Ep03: លួចមានចិត្ត

275 23 0
                                    

#ថ្ងៃបន្ទាប់

« សុំទោសផងដែលកូនមិនរក្សាផ្ទះមួយនេះបាន តែកូននិងព្យាយាមយកវាត្រឡប់មកវិញ »ថេយ៉ុង អូសវ៉ាលីចេញមកខាងក្រៅហើយក៏ឈរសម្លឹងមើលផ្ទះដែលគេធ្លាប់រស់នៅតាំងពីតូច វាមានអានុស្សាវរីយ៍រាប់នៅក្នុងផ្ទះនេះ ប៉ុន្តែគេមិនធ្វើអ្វីបានក្រៅពីឈរសម្លឹងសោកស្ដាយដែលមិនរក្សាផ្ទះមួយនេះបាន

«ថេយ៉ុងយើងរៀបរបស់រួចហើយ ឡើងឡានទៅ »ជុងហ្គុក ដើរមកប្រាប់មិត្តដែលកំពុងឈរភ្លឹកមួយកន្លែង

« ឯងប្រាកដហើយឬថាមិនទៅនៅផ្ទះជាមួយយើង ឯងជួលផ្ទះនៅម្នាក់ឯងបែបនេះយើងបារម្ភណាស់ »រាងក្រាស់ងាកមកសួរបញ្ជាក់ម្ដងទៀតទាំងហត់ចិត្តចំពោះក្មេងក្បាលរឹងម្នាក់នេះ ទោះគេខំបញ្ចុះបញ្ចូលយ៉ាងក៏មមិនព្រមទៅនៅជាមួយគេដែរ

« អាជុង!! យើងជាប្រុសណា៎មិនមែនស្រីទេ គ្មានអីឲ្យឯងបារម្ភទេបើឯងម្លឹងៗពេកមកនៅជាមួយយើងតែម្ដងទៅល្អទេ? »ថេយ៉ុង បញ្ជាក់ប្រាប់មិត្តវិញទាំងមុខធុញនិងសំណួរដដែលៗ ដែលជុងហ្គុកសួរគេមិនឈប់។ មិនដឹងជាអាមិត្តម្នាក់នេះវាបារម្ភអីថ្នាក់និងទេ មើលធ្វើតែគេជាក្រមុំអញ្ចឹង គេជាកូនប្រុសណា៎អាចរស់នៅខាងក្រៅម្នាក់ឯងបានហើយ

« បានដែលឬ?ចឹងចាំយើង.....»ជុងហ្គុក

« យើងនិយាយបញ្ជួសទេ »ថេយ៉ុង ទះថ្ងាសខ្លួនទាំងហួសចិត្តនិងជុងហ្គុក មិនដឹងថាគេល្ងង់ឬធ្វើល្ងង់ឲ្យប្រាកដទេ ខំនិយាយបញ្ជួសប៉ុណ្ណឹងហើយនៅមិនដឹងទៀត។ ពេលជជែកគ្នាចប់អ្នកទាំងពីរក៏បើកឡានមកខនដូរដែលថេយ៉ុងបានជួលទុកនោះ

#ខនដូរ

« នេះហេតុអីខនដូរនេះតូចម្លេះ ឯងនៅកើតដែលឬ?? »ជុងហ្គុក និយាយឡើងពេលឡើងមកដល់បន្ទប់ដែលមានទំហំតូចជាងបន្ទប់ទឹកគេទៅទៀត មិនយល់ថាថេយ៉ិងអាចនៅបានដែលឬ?

« មិនអីទេ ណាមួយយើងនៅម្នាក់ឯងធំល្វឹងល្វើយពេកក៏យើងមិនេះនៅដែល តែថាយើងមករៀបចំផ្ទះវិញទៅល្អជាង »ថេយ៉ុង ញញឹមតិចៗតបមិត្តវិញរួចក៏ជញ្ជូនអីវ៉ាន់ចូលទៅក្នុងបន្ទប់ ទោះបន្ទន់នេះតូចពិតមែនតែក៏មិនអាក្រក់ណាស់ណា៎ទេហើយតម្លៃក៏សមរម្យ ទម្រាំរកបន្ទប់នេះបានមិនងាយទេ

❤️‍🩹 កម្មសិទ្ធិJK🔥Where stories live. Discover now