រីករាយក្នុងការអាន♡︎
" Rainy days
I'm thinkin' 'bout you, what to say
Wish I knew how to find the way
Right back to you, on rainy days likeRainy days
I'm thinkin' 'bout you, what to say
Wish I knew how to find the way
Right back to you, on rainy days like "សំឡេងបទចម្រៀងបន្លឺឡើងធ្វើឲ្យបរិយាយនៅក្នុងឡានកាន់តែសោកសៅលើសដើម ខណៈនាយកម្លោះថេហ្យុងស្តាប់បទចម្រៀងបណ្តើរបើកឡានបណ្តើរទាំងភ្នែកសំឡឹងមើលផ្លូវខាងមុខ ។
យូរៗម្តងក៏ងាកមកមើលបាច់ផ្កាដែលដាក់នៅកៅអីជិតកន្លែងដែលគេអង្គុយម្តងទាំងស្នាមញញឹម នេះជាពេលវេលាដែលគេតែងតែឲ្យមកដល់ឆាប់ៗ ។
" Remember how I used to make you laugh the most "
ថេហ្យុងញញឹមព្រមជាមួយភាពសោកសៅ តើគេអាចភ្លេចរឿងរ៉ាវរវាងគេនិងជុងហ្គុកបានដោយរបៀបណាទៅ គេនៅចងចាំស្នាមញញឹមរបស់ជុងហ្គុកដែលតែងតែបង្ហាញឲ្យគេបានឃើញ គ្រប់ពេលដែលគេច្រៀងឲ្យស្តាប់ ជុងហ្គុកសើច ជុងហ្គុកយំដោយសារតែគេ គេនៅចងចាំទាំងអស់ ។
" Yеah, I can feel your touch, I remember your kiss
Those hurtful words and I miss you "ឡានក៏បញ្ឈប់ដោយថេហ្យុង ក្រោយពីមកដល់កន្លែងដែលគេចង់មកហើយ នាយកម្លោះដើរចុះពីឡានព្រមជាមួយបាច់ផ្កានៅក្នុងដៃ ខ្យល់ត្រជាក់ក៏បក់ផាត់មកប៉ះនឹងរាងកាយរបស់គេ ដែលធ្វើឲ្យគេមានអារម្មណ៍ថារងា ប៉ុន្តែក៏មិនអាចរារាំងគេមិនឲ្យបន្តដំណើរទៅមុខដែរ ។
« តើអូននឹកបងទេ? ហ្ហឹម... បងនឹកអូនខ្លាំងណាស់ អូនដឹងទេ? ពេលនេះបើទោះបីជាបងនិយាយ អូនក៏ប្រហែលជាមិនជឿបងដែរ ព្រោះអូនមិនជឿសំដីអ្នកណាងាយៗនោះឡើយ សូម្បីតែជាបង ប៉ុន្តែបង... បងបែរជាជឿសំដីអ្នកដទៃជាងអូន ហើយក៏មិនស្តាប់ការបកស្រាយរបស់បង អូនឃើញទេ? ព្រោះតែបែបនេះទើបបងមកឈរនៅទីនេះ នៅចំពោះមុខអូន » ថេហ្យុងទម្លាក់បាច់ផ្កាដាក់នៅមុខផ្នូរដែលមានឆ្លាក់ឈ្មោះចន ជុងហ្គុកទាំងដើមទ្រូងអួលណែន ទឹកភ្នែកក៏ស្រក់ចុះមកដោយឯកឯង ហាមឃាត់មិនបានតទៅទៀត តើគេអាចទប់ទឹកភ្នែករបស់គេបានដោយរបៀបណាទៅ បើមនុស្សដែលគេស្រឡាញ់ចាកចោលគេបែបនេះនោះ?
