ចុងបញ្ចប់នៃកំណត់ហេតុ...ខ្ញុំខំប្រឹងវារទាំងពិបាករហូតវាទៅដល់គេហើយព្យាយាមលើកគេឡើងអោយមកផ្អែកទ្រូងខ្ញុំដោយមិនខ្វល់ឈាមគេប្រឡាក់ខ្ញុំហើយស្រែកហៅគេ.សភាពរបស់គេនៅពេលនេះធ្វើអោយខ្ញុំបារម្ភយ៉ាងខ្លាំង
"Zhan ដឹងខ្លួនឡើង Zhan ឯងមិនត្រូវកើតអីទេ កុំទុកខ្ញុំចោលអី zhan ពេទ្យអ្នកណាក៏បានដែរជួយហៅឡានពេទ្យផង... " ខ្ញុំខំស្រែកហៅអោយគេជួយតែគ្មានអ្នកណាដើរកាត់ម្តុំនេះសោះដោយសារផ្លូវនេះជាផ្លូវតូចហើយស្ងាត់ ហើយទូរសព្ទរបស់ខ្ញុំក៏ភ្លេចនៅថតតុក្នុងថ្នាក់ទៀតទើបខ្ញុំរាវរកទូរសព្ទរបស់ Zhan ហើយតេហៅឡានពេទ្យអោយមកដឹកពួកយើងទៅសង្គ្រោះនៅមន្ទីរពេទ្យ.
ពេលមកដល់ពេទ្យខ្ញុំរត់តាមគ្រែពេទ្យដែលអូសគេទៅដោយមិនខ្វល់ពីពោះខ្ញុំដែលនៅឆ្អល់រត់បណ្តើរអោបពោះបណ្តើររហូតដល់មុខបន្ទប់ICU ទើបខ្ញុំនៅអង្គុយចាំគេនៅខាងក្រៅរហូតដល់3ម៉ោងក្រោយមកZhanត្រូវពេទ្យ2នាក់អូសគ្រែគេចេញមកដោយមានដុកទ័រដើរចេញមកតាមពីក្រោយ.
"ដុកទ័រមិត្តខ្ញុំយ៉ាងមិចទៅហើយ គេមានកើតអីធ្ងន់ទេ?"ខ្ញុំសួរដោយបារម្ភពីគេយ៉ាងខ្លាំង"ស្ថានភាពអ្នករបួសធ្ងន់គ្រាន់បើ មានស្នាមជាំពេញមុខនិងដងខ្លួន ជាពិសេសបាក់ឆ្អឹងជំនីអស់3កង់ អ្វីដែលសំខាន់ដៃខាងស្តាំរបស់គេបាក់ធ្ងន់ធ្ងរពួកយើងអាចសង្គ្រោះតនិងអបឆ្អឹងអោយគេមកវិញបានតែដៃស្តាំរបស់អ្នករបួសអាចមិនអាចមានកម្លាំងប្រើបានដូចពីមុនដូចជាចាប់កាន់ប៊ិចរឺលើករបស់បាន អាចបានត្រឹមកម្រើកប៉ុណ្ណោះ ទើបខ្ញុំចង់អោយលោកនិងអ្នករបួសធ្វើចិត្តទទួលយករឿងនេះ" ដុកទ័រលើកដៃមកទះស្មាខ្ញុំតិចៗរួចដើរទៅតាមគ្រែរបស់Zhanដែលអូសទៅមុននេះ.
ខ្ញុំពេលនោះមិនដឹងគួរធ្វើបែបណាបន្តបានត្រឹមតែឈរភ្លឹករហូតខាងប៉ូលីសបានចូលមកសាកសួរពត៍មានពីខ្ញុំដើម្បីធ្វើកំណត់ហេតុរឿងដែលZhan ត្រូវគេព្រួតវាយ...
ថ្ងៃទីxx ខែxx ឆ្នាំxxxx ថ្ងៃទី295
បន្ទាប់ពីដំណើរការរឿងក្តីរបស់Zhan ដែលលទ្ធផលដោះស្រាយបានយ៉ាងលឿនក្នុងរយៈពេល5ថ្ងៃ អ្វីដែលទទួលបានពីពួកនោះ គ្រាន់តែជាការធានាប្រាក់ជួយព្យាបាលរបួស zhan រហូតដល់ជាដោយមិនមានសំណងអ្វីផ្សេងទៀត ដែលរឿងនេះអយុត្តិធម៌បំផុតសម្រាប់Zhan ដែលបាត់បង់ដៃម្ខាងរបស់គេជារៀងរហូត ថែមទាំងពេលនេះសមីខ្លួននៅមិនទាន់ដឹងខ្លួននៅឡើយ.
YOU ARE READING
(ចប់)រឿងខ្លី: កំណត់ហេតុស្នេហ៍ 365ថ្ងៃ 📒💘💞
Romansពីបុរសម្នាក់ដែលលួចស្រលាញ់បុរសម្នាក់ទៀតដែលរៀននៅសាលាជាមួយគ្នា ហើយបានសរសេរររឿងរ៉ាវរបស់គេតាំងពីជួបម្នាក់នោះដំបូងដាក់ក្នុងសៀវភៅកំណត់ហេតុមួយដែលមានចំណងជើងថា "កំណត់ហេតុស្នេហ៍365ថ្ងៃ"ដោយបំណងរបស់គេធ្វើយ៉ាងណាក្នុងរយៈពេល365ថ្ងៃគេនឹងយកបុរសម្នាក់នោះធ្វើជាគូរស្នេ...