ភាគទី3 : គោរពពាក្យសម្ដី

877 90 5
                                    

យប់រាត្រីស្រមោលស? គួឲ្យចាប់អារម្មណ៍ខ្លាំងណាស់..
__________
ទីក្រុងSeoul រដ្ឋធានី​ក្នុងប្រទេសកូរ៉េ
ព្រឹកប្រលឹមចេស បើក្រឡែតមកមើលនូវក្នុងផ្ទះវីឡាដែលធំស្កឹមស្កៃក្នុងត្រកូលគីម ឯនេះវិញ សភាពនៅខាងក្នុងម្នាក់ៗឈរអេះក្បាល ទាំងអ្នកបម្រើទាំងម្ចាស់ផ្ទះ ព្រោះមិនយល់​ កែវភ្នែកជាច្រើនគូរបានត្រឹមឈរសម្លឹងមើលក្មេងល្អិតដូចកូនឆ្កែដៃកាន់អំបោស​ បោសចុះបោសឡើងទៅមកៗ គ្រប់សព្វកន្លែង​ ដោយគ្មានអ្នកណាអាចហាមបាន កុមារាវ័យ6ឆ្នាំជាកូនប្រុសសបណ្ដូរចិត្ត ធ្វើអីប្លែកៗរាល់ដងមិនដែលឃើញបោសផ្ទះផង

ទឹកមុខអ្នកឈរមើលគឺអេះអុញៗ ត្រឡប់មកពីជប៉ុនវិញធ្វើអីប្លែកៗ

"ស៊ូនូហា៎..កើតអីកូន?"​ អ្នកស្រីគីមចេះតែចម្លែកចិត្តព្រឹកប្រលឹមមិនចង់ទាន់កូនគាត់ក្រោកងូតទឹកស្លៀកពាក់អីដោយខ្លួនឯងទាំងអស់ទាំងដែលរាល់ដងមានអ្នកចាំជួយរៀបចំឲ្យសោះ​ ហើយពេលនេះក៏រត់ត្រុយកាន់ដងអំបោសមកបោសទៀត អត់សួរមិនបាន

"គឺស៊ូនូ​ កំពុងធ្វើជាក្មេងល្អ " និយាយតែមាត់​ប៉ុន្តែដៃរលោងខ្លីៗនៅតែបន្តកាន់អំបោស បោសសម្អាតដដែល

" អ្នកប្រុស​តូចហា៎..ប៉ុណ្ណឹងបានហើយឆាប់មកញុាំអាហារមកអាលបានទៅសាលាណា" ម៉ែដោះដើរចូលមកក៏លូកមាត់ឡើងទើបស៊ូនូប្រញ៉ាប់ទម្លាក់អំបោសទុក រត់ទៅតុអាហារយ៉ាងលឿន​។​

អ្នកជាឪពុកម្ដាយមើលមុខគ្នាហើយក៏លួចបញ្ចេញស្នាមញញឹមមក កូនគាត់ធ្វើអីប្លែកៗមែនតែពេញចិត្តពេញថ្លើមណាស់ ព្រោះស៊ូនូក្លាយជាក្មេងឧស្សាហ៍ក្មេងល្អ​ ។​
"អឺ..តោះអូនទៅតុអាហារ" លោកគីម

នាទីបន្ទាប់គឺជាការស្រុះស្រូបអាហារយ៉ាងឆ្ញាញ់ពិសាររួមគ្នាជាមួយគ្រួសារ។

​"ម៉ាក់ប៉ាដល់ម៉ោងអូនទៅរៀនហើយ កូនលាហើយណា" និយាយចប់ស៊ូនូក៏ញញឹមនិងលើកដៃលាទៅប៉ាម៉ាក់ សឹមនាំខ្លួនតូចល្អិតរបស់ខ្លួនឡើងឡានខ្មៅទំនើប ដោយមានពូតៃកង់ឡានសង្ហារជាអ្នកបើកឲ្យ កង់ឡានចាប់ផ្ដើមរំកិលពីយឺតៗទៅលឿនសម្ដៅទៅគោលដៅ។​

អ្នកបម្រើម្ចាស់តូចWhere stories live. Discover now