Ep04: មួយនេះសម្រាប់លោក

301 25 0
                                    

#ថ្ងៃថ្មី
ព្រលឹមស្រាងៗថេយ៉ុងក្រោកពីដំណេករៀបចំខ្លួននិងធ្វើអាហារពេលព្រឹកដែលងាយៗដែលគេអាចធ្វើបាន។ ពេលញុាំអីរួចហើយ គេក៏បានទាញកង់យកមកជិះទៅសាលាទាំងសប្បាយរីករាយ ព្រោះពីពេលនេះទៅគេត្រូវផ្ដើមជីវិតជាថ្មីឲ្យសប្បាយរីករាយ គេមិនចង់ឲ្យម៉ាក់ប៉ាគេដែលស្លាប់ទៅមិនស្ងប់ចិត្តឡើយ គេនិងរស់នៅឲ្យល្អចាប់ពីពេលនេះទៅ

ទុឺតៗ

  សម្លេងកំផ្លេឡើងបន្លឺឡើងពីខាងក្រោយខ្នងនាយតូចដែលកំពុងជិះកង់។ ថេយ៉ុងឈប់កងង៉ក់ហើយក៏បែរក្រោយទៅមើលក៏ដឹងថាអ្នកជិះក្នុងឡាននោះគឺជាជុងហ្គុកសោះ

« ថេយ៉ុងឡើងឡានជាមួយយើងមក »ជុងហ្គុក បើកទ្វារឡានចេញមក បបួលរាងតូចឲ្យមកជិះឡានទៅសាលាជាមួយខ្លួន

« មិនអីទេ យើងជិះកង់បានហើយឯងទៅមុនទៅ »ថេយ៉ុង បដិសេដភ្លាមៗរួចក៏ដេញឲ្យមិត្តទៅមុនចុះ ណាមួយគេក៏ចង់ធ្វើជីវិតធម្មតាមិនចង់ហុឺអីដូចមុនទេ គេរីករាយនិងអ្វីដែលគេមាននៅពេលនេះ

« ចេញទៅយើងឌុប »ជុងហ្គុក ដើរមកទាញកង់រួចក៏ដេញម្ចាស់កង់គេឲ្យចេញទាំងមុខស្មើ

« ក្រែងជិះឡានមិនចឹង? មកជិះកង់ជាមួយយើងធ្វើអី »ថេយ៉ុង ងើបចេញពីកង់តែក៏ឆ្លៀតសួរជុងហ្គុកទាំងឆ្ងល់ដែលសុខៗស្រាប់តែមកចង់ជិះកង់ជាមួយគេ ទាំងដែលនេះមិនមែនជាចរិតរបស់ជុងហ្គុកទាល់តែសោះ

« យើងក៏ចង់ប្ដូរបរិយាកាសដែរ ជេក៍ បើកឡានទៅផ្ទះវិញទៅ ខ្ញុំទៅជាមួយថេយ៉ុងហើយ »ជុងហ្គុក តបទៅវិញហើយក៏ងាកមកដេញកូនចៅរបស់ខ្លួនឲ្យជិះឡានត្រឡប់ទៅវិញ

« ប៉ុន្តែអ្នកប្រុស....»ជេក៍ ដែលជាកូនចៅរបស់ជុងហ្គុកនិយាយឡើងហាក់មិនចង់ធ្វើតាមបញ្ជា ព្រោះបើចៅហ្វាយធំដឹងថាអ្នកប្រុសធ្វើបែបនេះ គេច្បាស់ជាត្រូវមាត់គាត់មិនខានទេ

« យើងប្រាប់ឲ្យទៅ!!! »រាងក្រាស់សម្លក់កូនចៅដោយក្រសែរភ្នែកចម្លែកធ្វើឲ្យកូនចៅឃើញហើយប្រញាប់បើកឡានចេញទៅយ៉ាងលឿន

« បាទ »

« តោះយើង »ជុងហ្គុក រៀបរឹកធ្វើធម្មតាវិញ ងាកមកញញឹមដាក់ថេយ៉ុងហើយក៏ធាក់កង់ឌុបរាងតូចទៅសាលាយ៉ាងមានក្ដីសុខក្រោមត្របកផ្កាដែលធ្លាក់ជ្រុះមកហាក់ដូចជាកំពុងអបអរជំនួសអ្នកទាំងពីរ។ចំណាយពេលមិនយូរប៉ុន្មានអ្នកទាំងក៏មកដល់សាលាល្មម ព្រោះអីពីផ្ទះថេយ៉ុងមកដល់សាលាក៏មិនឆ្ងាយអីប៉ុន្មានដែរ។

❤️‍🩹 កម្មសិទ្ធិJK🔥Where stories live. Discover now