Ep01: គ្រប់យ៉ាងត្រូវរលាយមួយរំពេច

1.2K 55 3
                                    

នៅក្នុងបន្ទប់មួយកន្លែងនេះសភាពបន្ទប់គឺរញ៉េរញ៉ៃមានក្រដាសរាយប៉ាយពាសពេញបន្ទប់ហើយក៏មានបុរសម្នាក់ដែលកំពុងអ្គុយស្ងៀមត្រឹងមួយកន្លែងដោយមិននិយាយអ្វីមួយម៉ាត់ បន្តិចក្រោយមកបុរសនោះក៏បើកកេះ ទូរឡើងហើយក៏បង្ហាញឲ្យឃើញកាំភ្លើងខ្លីមួយដើមនៅក្នុងនោះ មិនចាំយូរគាត់ក៏កាន់យកកាំភ្លើងនោះឡើងមកភ្ជុងក្បាលខ្លួនឯងហើយក៏ននិយាយឡើង

« ឲ្យប៉ាសុំទោសផង តែប៉ាមិនអាចបន្តរស់បែបនេះបានទេ បា៉សុំទោស »
**ផាំងៗៗ
និយាយចប់រាងចំណាស់ក៏កេះដៃកាំភ្លើងឡើងចុចបាញ់ខ្លួនឯងចំនួនពីរគ្រាប់ហើយក៏ដេកដួលលើតុឈាមក៏បន្តហូរចេញពីរាងចំណាស់ដែលកំពុងដេកស្លាប់ទាំងបិទភ្នែកមិនជិត ហើយក្រដាសដែលនៅលើតុទាំងប៉ុន្មានក៏ប្រែជាពណ៌ក្រហមទាំងអស់។

#សាលារៀន
  ក្រឡែកមកមើលបរិវេណសាលាអ្នកមានមួយនេះវិញគឺពោលពេញទៅដោយសិស្សដែលជាកូនអ្នកមានៗជាច្រើនហើយឪពុកម្ដាយរបស់ពួកគេម្នាក់ៗសុទ្ធតែជាអ្នកមានមុខមានមាត់នៅក្នុងសង្គម។

« ថេយ៉ុងថ្ងៃនេះចេញពីរៀនពួកយើងទៅដើរលេងសិនទេ? »ជុងហ្គុក កំលោះសង្ហារប្រចាំសាលាដែលស្រីនៅសាលាមួយនេះបានដាក់រហ័សនាមឲ្យគេថា ព្រះរាជបុត្រសេះស ដែលនៅក្នុងសាលាមួយនេះគឺគេល្បីល្បាញខ្លាំងមែនទែន អ្នកណាៗក្នុងសាលាមួយនេះអ្នកណាក៏ស្គាល់គេដែរ ណាមួយគេក៏ជាកូនរបស់ម្ចាស់ក្រុមហ៊ុន JJK ដែលជាក្រុមហ៊ុនធំជាងគេនៅក្នុងប្រទេសកូរ៉េនេះទាំងមូលតែម្ដង។

« តែយើងជាប់ណាត់ជាមួយ ស៊ូជីនហើយ សុំទោសផងអាជុងចាំលើកក្រោយទៅ »ថេយ៉ុង ដែលត្រូវជាមិត្តជិតស្និតរបស់ជុងហ្គុកនិយាយឡើងបដិសេធភ្លាមៗព្រោះគេមានណាត់ជាមួយសង្សាររបស់គេ ដែលជាហេតុធ្វើឲ្យជុងហ្គុកបង្ហាញទឹកមុខស្រពោនភ្លាមៗ។ បើនិយាយពីគ្រួសាររបស់ថេយ៉ុងវិញគេក៏ជាកូនអ្នកមានម្នាក់ផងដែរ ក្រុមហ៊ុនរបស់ប៉ាគេនិងប៉ារបស់ជុងហ្គុកក៏ជាដៃគូរសហការគ្នាហើយក៏ជាមិត្តល្អនឹងគ្នាមកជាយូរមកហើយ មិនត្រឹមតែជាកូនអ្នកមានប៉ុណ្ណោះទេថេយ៉ុងគេក៏សិស្សពូកែប្រចាំសាលាមួយនេះផងដែរ កេរ្តិ៍ឈ្មោះរបស់គេក៏មិនចាញ់មិត្តគេប៉ុន្មានដែល ហើយអ្នកនៅសាលានេះតែងហៅគេថា សិស្សពូកែប្រចាំសាលា។

❤️‍🩹 កម្មសិទ្ធិJK🔥Where stories live. Discover now