បន្ទាប់ពីប៉ាម៉ាក់នឹងបងប្រុសរបស់រាងក្រាស់ទៅបាត់រាងតូចក៏មកអង្គុយលើសាឡុងមើលទូរទស្សន៍ដូចធម្មតាធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។" ថ្ងៃស្អែករៀបចំខ្លួនឲបានល្អឯងត្រូវទៅក្រុមហ៊ុនជាមួយនឹងយើង " hyunjin រាងក្រាស់ដើរចូលមកដោយនិយាយទៅកាន់រាងតូចដែលកំពុងមើលទូរទស្សន៍ធ្វើព្រងើយនោះ។
" ទៅក្រុមហ៊ុន? ឲខ្ញុំទៅធ្វើអ្វី? " Felix រាងតូចឮបែបនេះហើយក៏ងាកមុខទៅសួរនាយទាំងឆ្ងល់ ឲគេទៅធ្វើអីទៅបើគេគ្មានការងារអីនៅទីនោះផង។
" មិនបាច់ចង់ដឹងថាទៅធ្វើអ្វីនោះទេ ដឹងត្រឹមថាឯងត្រូវទៅជាមួយនឹងយើងទៅគឺបានហើយ " hyunjin
" ឲខ្ញុំទៅអង្គុយមើលលោកធ្វើការមែនទេ ខ្ញុំមិនទៅទេ " Felix រាងតូចនៅតែប្រកែកដដែល មែនហើយឲគេទៅអង្គុយមើលនាយធ្វើការឬ ហ៉ើយ គ្រាន់តែគិតក៏ធុញដែរ។
" ឯងមិនទៅមែនទេ? បាន បើអញ្ចឹងយប់នេះមិនបាច់ដេកទេហើយស្អែកក៏មិនបាច់ក្រោកដែរ " hyunjin នាយនិយាយបែបនេះគឺចង់សំដៅដល់រឿងលើគ្រែនោះហើយគឺនាយចង់យកវាមកគម្រាមរាងតូច ព្រោះនាយដឹងថារាងតូចនឹងមិនអាចប្រកែកបាន។
" នេះលោកឯង....!! " Felix រាងតូចក៏ងាកមុខទៅសម្លក់នាយ នាយម្នាក់នេះពិតជាអាក្រក់មែនអាងតែគេមានកម្លាំងទន់ខ្សោយមិនអាចតតាំងនឹងខ្លួនក៏យករឿងបែបនេះមកគម្រាមគេពិតជាគួរឲខឹងមែន។
" យ៉ាងមិច? ទៅឬក៏អត់ " hyunjin ដោយឃើញរាងតូចសម្លក់នាយបែបនេះនាយក៏សួរទៅរាងតូចវិញដោយធ្វើមុខឌឺប្រៀបដូចជាអ្នកឈ្នះ។
" ទៅក៏បាន ហុឹស " Felix រាងតូចនិយាយហើយក៏ងាកមុខទៅមើលទូរទស្សន៍វិញទាំងចិត្តខឹងនឹងនាយម្នាក់នេះ។
" ល្អណាស់ សឺត!! " hyunjin និយាយហើយនាយក៏ឆ្មក់ទៅថើបថ្ពាល់រាងតូចមួយខ្សឺត បន្ទាប់មកក៏ដើរឡើងទៅខាងលើធ្វើដូចជាគ្មានរឿងអ្វីកើតឡើងបាត់ទៅ។
" ហ៉ើយ !!...អាមនុស្សឆ្កួត " Felix រាងតូចយកដៃទៅស្ទាបថ្ពាល់របស់ខ្លួនឯងទាំងមុខក្រហម។ ថ្ងៃនេះនាយពិតជាប្លែកខ្លាំងណាស់ មិនដឹងជាកើតអ្វីនៅក្នុងខ្លួននោះទេ នាយធ្វើល្អនឹងនិយាយល្អដាក់រាងតូច ដែលមិនដូចជារាល់ដងនិយាយមិនល្អជាមួយរាងតូចសោះ តែប្រហែលជានាយម្តងខ្មោចចេញខ្មោចចូលហើយទើបបែបនេះនោះ។
YOU ARE READING
អាពាហ៍ពិពាហ៍ផ្តើមស្នេហ៍ / hyunlix_
Fanfictionអាពាហ៍ពិពាហ៍ដែលកើតចេញពីការបង្ខំរវាងគ្រួសារទាំងពីរ តើវាអាចទៅរួចទេ? ដែលឲមនុស្សពីរនាក់ស្រលាញ់គ្នានោះ បើម្ខាងទៀតស្អប់ ម្ខាងទៀតស្រលាញ់...... " មាត់បងនិយាយថាស្អប់អូនតែការពិតបងបានស្រលាញ់អូនបាត់ទៅហើយ បងសូមទោសរឿងកន្លងមកដែលបងព្យាយាមធ្វើបាបអូន Felix អភ័យទោសឲបង...