Ep05: កម្មសិទ្ធិ

388 33 3
                                    

#មួយរយៈក្រោយមក

នៅក្នុងសាលារៀនតែងមានភាពអ៊ូរអរជារៀងរាល់ថ្ងៃ ចំណែកឯថេយ៉ុងពេលនេះគេក៏អាចសម្របខ្លួនបានទៅនឹងជីវិតសព្វថ្ងៃ ទោះបីត្រូវហត់នឿយបន្តិចមែនក៏ដោយ ណាមួយថេយ៉ុងក៏មានជុងហ្គុកដែលជាមិត្តនិងចាំជួយគេម្នាក់ទៀត វារឹតតែធ្វើឲ្យគេមានកម្លាំងតស៊ូបន្ថែមទៀត។

« ការងារឯងយ៉ាងមិចដែរ?? »ជុងហ្គុក ងើបក្បាលពីតុមកសួររាងតូចដែលកំពុងតែអង្គុយរៀនយ៉ាងស្ងៀមស្ងាត់ផ្ទុយពីគេទាំងស្រុងដែលមករៀនគិតតែពីដេក

« ក៏មិនសូវពិបាកប៉ុន្មានទេ »ថេយ៉ុង

« អរ អាទិត្យនេះទំនេរទេ?? »ជុងហ្គុក សួរឡើងដោយទឹកមុខញញឹមរីករាយបំណងចង់បបួលថេយ៉ុងទៅដើរលេងចុងសប្ដាហ៍នេះ ព្រោះអ្នកទាំងពីរមិនបានទៅណាមកណាជាមួយគ្នាយូរហើយចាប់តាំងពីថេយ៉ុងចូលធ្វើការម្លេះ

« ប្រហែលជាទំនេរ មានអីឬ?? »ថេយ៉ុង ងក់ៗក្បាលតិចឆ្លើយតបវិញហើយក៏ឆ្លៀតសួរបន្តិចក្រែងល ជុងហ្គុកមានការអ្វីសំខាន់

« បើចឹងអាទិត្យនេះពួកយើងទៅដើរ....»ជុងហ្គុក ញញឹមសប្បាយចិត្តហើយក៏ប្រុងនឹងនិយាយតែក៏មានសិស្សស្រីម្នាក់ស្រែកឡើង

« ប្រធានថ្នាក់ លោកគ្រូឲ្យប្រមូលកិច្ចការទៅបន្ទប់គ្រូ »

« ចាំនិយាយគ្នាពេលក្រោយចុះ យើងរវល់បន្តិច »ថេយ៉ុង  ងាកមកប្រាប់មិត្តហើយក៏ប្រញាប់ងើបទៅប្រមូលកិច្ចការផ្ទះពីសិស្សដទៃទៀតដើម្បីយកទៅឲ្យលោកគ្រូនៅក្នុងការិយាល័យ

« អូខេ »

« ន៎ែឯងមានបានលឺទេ ហ្យុងជីន សិស្សជើងកាងប្រចាំសាលាយើងនោះអី ពេលលឺមកថាគេត្រូវអ្នកណាវៃក៏មិនដឹងដល់ថ្នាក់ចូលពេទ្យណា »សិស្សទាំងអស់នាំគ្នាខ្សឹបខ្សាវនិយាយពេញសាលាហើយក៏ធ្វើឲ្យថេយ៉ុងដើរកាត់លឺដូចគ្នាតែគេមិនបានគិតអ្វីច្រើនដែល

« ពិតមែនហេស?? »សិស្សម្នាក់ទៀតនិយាយឡើងហាក់ភ្ងាក់ផ្អើលជាខ្លាំង

« ថេយ៉ុងៗ »សម្លេងមនុស្សស្រីម្នាក់បន្លឺឡើងពីខាងក្រោយនាយតូចធ្វើឲ្យគេប្រញាប់ងាកទៅមើលអ្នកដែលហៅឈ្មោះគេដែលម្នាក់នោះគឺជាយូរីន សិស្សស្រីដែលដើរបុកគេពីមុន គេមិនយល់ទេហេតុអីមួយរយៈនេះដូចជាជួបនាងញឹបញឆប់ពេកហើយ

You've reached the end of published parts.

⏰ Last updated: Feb 05 ⏰

Add this story to your Library to get notified about new parts!

❤️‍🩹 កម្មសិទ្ធិJK🔥Where stories live. Discover now