ភូមិគ្រឹះ hwang_
" អត់ទេ ខ្ញុំមិនរៀបការជាដាច់ខាន " បុរសខ្ពស់សង្ហាកម្ពស់180cm ក្រោកឈរឡើងតវ៉ាជាមួយឪពុកម្តាយទាំងមិនសុខចិត្ត។
" មិនបានhyunjin ឯងត្រូវតែរៀបការហាមតវ៉ាឲសោះ " Mr. hwang តបទៅអ្នកកម្លោះវិញយ៉ាងដាច់អលង្ការ ។ យ៉ាងណាក៏ត្រូវតែឲកូនប្រុសគាត់រៀបការឲបានដែល ព្រោះគាត់គិតបានច្បាស់លាស់ហើយ។
" នេះប៉ាម៉ាក់ចង់ឲខ្ញុំរៀបការទាំងមិនស្គាល់កូនក្រមុំជាអ្នកណាផង ហើយមិនដែលសូម្បីតែជួបមុខគ្នាផងនោះ ថែមទាំងជាមនុស្សប្រុសទៀត ប៉ាម៉ាក់យកអ្វីមកគិតនឹង? " គេតបទៅវិញទាំងហួសចិត្ត នេះមនុស្សមិនដែលទាំងជួបមុខគ្នាផង នៅសុខៗមកឲរៀបការ មិនទាំងស្គាល់ឈ្មោះ រូបរាងអាក្រក់ឬស្អាតក៏មិនដឹងផង មកចាប់ឲរៀបការស្រស់ៗបែបនេះមិនបានទេ ថែមទាំងជាមនុស្សប្រុសទៀត ហុឹស! នេះពួកគាត់កំពុងតែគិតអ្វីនឹង?
" ជឿម៉ាក់ទៅកូន កូនគេនោះស្អាតណាស់ ម៉ាក់ធានាថាកូននឹងពេញចិត្តលំដាប់កូនរបស់ម៉ាក់ ម៉ាក់រើសមិនខុសទេ " Mrs. hwang ឆ្លើយប្រាប់ទៅកូនទាំងជឿជាក់ លំដាប់កូនរបស់គាត់ គាត់ដឹងច្បាស់ទោះគេនោះជាមនុស្សប្រុសមែនពិតតែបើនិយាយសម្រស់វិញស្រស់ស្អាតជាងស្រីមួយចំនួនទៅទៀត មុខមាត់គួរឲស្រលាញ់ ចេះការងារផ្ទះមួយចប់ កម្ពស់ក៏សមជាមួយនឹងកូនប្រុសរបស់គាត់ទៀត នឹកឃើញហើយមិនសរសើរមិនបាន។
" តែម៉ាក់ នេះកូនមិនទាន់ចង់រៀបការទេ កូនមិនទាន់ចង់បានប្រពន្ធទេវាទើសទាល់ណាស់ គួរឲធុញ " hyunjin ចូលទៅចាប់ដៃម៉ាក់របស់គេទាំងអង្វរក។
ត្រូវហើយ មនុស្សដូចជាគេសប្បាយមិនទាន់ទាំងអស់ចិត្តផងមកឲយកប្រពន្ធអីឯណា នឹកឃើញក៏តឹងទ្រូងដែរ បើគេមានប្រពន្ធទៅមនុស្សម្នាក់នោះបំបិទសិទ្ធិគេមិនឲគេដើរលេងទៅក្រៅចូលក្លឹមអីមិនចប់ទៅហើយទេ ហ៉ើយ!! នឹកឃើញក៏ឈឺក្បាលដែល។" មិនបាន ឯងត្រូវតែរៀបការ ឲឯងនៅទំនេរ ហើយទៅពាក់ព័ន្ធ ជាមួយស្រីៗអស់នោះមែនទេមិនបានជាដាច់ខាតឯងត្រូវតែរៀបការមានប្រពន្ធ បើឯងមិនការទេក្រុមហ៊ុន ឡាន condo កាត របស់ដែលឯងប្រើប្រាស់ទាំងអស់យើងនឹងដកហូត ដល់ពេលនោះឯងសល់តែខោក្នុងមួយតែប៉ុណ្ណោះ ចាំមើលថាតើឯងបានអីសល់ទៀតបើគ្មានវានោះ? រើសទៅរវាងរៀបការនឹងគ្មានអ្វីសោះឯងរើសទៅ? " Mr. hwang ដាក់គំហៀបកូនយ៉ាងមុឺងម៉ាត់នឹងច្បាស់លាស់បំផុត មនុស្សដូចជាគាត់នេះតែនិយាយបែបណាគឺបែបនោះហើយគ្មានអ្នកណាមកហាមបានឡើយ។
YOU ARE READING
អាពាហ៍ពិពាហ៍ផ្តើមស្នេហ៍ / hyunlix_
Fanfictionអាពាហ៍ពិពាហ៍ដែលកើតចេញពីការបង្ខំរវាងគ្រួសារទាំងពីរ តើវាអាចទៅរួចទេ? ដែលឲមនុស្សពីរនាក់ស្រលាញ់គ្នានោះ បើម្ខាងទៀតស្អប់ ម្ខាងទៀតស្រលាញ់...... " មាត់បងនិយាយថាស្អប់អូនតែការពិតបងបានស្រលាញ់អូនបាត់ទៅហើយ បងសូមទោសរឿងកន្លងមកដែលបងព្យាយាមធ្វើបាបអូន Felix អភ័យទោសឲបង...