ជួបគ្នាក្រោមដំណក់ភ្លៀងតឺអ៉ីគេខំអើតចុះឡើងទំរាំតែអាចចេញមកឈរខាងមុខបានហើយក៏បានឃើញរាងតូចស្តើងជាមួយនឹងសម្លៀកបំពាក់ដែលធំជាងរាង តែស្អាតសាកសមជាមួយនឹងសម្បុរស្បែករបស់គេដែលសផ្កាឈូកកំពុងឈរនៅពីមុខទូរកញ្ចក់ដែលមានតាំងសម្លៀកបំពាក់សម្រាប់សម្តែងហ៊ីកាលពីបុរាណ. នៅក្នុងដៃរបស់គេខាងឆ្វេងមានកាន់សៀវភៅពណ៌គគីរតូចមួយហើយខាងស្តាំកំពុងតែចង្អុលបង្ហាញ និង បរិយាយប្រាប់ដល់ក្រុមសិស្សដែលកំពុងស្តាប់ហើយកត់ត្រា
ពត៍មានដែលគេប្រាប់.រាងក្រាស់គេសម្លឹងមើលរាងតូចបណ្តើរស្តាប់សម្លេងពិរោះស្រទន់របស់គេបណ្តើរយ៉ាងចាប់អារម្មណ៍អ្នកចំពោះមុខគេពេលនេះអាចមិនមែនជាបុរាណវិទូ រឺអ្នកជំនាញខ្លាំងផ្នែកនេះតែគេអាចពន្យល់ប្រាប់ពីប្រវត្តិរបស់វត្ថុនីមួយដែលគេស្គាល់បានក្បះក្បាយនិងលម្អិតហើយបានលើកយកប្រវត្តិពីក្រោយវត្ថុបុរាណទាំងនោះមកនិយាយបន្ថែមធ្វើអោយវត្ថុដែលគ្មានវិញ្ញាណទាំងអស់នេះកាន់តែមានតម្លៃទៅតាមប្រវត្តិពីក្រោយរបស់វា.
រាងក្រាស់បានដើរតាមគេជាមួយក្រុមសិស្សទៅតាមកន្លែងនីមួយៗរហូតទៅដល់កន្លែងមួយដែលមានដាក់តាំងស្នៀតសក់បានទាក់ទាញចំណាប់អារម្មណ៍របស់គេ. ស្នៀតសក់មួយដែលមានយក់ពណ៌សនៅលើនោះបានអន្ទងអារម្មណ៍របស់គេអោយចូលទៅរក. ពេលដែលគេដើរកាន់តែជិតដល់គេមានអារម្មណ៍ដល់ខ្យល់ក្តៅដែលបក់មកប៉ះខ្លួនគេទាំងដែលបន្ទប់ទាំងមូលជាបន្ទប់ម៉ាស៊ីនត្រជាក់.
ពេលដែលចូលជិតទៅដល់គេបានលឺសម្លេងច្រៀងហ៊ីល្វើយៗមកប៉ះត្រចៀកធ្វើអោយគេងាករកមើលជុំវិញខ្លួនតែទីនេះមានតែគ្រឿងវត្ថុបុរាណតើមានអ្នកចម្រៀងហ៊ីបុរាណពីណាមកច្រៀង?គេឆ្ងល់យ៉ាងខ្លាំង.តែគេក៏បង្វែងចំណាប់អារម្មណ៍មកកាន់ស្នៀតសក់ចំពោះមុខគេនេះវិញ គេដើរចូលកាន់តែជិតរហូតដល់ឃើញរូបរាងរបស់វាកាន់តែច្បាស់. ស្នៀតសក់បុរាណដែរ់ធ្វើពីប្រាក់មានយក់ពណ៌សភ្ជាប់នៅខាងចុងបែបសាមញ្ញតែក៏ស្រស់ស្អាត. ពេលពួកយើងមើលទៅកាន់យក់នោះកាន់តែជិតក៏ឃើញមានស្នាមក្រហមដូចឈាមប្រឡាក់ចូលសាច់តែមួយជាមួយយក់នោះធ្វើអោយរាងក្រាស់ឆ្ងល់យ៉ាងខ្លាំងពេលដែលឃើញយក់ដែលមានពណ៌ចម្លែកបែបនេះ.
YOU ARE READING
(ចប់)រឿងខ្លី: កំណត់ហេតុស្នេហ៍ 365ថ្ងៃ 📒💘💞
Romanceពីបុរសម្នាក់ដែលលួចស្រលាញ់បុរសម្នាក់ទៀតដែលរៀននៅសាលាជាមួយគ្នា ហើយបានសរសេរររឿងរ៉ាវរបស់គេតាំងពីជួបម្នាក់នោះដំបូងដាក់ក្នុងសៀវភៅកំណត់ហេតុមួយដែលមានចំណងជើងថា "កំណត់ហេតុស្នេហ៍365ថ្ងៃ"ដោយបំណងរបស់គេធ្វើយ៉ាងណាក្នុងរយៈពេល365ថ្ងៃគេនឹងយកបុរសម្នាក់នោះធ្វើជាគូរស្នេ...