« បើសិនជាបងដឹងថាថ្ងៃដែលបងដេញអូនឲ្យទៅគឺជាថ្ងៃចុងក្រោយដែលពួកយើងជួបគ្នា បងនឹងអោបអូនឲ្យជាប់ហើយក៏មិនឲ្យអូនចាកចេញទៅ ដូច្នេះទើបអូនមិនអាចស្លាប់ហើយបងក៏មិនក្លាយជាបែបនេះ ក្លាយជាមនុស្សដែលរស់នៅដូចជាស្លាប់ទាំងរស់បែបនេះ ហឹុក... » ទឹកភ្លៀងក៏ចាប់ភ្លៀងស្រក់ចុះមកលើរាងកាយថេហ្យុងដែលឈរយំតែម្នាក់ឯង ។
ទឹកភ្នែករបស់គេដែលស្រក់ចុះមកក៏លាយឡំជាមួយទឹកភ្លៀងដែលកំពុងស្រក់ចុះមក សំឡេងយំរបស់គេក៏ប្រណាំងគ្នាជាមួយសំឡេងទឹកភ្លៀង ភាពឈឺចាប់ទាំងប៉ុន្មានដែលកប់នៅក្នុងចិត្តរបស់គេ ហាក់កាន់តែធ្វើឲ្យគេកាន់តែឈឺចាប់ខ្លាំងលើសដើម ។
តើឲ្យគេបំភ្លេចបានដោយរបៀបណាទៅ? ថ្ងៃដែលគេដេញជុងហ្គុកឲ្យចេញទៅក៏ជាថ្ងៃដែលមានភ្លៀងធ្លាក់ហើយក៏ជាថ្ងៃដែលជុងហ្គុកស្លាប់ដោយសារតែគេដូចគ្នា ។
បើសិនជាថ្ងៃនេះឆ្នាំមុនគេហាមឃាត់ជុងហ្គុកហើយទៅតាមជុងហ្គុកមកវិញ ជុងហ្គុកក៏ប្រហែលមិនត្រូវស្លាប់ដោយសារតែឡានបុកដូចគ្នា ប៉ុន្តែគេមិនដឹង... គេមិនដឹងថាជុងហ្គុកនឹងទៅចោលគេទាំងបែបនោះ ។
" អូនស្រឡាញ់បង... " ពាក្យចុងក្រោយដែលគេពីជុងហ្គុកបានឮតាមរយៈទូរស័ព្ទមុនពេលដែលជុងហ្គុកចាកចេញពីពិភពលោកនេះ នៅតែលាន់ឮរន្ថើនក្នុងបេះដូងរបស់គេ ដែលធ្វើឲ្យគេកាន់តែមានវិប្បដិសារីកាន់តែខ្លាំងឡើង
ជុងហ្គុកស្រឡាញ់គេ... គេក៏បានដឹងដែរ ប៉ុន្តែហេតុអ្វីគេយកចិត្តឆេវឆាវរបស់គេមកដោះស្រាយបញ្ហា ទាំងដែលដឹងហើយថាវានឹងបញ្ចប់ដោយការសោកស្តាយ ។
« សុំទោស... បងសុំទោសដែលធ្វើឲ្យគ្រប់យ៉ាងបញ្ចប់ទាំងបែបនេះ បើសិនជាមានជាតិក្រោយពិតមែន បងមិនចង់ឲ្យអូនជួបមនុស្សដូចជាបងទេ ព្រោះបងខ្លាចថាអូននឹងបញ្ចប់ដោយបែបនេះដូចគ្នា ប៉ុន្តែបងប្រាថ្នា... ប្រាថ្នាថាបងនឹងបានជួបអូនហើយក៏នឹងការពារអូនដោយមិនឲ្យអូនដឹង ព្រោះនេះជារឿងតែមួយគត់ដែលបងអាចធ្វើបាន » ថេហ្យុងងើយមុខឡើងព្រមជាមួយស្នាមញញឹមសើចចំអកខ្លួនឯង ទឹកភ្លៀងក៏ស្រក់មកលើមុខរបស់គេ ប៉ុន្តែក៏មិនបានធ្វើឲ្យគេខ្វល់នោះឡើយ ។
នាយកម្លោះសំឡឹងមើលផ្នូររបស់ជុងហ្គុកជាលើកចុងក្រោយ មុននឹងបែរខ្នងចាកចេញទៅដោយមិនងាកក្រោយ គេខ្លាចថាគេនឹងទប់អារម្មណ៍ខ្លួនឯងមិនបានហើយក៏ស្រែកយំនៅមុខផ្នូររបស់ជុងហ្គុកទៀត បេះដូងរបស់គេនៅមិនទាន់រឹងមាំគ្រប់គ្រាន់នឹងទទួលយកការពិតនេះឡើយ មិនថាកន្លងទៅយូរប៉ុណ្ណា ការចងចាំមួយនោះនៅតែដក់ជាប់នៅក្នុងបេះដូងរបស់គេរហូតទៅ ។
•ENDING•
•អរគុណសម្រាប់ការអាន•
^TAEGUKYA^