ចាប់ផ្តើមបេសកកម្ម~មួយរយៈក្រោយមក~
ប៉្រាវ~~~
សម្លេងបែកកញ្ចក់ទូរដាក់ស្នៀតសក់នឹងប្រអប់ដាក់សំបុត្របានបន្លឺឡើងនៅកណ្តាលស្ងាត់ដែលមនុស្សគ្រប់គ្នាបានកំពុងតែលង់លក់ក្នុងដំណេកយ៉ាងមានក្តីសុខ.នៅខាងមុខច្រកចូលឯណោះវិញសន្តិសុខយាមសារមន្ទីរបានត្រូវរបួសធ្ងន់ដេកក្នុងថ្លុកឈាម ពេលនោះមានបុរសម្នាក់ក្នុងឈុតពណ៌ខ្មៅបានដើរក្រឡងសន្តិសុខដែលរបួសរួចដើរសំដៅទៅរកកូនចៅដែលបានបើកផ្លូវរង់ចាំនៅខាងមុខ.
ពន្លឺភ្លើងពិលដែលចាំងលើកញ្ចក់បានចាំងផ្លាតមកលើមុខរបស់បុរសនោះដែលយើងអាចឃើញថានៅលើមុខរបស់គេមានស្នាមមួយវែងតាំងពីក្រោមភ្នែកមកដល់ថ្ពាល់.មេចោរនោះបានដើរមកមើលស្នៀតសក់ និង ប្រអប់ដែលនៅក្នុងដៃកូនចៅ.
"មានវត្ថុមានតម្លៃផ្សេងទៀតទេ?"សម្លេងកំណាចបានបន្លឺឡើង
"បាទមេក្រុមអត់មានទេ ពួកយើងរកមើលសព្វអស់ហើយនៅទីនេះគ្មានវត្ថុមានតម្លៃដែលយើងអាចលក់បានទេក្រៅពីរបស់នេះដែលមេក្រុមរងបានប្រាប់មកថាជាវត្ថុមានតម្លៃបំផុតនៅទីនេះពេលដែលគាត់មកស៊ើប"
"បានហើយបើគ្មានអីទៀតទេពួកយើងទៅវិញ"បុរសនោះស្រែកបញ្ជាដោយមិនខ្លាចរអារហើយក្រុមចោរក៏ដើរទៅឡើងឡានរួចបើកចេញពីទីនោះអស់.
~ស្អែកឡើង~
ចាប់តាំងពីថ្ងៃដែលជួបគ្នានៅពេលភ្លៀងនោះមក ស៊ាវជិន និង តឺអ៉ីក៏ស្និទ្ធស្នាលនឹងគ្នាជាងមុនពេលទំនេរពួកគេក៏ណាត់គ្នាញ៉ាំបាយនិយាយគ្នារឿងអ្វីដែលស៊ាវជិនបានសិក្សានឹងរកឃើញថ្មីៗ.
ព្រឹកនេះរាងក្រាស់បានមកយកស៊ាវជិននៅផ្ទះទៅញ៉ាំអាហារពេលព្រឹកជាមួយគ្នាហើយគេក៏ជូនមកសារមន្ទីរវិញ. ពេលមកដល់ក៏បានឃើញមានឈាមនៅពីមុខច្រកចូលហើយក៏ឃើញលោកសាងនៅខាងក្នុងកំពុងរត់ឆ្លេឆ្លាតែម្នាក់ឯង.
"វីវរហើយអាជិន វីវរធំហើយ ពួកយើងស្លាប់មិនខាន" លោកស៊ូស្ទុះចេញមករកកូនប្រុសដែលដើរចូលមកក្នុងសារមន្ទីរជាមួយនឹងតឺអ៉ីបន្ទាប់ពីញ៉ាំបាយពេលព្រឹកជាមួយគ្នាហើយ.
YOU ARE READING
(ចប់)រឿងខ្លី: កំណត់ហេតុស្នេហ៍ 365ថ្ងៃ 📒💘💞
Romanceពីបុរសម្នាក់ដែលលួចស្រលាញ់បុរសម្នាក់ទៀតដែលរៀននៅសាលាជាមួយគ្នា ហើយបានសរសេរររឿងរ៉ាវរបស់គេតាំងពីជួបម្នាក់នោះដំបូងដាក់ក្នុងសៀវភៅកំណត់ហេតុមួយដែលមានចំណងជើងថា "កំណត់ហេតុស្នេហ៍365ថ្ងៃ"ដោយបំណងរបស់គេធ្វើយ៉ាងណាក្នុងរយៈពេល365ថ្ងៃគេនឹងយកបុរសម្នាក់នោះធ្វើជាគូរស្នេ...