Good morning arrived 🌞🌄
Heesun pov
ព្រឹកឡើងហុីសឿងក៏ក្រោកពីប្រលឹមដើម្បីរៀបចំខ្លួនទៅធ្វើការហើយក៏ទៅទទួលស៊ូនូដូចគ្នា នាយទាញកន្សែងរួចក៏ដើរបាត់ទៅ 15នាទីក្រោយនាយចេញមកជាមួយកន្សែងរុំជុំវិញកណ្តាលខ្លួនចុះក្រោម រួចក៏ដើរសំដៅទៅយកឈុតស្លៀកសម្រាប់ទៅធ្វើការ បន្ទាប់ពីស្លៀកអីរួចក៏ទាញទូរស័ព្ទហើយចេញទៅ មកដល់ក្រោម នាយបានឃើញម៉ាក់របស់គេកំពុងអង្គុយក្រេបកាហ្វេរ*អឹមកូនថ្ងៃនេះទៅធ្វើការលឿនម្លេះ??*អ្នកស្រីលី
*អ៎រអ្នកម៉ាក់កូនថ្ងៃនេះជូនស៊ូនូទៅសាលា ចឹងត្រូវក្រោកពីព្រឹកបន្តិចខ្លាចខកម៉ោងរៀនរបស់ស៊ូនូ*ហុីសឿង
*អឹមចឹងទៅចុះកូន*អ្នកស្រីលី
*បាទអ្នកម៉ាក់ ចឹងកូនទៅសិនហើយ*ហុីសឿងនិយាយក៏ដើរចេញពីខាងក្នុងសំដៅទៅឡានហើយជិះចេញបាត់ទៅ
កាត់មកខាងស៊ូនូវិញ គេរៀបចំរួចរាល់ហើយ គេក៏ចុះទៅខាងក្រោមដើម្បីញុំាអាហារពេលព្រឹក មកដល់ក្រោមនាយក៏ឃើញអាហាររៀបចំរួចជាស្រាច់ មិនចាំយូរទេនាយចូលតុញុំាតែម្តង កំពុងញុំាៗក៏លឺសំឡេងអង្គរក្សហៅឈ្មោះគេ
*អ្នកប្រុសតូចគឺគូរដណ្តឹងអ្នកប្រុសមកដល់បាទ* ខាលីដែលជាអង្គរក្សផ្ទាល់របស់ស៊ូនូក៏មកជម្រាបប្រាប់ស៊ូនូ
*អឹមឲគាត់ចាំខ្ញុំនៅបន្ទប់ទទួលភ្ងៀវសិនទៅ បន្តិចខ្ញុំញុំាអាហារហើយចាំខ្ញុំទៅរកគាត់*ស៊ូនូនិយាយទាំងទឹកមុខស្មើរ
*បាទអ្នកប្រុសតូច*ខាលីក៏គោរពតាមបញ្ជាស៊ូនូរួចក៏ដើរទៅរកហុីសឿង
*អ្នកប្រុស អ្នកប្រុសតូចគាត់ថាឲអ្នកប្រុសចាំគាត់នៅបន្ទប់ទទួលភ្ងៀវ បន្តិចទៀតគាត់នឹងមកហើយ*ខាលី
*បាទមិនអីទេ ខ្ញុំអាចចាំបាន*ហុីសឿងនិយាយហើយក៏ដើរទៅបន្ទប់ទទួលភ្ងៀវរួចអង្គុយចាំស៊ូនូ កំពុងតែអង្គុយក៏លឺ
សំឡេងអ្នកណាម្នាក់ហៅឈ្មោះគេ*ហុីសឿង នេះឯងមកដល់ពីកាល??*ថេយ៉ុង
*ខ្ញុំទើបមកដល់មិញទេបងថេយ៍ ចុះឯណាលោកពូអ្នកមីង?*ហុីសឿង
*អ៎រពួកគាត់មានការរវល់ចឹងពួកគាត់ចេញទៅតាំងយប់មិញម្លេះ*ថេយ៉ុង
YOU ARE READING
YOUNG WIFE🖤
Krótkie OpowiadaniaHeeseung x sunoo សាច់រឿងនិយាយអំពើក្មេងម្នាក់ឈ្មោះ គីម ស៊ូនូត្រូវបានម្តាយឪពុកបង្ខំឲរៀបការទាំងវ័យក្មេងជាមួយនឹងកូនប្រុសCEO ម្នាក់ឈ្មោះលីហុីសឿងដែលជាម្ចាស់ក្រុមហ៊ុនល្បីមួយ តើខ្សែរជីវិតរបស់គេទៅជាយ៉ាងណា?