមែនទេ?*ស៊ូនូ
*គឺល្ងាចនេះចាំបងនៅទីនេះហើយ ចាំបងឲបងគុកមកយក ព្រោះបងជាប់ធ្វើឯកសារចឹងមិនបានមកយកឯងទេ*ថេយ៉ុង
YOU ARE READING
YOUNG WIFE🖤
Short StoryHeeseung x sunoo សាច់រឿងនិយាយអំពើក្មេងម្នាក់ឈ្មោះ គីម ស៊ូនូត្រូវបានម្តាយឪពុកបង្ខំឲរៀបការទាំងវ័យក្មេងជាមួយនឹងកូនប្រុសCEO ម្នាក់ឈ្មោះលីហុីសឿងដែលជាម្ចាស់ក្រុមហ៊ុនល្បីមួយ តើខ្សែរជីវិតរបស់គេទៅជាយ៉ាងណា?