តភាគមុន
ហុីស៊ុងដេីរមកក្នុងខ្លឹបវិញដោយសភាពស្រវឹងខ្លាំង តែនាយនៅតែជជេសចង់ផឹកទៀត តែត្រូវបានជេយ៍ហាមឃាត់ទេីបនាយព្រមឈប់
< អាហុី ឯងស្រវឹងខ្លាំងហេីយទៅសម្រាកទៅនេះជាសោរបន្ទប់របស់យេីង >ជេយ៍ហុចសោរបន្ទប់របស់ខ្លួនអោយទៅហុីស៊ុង នៅទីនេះក៏មានបន្ទប់VIP សម្រាប់ភ្ងៀវដែរចង់សម្រាកទៅទីនេះមិនបានត្រឡប់ទៅផ្ទះវិញ
< អឺ អរគុណហេីយអាសម្លាញ់ >នាយចូលមកប្រុសអោបជេយ៍តែនាយជេយ៍ក៏រុញចេញ
< ឯងទៅរួចអត់??? បេីថាទៅអត់រួចទេយេីងហៅបុគ្គលិកឲ្យជូនឯងទៅ > ជេយ៍
< ទៅរួចវេីយ! មិនបាច់ភ័យទេយេីងមិនស្រវឹងដល់ថ្នាក់លែងដឹងអីទេ! >នាយថាហេីយក៏ដេីរចេញទៅខុនដូរក្បែរខ្លឹបនេះបាត់ទៅ វានៅជិតចឹងហេីយមិនបាច់ជិះឡានក៏ដេីរដល់ដែរ
< ប្រយ័ត្នប្រយែងផង! >ជេយ៍ស្រែកផ្ដាំពីក្រោយ
យេីងងាកមកមេីលរាងតូចស៊ុងហ៊ុនឯនេះវិញក៏ស្រវឹងដូចគ្នា ចំណែកដៃវិញចេះតែនៅមិនស្ងៀមពោលគឺប្រលេះឡែវអាវខ្លួនរហូត ក្នុងខ្លួនហាក់ក្ដៅខុសធម្មតាទាំងការពិតនាយតូចនេះផឹកមិនទាន់អស់ពីកែវផង!!! មិនដឹងថាសូអាបងស្រីជេីងល្អនេះដាក់ស្អីចូលកែវឲ្យប្អូនផឹកនោះទេ??
< ស៊ុងហ៊ុន! ឯងយ៉ាងមិចនឹង? >សូអាចូលមកមេីលស៊ុងហ៊ុនជាមួយអាការ:បារម្ភជាខ្លាំង
<មិនដឹងទេបងអា មានអារម្មណ៍ថាក្ដៅក្នុងខ្លួនណាស់ >ស៊ុងហ៊ុនតបសូអាដោយសម្លេងងុលៗ
< បេីក្ដៅឯងបន្ទប់សម្រាកសិនក៏បាន ជាន់ទី3បន្ទប់ 99 ឯងទៅរកងូតទឹកទៅក្រែងបានត្រជាក់ខ្លះ >សូអា
< បាទ > រាងតូចតបដោយល្ហល្ហេវក្នុងខ្លួន
< នេះកូនសោរបន្ទប់បង ឯងឆាប់ទៅៗ >សូអារុញរាងតូចស៊ុងហ៊ុឲ្យប្រញាប់ចេញទៅ
* ខុនដូរ *
< មួយណា 99?? > នាយតូចដេីរត្រេតត្រូតពេញផ្លូវ ពោលគឺដេីរមេីលលេខបន្ទប់របស់ខ្លួន
< អា៎! ឃេីញហេីយ! > នាយតូចក៏ប្រញាប់បេីកទ្វាចូលដោយភ្ងាក់ផ្អេីល
YOU ARE READING
ចំណែកបេះដូង ( ចប់ )
Historical FictionHeeseung អង្គុយលេីសាឡុងនិយាយទៅកាន់រាងតូច ស៊ុងហ៊ុន < ព្រោះ គ្រប់យ៉ាងមកពីម៉ាក់យេីង យេីងក៏មិនបានស្រឡាញ់ឯង ឯងក៏ស្រឡាញ់យេីងដូចគ្នា