ភាគទី 1

83 3 0
                                    

ថ្ងៃxxទី​xxខែxxឆ្នាំxxxx ថ្ងៃទី1

នេះជាលើកដំបូងដែលខ្ញុំចាប់ផ្តើមចេះសរសេរកំណត់ហេតុហើយក៏ជាថ្ងៃទីមួយដែលខ្ញុំបានជួបគេដែលធ្វើអោយខ្ញុំចង់សរសេរកំណត់ហេតុនេះឡើងមក.

ខ្ញុំ​ឈ្មោះ Wang​ Yibo​ ឆ្នាំនេះខ្ញុំរៀនឆ្នាំទី3ផ្នែកសិល្បៈនៅសាលារៀនល្បីឈ្មោះមួយនៅទីក្រុងសៀងហៃ ហើយថ្ងៃនេះក៏ជាថ្ងៃដែលបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មីដែលថ្ងៃនេះខ្ញុំបានជួបនឹងគេម្នាក់នោះ.

នៅព្រឹកនេះពេលដែរខ្ញុំដើរឆ្លងកាត់hallរបស់សាលាដើម្បីទៅរកថ្នាក់របស់ខ្ញុំ ខ្ញុំបានជួបនឹងគេម្នាក់នោះ

ស្នាមញញឹម​មួយនោះ ស្នាមញញឹមដែលឃើញហើយធ្វើអោយខ្ញុំមិនអាចដកភ្នែកពីមុខរបស់គេបាន ទោះបីជាគេមិនបានញញឹមមិនរកខ្ញុំតែបេះដូងខ្ញុំនៅពេលនោះលោតខ្លាំងស្ទើរតែផ្ទុះចេញមកក្រៅទ្រូង

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ស្នាមញញឹម​មួយនោះ ស្នាមញញឹមដែលឃើញហើយធ្វើអោយខ្ញុំមិនអាចដកភ្នែកពីមុខរបស់គេបាន ទោះបីជាគេមិនបានញញឹមមិនរកខ្ញុំតែបេះដូងខ្ញុំនៅពេលនោះលោតខ្លាំងស្ទើរតែផ្ទុះចេញមកក្រៅទ្រូង. នៅពេលនោះទើបខ្ញុំដឹងថាខ្ញុំរកឃើញមនុស្សដែលខ្ញុំរង់ចាំមកជាយូរហើយ​ គឺជាគេម្នាក់នោះហើយដែលខ្ញុំតែងតែរង់ចាំនិងតែងតែសុបិនឃើញគេ...

ថ្ងៃទីxxខែxxឆ្នាំxxxx​ ថ្ងៃទី3

ថ្ងៃនេះខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំដែលទើបតែស្គាល់រាប់អានគ្នាបាននាំគ្នាមកញ៉ាំបាយនៅកង់ទីនរបស់សាលាក៏ស្រាប់តែខ្ញុំក្រឡេកទៅឃើញគេម្នាក់នោះម្តងទៀត តែថ្ងៃនេះគេមិនបាននៅតែម្នាក់ឯងនោះទេ ខ្ញុំ​ឃើញគេមានមិត្ត2 3នាក់នៅឈរក្បែរជាពិសេសខ្ញុំឃើញមនុស្សស្រីម្នាក់ហាក់ដូចជាស្និទ្ធស្នាលនឹងគេម្នាក់នោះហាក់ដូចជាពួកគេជាសង្សារនឹងគ្នា.

ខ្ញុំ​មិនដឹងថាខ្ញុំកំពុងគិតអីនៅពេលនោះទេតែខ្ញុំមានអារម្មណ៍ខឹង​ ច្រណែន​ ប្រចណ្ឌស្រីម្នាក់នោះ ខ្ញុំចង់ប្តូរអោយខ្លួនឯងទៅឈរនៅកន្លែងដែលនាងកំពុងឈរហើយអាចស្និទ្ធស្នាលនឹងគេដូចជាពេលនេះ.ឃើញបែបនេះហើយខ្ញុំរឹតតែខឹង មិនដឹងថាខឹងនាងរឺខឹងខ្លួនឯងដែលស្រាប់តែមានអារម្មណ៍បែបនេះ.

(ចប់)​រឿងខ្លី: កំណត់ហេតុស្នេហ៍ 365ថ្ងៃ 📒💘💞Where stories live. Discover now