Ep02: ទទួលយកការពិត

338 28 0
                                    

  ជុងហ្គុកលើកបីរាងកាយតូចច្រឡឹងដែលកំពុងដេកសន្លប់ព្រមជាមួយសភាពទទឹកជោគរត់ចូលមកក្នុងផ្ទះយ៉ាងប្រញាប់ប្រញាល់ហើយក៏បានជួបនិងម៉ែដោះដែលកំពុងដើរមករកអ្នកទាំងពីរ

« អ្នកប្រុសតូចកើតអីមែនទេ? អ្នកប្រុសចន »ម៉ែដោះ សួរឡើងដោយក្ដីបារម្ភពេលឃើញសភាពអ្នកប្រុសតូចជាទីស្រឡាញ់របស់គាត់ក្លាយជាបែបនេះ

«កុំទាន់និយាយអីម៉ែដោះ ជួយCallហៅគ្រូពេទ្យមកសិនទៅ»ជុងហ្គុក មិនបានឆ្លើយតបនិងគាត់ភ្លាមនោះទេហើយក៏ពឹងឲ្យម៉ែដោះខលហៅគ្រូពេទ្យ ឯគេក៏បីថេយ៉ុងទៅបន្ទប់គេងនៅខាងលើ

«អូ!!ចា៎»

SKIP

«គេយ៉ាងមិចហើយ??លោកគ្រូពេទ្យ»ជុងហ្គុក បន្ទាប់ពីគ្រូពេទ្យពិនិត្យអាការៈចប់ភ្លាមរាងក្រាស់ក៏ប្រញាប់ចូលមកសួរគ្រូពេទ្យយ៉ាងអន្ទះអន្ទែង

«អាការៈរបស់គេមិនធ្ងន់ធ្ងរទេគ្រាន់តែមុខហើមបន្តិចហើយក៏ប្រហែលគ្រាំក្នុង នេះជាថ្នាំដែលអ្នកជំងឺត្រូវផឹក បើគេមានអាការៈគ្រុនក្ដៅអីលោកជួយជូតខ្លួនឲ្យគេបន្តិចទៅបានហើយ ខ្ញុំសុំលាសិនហើយ »លោកគ្រូពេទ្យតបទៅវិញហើយក៏ចេញថ្នាំបន្តិចបន្តួចសម្រាប់ឲ្យលេបរួចគាត់ក៏ចាកចេញទៅ

« អរគុណច្រើន ម៉ែដោះជួយមើលថេយ៉ុងបន្តិចទៅ ខ្ញុំទៅធ្វើបបរឲ្យគេញុាំ »ជុងហ្គុក ងាកមកប្រាប់រាងចំណាស់ហើយក៏បម្រុងនិងក្រោកចេញទៅតែក៏ត្រូវអ្នកម្ខាងទៀតឃាត់

« ខ្ញុំថាលោកប្រុសនៅចាំមើលអ្នកប្រុសតូចចុះ ចាំខ្ញុំជាអ្នកទៅធ្វើវិញ ផ្ងើរផងណា៎ »

« បាទអ៊ុំ »

ថាចប់រាងចំណាស់ក៏ប្រញាប់ចេញទៅទុកឲ្យជុងហ្គុកនៅមើលថែថេយ៉ុងតែម្នាក់ឯង។ បន្តិចក្រោយមកម៉ែដោះក៏បានមកវិញព្រមជាមួយបបរមួយចាននិងថ្នាំដែលគ្រូពេទ្យបានឲ្យអម្បិញមិញ

« ឲ្យខ្ញុំមក ម៉ែដោះទៅសម្រាកចុះ »ជុងហ្គុក ទៅទទួលថាសពីរាងចំណាស់ហើយក៏ប្រាប់ឲ្យគាត់ទៅសម្រាកព្រោះឃើញថាគាត់នឿយហត់មួយថ្ងៃហើយ

« ចា៎ »

« ថេយ៉ុងញុាំអីបន្តិចទៅ »ជុងហ្គុក លោកចាប់គ្រានាយតូចឡើងហើយក៏បញ្ចុកបបរម្ដងបន្តិចៗរហូតដល់អស់រួចទើនបញ្រ្ចុកថ្នាំឲ្យរាងតូចលេបតាមក្រោយ តែទម្រាំតែរួចរាល់គេចំណាយពេលមិនតិចនោះទេ។ ពេលលេបថ្នាំរួចហើយគេក៏ដាក់ឲ្យថេយ៉ុងគេងវិញថ្នមៗយ៉ាងយកចិត្តទុកដាក់ហើយក៏ទាញមកដណ្ដប់ឲ្យអ្នកកំពុងគេងមិនដឹងខ្លួន

❤️‍🩹 កម្មសិទ្ធិJK🔥Where stories live. Discover now