ថ្ងៃxxទីxxខែxxឆ្នាំxxxx ថ្ងៃទី1
នេះជាលើកដំបូងដែលខ្ញុំចាប់ផ្តើមចេះសរសេរកំណត់ហេតុហើយក៏ជាថ្ងៃទីមួយដែលខ្ញុំបានជួបគេដែលធ្វើអោយខ្ញុំចង់សរសេរកំណត់ហេតុនេះឡើងមក.
ខ្ញុំឈ្មោះ Wang Yibo ឆ្នាំនេះខ្ញុំរៀនឆ្នាំទី3ផ្នែកសិល្បៈនៅសាលារៀនល្បីឈ្មោះមួយនៅទីក្រុងសៀងហៃ ហើយថ្ងៃនេះក៏ជាថ្ងៃដែលបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មីដែលថ្ងៃនេះខ្ញុំបានជួបនឹងគេម្នាក់នោះ.
នៅព្រឹកនេះពេលដែរខ្ញុំដើរឆ្លងកាត់hallរបស់សាលាដើម្បីទៅរកថ្នាក់របស់ខ្ញុំ ខ្ញុំបានជួបនឹងគេម្នាក់នោះ
ស្នាមញញឹមមួយនោះ ស្នាមញញឹមដែលឃើញហើយធ្វើអោយខ្ញុំមិនអាចដកភ្នែកពីមុខរបស់គេបាន ទោះបីជាគេមិនបានញញឹមមិនរកខ្ញុំតែបេះដូងខ្ញុំនៅពេលនោះលោតខ្លាំងស្ទើរតែផ្ទុះចេញមកក្រៅទ្រូង. នៅពេលនោះទើបខ្ញុំដឹងថាខ្ញុំរកឃើញមនុស្សដែលខ្ញុំរង់ចាំមកជាយូរហើយ គឺជាគេម្នាក់នោះហើយដែលខ្ញុំតែងតែរង់ចាំនិងតែងតែសុបិនឃើញគេ...
ថ្ងៃទីxxខែxxឆ្នាំxxxx ថ្ងៃទី3
ថ្ងៃនេះខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំដែលទើបតែស្គាល់រាប់អានគ្នាបាននាំគ្នាមកញ៉ាំបាយនៅកង់ទីនរបស់សាលាក៏ស្រាប់តែខ្ញុំក្រឡេកទៅឃើញគេម្នាក់នោះម្តងទៀត តែថ្ងៃនេះគេមិនបាននៅតែម្នាក់ឯងនោះទេ ខ្ញុំឃើញគេមានមិត្ត2 3នាក់នៅឈរក្បែរជាពិសេសខ្ញុំឃើញមនុស្សស្រីម្នាក់ហាក់ដូចជាស្និទ្ធស្នាលនឹងគេម្នាក់នោះហាក់ដូចជាពួកគេជាសង្សារនឹងគ្នា.
ខ្ញុំមិនដឹងថាខ្ញុំកំពុងគិតអីនៅពេលនោះទេតែខ្ញុំមានអារម្មណ៍ខឹង ច្រណែន ប្រចណ្ឌស្រីម្នាក់នោះ ខ្ញុំចង់ប្តូរអោយខ្លួនឯងទៅឈរនៅកន្លែងដែលនាងកំពុងឈរហើយអាចស្និទ្ធស្នាលនឹងគេដូចជាពេលនេះ.ឃើញបែបនេះហើយខ្ញុំរឹតតែខឹង មិនដឹងថាខឹងនាងរឺខឹងខ្លួនឯងដែលស្រាប់តែមានអារម្មណ៍បែបនេះ.
YOU ARE READING
(ចប់)រឿងខ្លី: កំណត់ហេតុស្នេហ៍ 365ថ្ងៃ 📒💘💞
Romanceពីបុរសម្នាក់ដែលលួចស្រលាញ់បុរសម្នាក់ទៀតដែលរៀននៅសាលាជាមួយគ្នា ហើយបានសរសេរររឿងរ៉ាវរបស់គេតាំងពីជួបម្នាក់នោះដំបូងដាក់ក្នុងសៀវភៅកំណត់ហេតុមួយដែលមានចំណងជើងថា "កំណត់ហេតុស្នេហ៍365ថ្ងៃ"ដោយបំណងរបស់គេធ្វើយ៉ាងណាក្នុងរយៈពេល365ថ្ងៃគេនឹងយកបុរសម្នាក់នោះធ្វើជាគូរស្នេ...