ពេលវេលាដើរលឿនណាស់ពេលនេះវាមានរយះពេលពីរអាទិត្យជាងហើយដែលfelixរស់នៅភូមគ្រិះមួយនេះជាមួយhyunjin។ តាំងពីរាងក្រាស់បានគេងជាមួយរាងតូចម្តងនោះមក ពួកគេទាំងពីរមិនសូវបានជួបគ្នាទៀតនោះទេ គឺបានជួបតែពេលល្ងាចម៉ោងបាយបន្តិចហើយក៏ចូលសម្រាកតែប៉ុណ្ណឹងឯង ហើយពេលខ្លះរាងក្រាស់របស់យើងធ្វើការនៅឯក្រុមហ៊ុនមិនមកផ្ទះវិញទេ គេទៅគេងនៅឯcondoរបស់គេឯណោះ (នៅដេកមួយស្រីជឿជាង)។ ដោយសារតែមួយរយះនេះរាងក្រាស់រវល់ការងារក្រុមហ៊ុនខ្លាំងពេកទើបគេគ្មានពេល នៅផ្ទះបែបនេះ។______
ម៉ោង 6:30 យប់ពេលនេះអ្នកបម្រើនៅក្នុងភូមិគ្រិះចូលសម្រាកអស់ហើយព្រោះតែពួកគេអស់ការងារត្រូវធ្វើទៀត។ រាងតូចរបស់យើងកំពុងតែអង្គុយលេងនៅលើសាឡុងសុខៗស្រាប់តែលេចមុខអ្នកនាងElieចេញមកតែម្តង។
" នាងមករកអ្នកណា? បើសិនជានាងមករកhyunjinនោះពេលនេះគេមិននៅផ្ទះនោះទេ " Felix រាងតូចក្រោកឈរសួរទៅកាន់នាង ប្រហែលជានាងមករករាងក្រាស់ហើយតែមករកយ៉ាងមិចនឹងជួបទៅបើមួយរយះនេះនាយមិនសូវនៅផ្ទះផង។
" គឺយើងមករកឯងនឹងហើយ "Elie នាងក៏តបទៅរាងតូចវិញ នាងមិនបានមករករាងក្រាស់នោះទេគឺនាងមករករាងតូច។
" នាងមករកខ្ញុំ? មករកខ្ញុំមានការអី? "Felix រាងតូចក៏សួរទៅកាន់នាងម្តងទៀត ព្រោះមិនដឹងថានាងមក
រកគេធ្វើអ្វី។" យើងអាណិតឯងណាស់ នេះឯងមិនឆ្ងល់ខ្លះទេឬ?ថាហេតុអ្វីមួយរយះនេះមិនសូវឃើញប្តីរបស់ឯងនៅផ្ទះ យើងប្រាប់ឯងទៅចុះគឺhyunjinគេតែងតែទៅដេកជាមួយយើងរាល់យប់តើឯងដឹងទេ " Elie នាងនិយាយដោយពាក្យសម្តីឌឺដងរបៀបពិសពុលទៅកាន់រាងតូច តាមពិតនាងមកនេះដើម្បីចង់បញ្ឈឺរាងតូចសោះ ។
" បើនាងមកនិយាយតែរឿងប៉ុណ្ណឹងទេ ខ្ញុំគ្មានអ្វីនិយាយជាមួយនាងឡើយ " Felix មែនហើយបើមកនិយាយតែរឿងនឹងដដែលគេមិននិយាយជាមួយល្អជាង។
" យើងគិតថាឯងឆាប់លែងលះជាមួយនឹងគាត់ទៅ ឯងមុខក្រាស់នៅទីនេះធ្វើអីទៀតទៅ ទាំងដែរប្រុសមិនបានស្រលាញ់ឯងផងនោះ " Elie នាងក៏ព្យាយាមនិយាយដើម្បីឲរាងតូចលែងលះជាមួយរាងក្រាស់ ។
YOU ARE READING
អាពាហ៍ពិពាហ៍ផ្តើមស្នេហ៍ / hyunlix_
Fiksi Penggemarអាពាហ៍ពិពាហ៍ដែលកើតចេញពីការបង្ខំរវាងគ្រួសារទាំងពីរ តើវាអាចទៅរួចទេ? ដែលឲមនុស្សពីរនាក់ស្រលាញ់គ្នានោះ បើម្ខាងទៀតស្អប់ ម្ខាងទៀតស្រលាញ់...... " មាត់បងនិយាយថាស្អប់អូនតែការពិតបងបានស្រលាញ់អូនបាត់ទៅហើយ បងសូមទោសរឿងកន្លងមកដែលបងព្យាយាមធ្វើបាបអូន Felix អភ័យទោសឲបង...