ភាគទី២២ : Not for kids ❌

1.6K 92 14
                                    


*1ឆ្នាំក្រោយ*

ធ្មិចបេីកៗ1ឆ្នាំក៏កន្លងផុតទៅ ប៉ុន្តែស្នាមញញឹមនឹងក្ដីស្រឡាញ់របស់រាងក្រាសហុីស៊ុងជាមួយរាងតូចស៊ុងហ៊ុនមិនបានបាត់ទៅណាទេ មានតែកេីតឡេីនច្រេីនឡេីងៗ

សូរិយាទន់ទាបរហូតដល់បាត់ស្រមោលឈឹង សម្លេងឡានត្រូវឈប់នៅពីមុខផ្ទះដ៏ធំល្វឹងល្វើយរាងក្រាសចុះពីលេីឡានសំដៅទៅក្នុងផ្ទះទាំងក្នុងដៃកាន់កាបូបធ្វេីការទៅជាមួយផង ក្នុងផ្ទះមានសភាពស្ងប់ស្ងាត់ខុសធម្មតាហុីស៊ុងហាក់ចម្លែកចិត្តទេីបប្រញាប់ឡេីងទីជាន់ខាងលេី

< អ៊ុំប្រពន្ធខ្ញុំទៅណាបាត់ហេីយ??? > ហុីស៊ុងសួរទាំងស្លន់ស្លោពេលរកប្រពន្ធមិនឃេីញ អ៊ុំម៉ែដោះឆ្លេីយដោយការហួសចិត្ត

< លោកប្រុសមិនលេីកទូរស័ព្ទអ្នកប្រុសស៊ុងហ៊ុនផងហ្នឹង??? > ម៉ែដោះនិយាយចប់ហុីស៊ុងប្រញាប់ដកទូរស័ព្ទមកមេីលទេីបបេីកភ្នែកធំៗសារជិត100ដងដែលរាងតូចផ្ញេីរទៅ

< ស្លាប់ៗអ៊ុំ!!!! ខ្ញុំរវល់ការងារពេកទេីបមិនបានមេីល!! > ហុីស៊ុង

< មិនមែនស្លាប់អ៊ុំទេ!!! គឺស្លាប់លោកប្រុសទេ!!!

< ហួយអ៊ុំ!!!! ប្រាប់សិនមកប្រពន្ធខ្ញុំទៅណាបាត់ហេីយ??? បេីអ៊ុំមិនឆាប់ប្រាប់ប្រាកដជាស្លាប់ខ្ញុំពិតប្រាកដជាមិនខាន!!!! > ហុីស៊ុង

< លឺប្រាប់ថាទៅផ្ទះប៉ាម៉ាក់ ចឹងអ៊ុំសុំទៅធ្វេីការងារបន្តសិនហេីយ!!! > អ៊ុំម៉ែដោះដេីរចេញទៅបាត់ហុីស៊ុងត្រឹងបន្ទិចមុនបោះជំហានយ៉ាងលឿនសំដៅទៅឡានរួចក៏ចេញដំណេីរទៅផ្ទះប៉ាម៉ាក់ក្មេកបាត់


*ភូមិគ្រឹះផាក*

ពីមួយនាទីទៅមួយនាទីរំលងទៅយ៉ាងរហ័ស ស៊ុងហ៊ុនអង្គុយហ្នឹងតុអាហារទាំងក្នុងខ្លួននៅមិនសុខចំណែកភ្នែកសម្លឹងតែទៅមាត់របងរហូត ស៊ូអាសង្កេតរហូតចំណែកគ្រប់គ្នាក្នុងផ្ទះក៏ចាប់ផ្ដេីមញុំាអាហារពេលល្ងាចដូចគ្នា

< ហេតុអីមិនទាន់មកទៀត??? ប្រហែលការងារសង្កត់កស្លាប់បាត់ហេីយទេដឹង?? > ស៊ុងហ៊ុនរអ៊ូងូវៗម្នាក់ឯង តែក៏មិនបានផុតពីត្រចៀករបស់បងស្រីខ្លួនដែល

ចំណែកបេះដូង ( ចប់ )Where stories live. Discover now