Ep11

238 28 0
                                    

ព្រឹកថ្ងៃថ្មីបានមកដល់ ហុីសឿងក៏ក្រោកពីគេងទាំងអារម្មណ៍មិនស្រួលបួល

*ហេតុអ្វីក៏ឈឺក្បាលម្លេះ យប់មិញផឹកតែបន្តិចសោះ*ហុីសឿងក៏ក្រោកពីគ្រែក៏ងាករកស៊ូនូប៉ុន្តែមិនឃើញ ពេលនោះស៊ូនូបើកទ្វាចូលមក

*អរុណសួរស្តីលោកប្តី ក្រោកពីគេងហើយហេ៎?*ស៊ូនូក៏ចូលមកទាំងញញឹម

*បាទប្រពន្ធសម្លាញ់*ហុីសឿង

*អញ្ចឹងទៅងូតទឹកទៅ អូនបានរៀបចំអាហារពីព្រឹករួចហើយ*ស៊ូនូ

*បាទអូនសម្លាញ់អូនចូលមុនចុះ*ហុីសឿងនិយាយ
ហើយស៊ូនូក៏ចុះទៅក្រោមបាត់ទៅ ចំណែកហុីសឿងក៏ចូលងូតទឹកបាត់ទៅ 15នាទីក្រោយគេចេញមកវិញ ហើយចុះទៅខាងក្រោមដើម្បីញុំាអាហារពេលព្រឹក ពេលចុះមកគេបានឃើញស៊ូនូអង្គុយចាំគេជាស្រាច់

*Wow អាហារច្រើនម្លេះ*ហុីសឿង

*ទាំងអស់នេះអូនបានធ្វើសម្រាប់បងជាពិសេស*ស៊ូនូ

*ពិតមែនហេ៎*ហុីសឿង

*ត្រូវហើយ បងអាចសាកភ្លក់បាន*ស៊ូនូ ហុីសឿងក៏ចាប់ផ្តើមភ្លក់

*អឹមពិតជាឆ្ងាញ់មែន ប្រពន្ធបងពូកែធ្វើម្ហូប
មែននៀក*ហុីសឿងក៏និយាយសរសើរទៅប្រពន្ធរបស់ខ្លួន

*ហិហិ អញ្ចឹងញុំាឲច្រើនៗទៅ* ស៊ូនូ ពួកគេទាំង2ក៏ញុំាអាហារពេលព្រឹកជាមួយគ្នាយ៉ាងផ្អែមល្ហែង....
កាត់មកខាងខារីសាវិញ ពេលនេះនាងបានចុះពីខាងលើបន្ទប់គេងដើរសំដៅទៅបន្ទប់ទទួលភ្ងៀវទាំងម៉ួរម៉ៅ

*ហុឺយ អត់បានការមែន*ខារីសា ពេលនោះក៏លឺសំឡេងមនុស្សស្រីម្នាក់ចេញមក

*កើតស្អីទៀតហើយ លឺតែស្រែក* ម្នាក់នោះគឺជាវ៉ុនជីន បងស្រីរបស់ជូមីន ប៉ុន្តែអ្នកទាំង2មិនដែលត្រូវគ្នាម្តងណាឡើយដោយសារតែវ៉ុនជីនមានអ្វីល្អៗជាងជូមីន ធ្វើឲនាងកើតចិត្តច្រណែន ជាហេតុដែលធ្វើឲពួកគេមិនត្រូវគ្នា
វ៉ុនជីននាងអត្ថចរឹក ចិត្តល្អ ចេះដឹងខុសត្រូវ មិនដែលរករឿងអ្នកណាមុនឡើយ ប៉ុន្តែនាងក៏មិនស្លូតឲគេជាន់ដែរ

*មិនមែនជារឿងឯងទេ កុំមកលត់មាត់*ជូមីន

*ហា៎យើងមានបានចេះចង់ដឹងរឿងឯងឯណា គ្រាន់តែមកសួរធម្មតាតើ*វ៉ុនជីនក៏តបទៅវិញយ៉ាងរំភើយហើយក៏ដើរទៅអង្គុយធម្មតា

YOUNG WIFE🖤Where stories live. Discover now