ភាគទី38: គេទៅហើយ..

536 72 42
                                    

"អូនធ្វើឲ្យបងហត់ហើយ" ស៊ូនូសម្លឹងកែវភ្នែកខ្មៅដូចផេនដារបស់ខ្ញុំទាំងមុខស្រពោន ខ្ញុំញញឹមស្ងួតក្រវីក្បាលឆ្លើយតបទៅគេវិញ "មើលថែអូន..បងមិនហត់ឡើយ" ដៃតូចៗស្រឡូនរបស់ស៊ូនូលើកមកប៉ះថ្ពាល់មួយជំហៀងរបស់ខ្ញុំ។ ខ្ញុំស្ងាត់នៅសង្ងំស្ងៀមដើម្បីអាចឲ្យស៊ូនូបានមើលមុខខ្ញុំបានពេញភ្នែក

ពួកយើងស្ងាត់រាងខ្លួនមិននិយាយអ្វី បានត្រឹមសម្លឹងមុខគ្នា។ បន្តិចក្រោយមកភាពស្ងប់ស្ងាត់ក្នុងបន្ទប់ក៏ផ្លាស់ប្ដូរ សម្លេងថ្នមស្រាលរបស់ស៊ូនូបានបន្លឺឡើង "សម្រាកទៅ"

"ហុឹម?"

"អូនមិនចង់ឃើញបងឈឺនោះទេ បងមើលថែអូនប៉ុណ្ណឹងគ្រប់គ្រាន់ហើយ" តើស៊ូនូកំពុងតែគិតថាខ្លួនគេគឺជាបន្ទុករបស់ខ្ញុំមែនទេ? អ្ហឹម អូនមិនអាចគិតបែបនេះបាននោះទេ កន្លងមកអូនតែងតែមើលថែបងរហូតអូនមិនដែលរអ៊ូសូម្បីមួយក្អឹកថាហត់ វាដល់ពេលហើយដែលបងត្រូវមើលថែមនុស្សដែលបងស្រឡាញ់វិញនោះ។ ពាក្យទាំងនេះខ្ញុំបានត្រឹមនិយាយក្នុងចិត្ត ព្រោះខ្ញុំមិនសូវជាចេះនិយាយស្ដីផ្ទាល់ៗនោះឡើយ

"ទៅខាងក្រៅ..បងនាំអូនដើរលេងក្បែរៗនេះ" មិនមាត់អ្វី ស៊ូនូងក់ក្បាលតិចៗជាចម្លើយទើបខ្ញុំងើបដើរទៅយកអាវធំសាច់ក្រណាត់មួយមកពាក់ឲ្យស៊ូនូព្រោះនៅខាងក្រៅអាចនឹងត្រជាក់។ រៀបចំខ្លួនរួចរាល់អស់ហើយពួកយើងក៏នាំគ្នាចេញមកដើរលេងនៅក្រៅក្បែរៗរបងភូមិគ្រិះជាមួយគ្នា។ ខ្ញុំមិនអាចនាំស៊ូនូទៅដើរលេងលំហែលកាយឆ្ងាយៗបានឡើយព្រោះស៊ូនូមិនមែនឈឺផ្លូវចិត្តតែមួយមុខនោះទេ គេថែមទាំងកើតមានជំងឺប្រចាំកាយមួយចំនួនទៀតផង។

-

-

-

"ស្រស់ស្រាយខ្លះទេ?" នីគគីក្រសោបស្មារាងតូចឲ្យផ្អែកលើទ្រូងរបស់ខ្លួនពួកគេអង្គុយលើបង់គយគន់ទេសភាពមាត់ទន្លេនាពេលល្ងាចថ្ងៃលិច។

ស៊ូនូញញឹមស្ងួតងក់ក្បាល

"ឲ្យតែបានក្បែរបង អូនស្រស់ស្រាយហើយ"

"អញ្ចឹងឆាប់ជាណា..លឺទេ?បងនឹងនៅក្បែរអូនរហូត នឹងក្បែរឲ្យជិតស្និតបែបនៀក" គេកក់ក្ដៅខ្លាំងណាស់ ស៊ូនូសែនរំជួលចិត្តដៃទាំងទ្វេក្រសោបអោបចង្កេះរាងក្រាស់ជាប់យ៉ាងណែនព្រមទាំងដាក់ក្បាលគេងកើយទ្រូងរបស់នីគ។ "អូននឹងព្យាយាម.." ស៊ូនូពោលចប់ នីគគីក៏បញ្ចេញស្នាមញញឹមមក នាយលើកដៃអង្អែលក្បាលរាងតូចថ្នមៗ អង្គុយគយគន់ថ្ងៃលិចនៅមាត់ទន្លេបែបនេះ​មានអារម្មណ៍ថានឹកដល់ពេលមួយ ដែលពួកគេធ្លាប់អង្គុយអោបក្រសោបគ្នាយ៉ាងកក់ក្ដៅបែបនឹងដែរ គឺពេលមួយដែលស៊ូនូមាត់រឹង ចង់អោបណាស់ចង់ក្បែរនីគណាស់ ប៉ុន្តែមិនដែលនិយាយត្រង់ទេ រកលេសជាប់មាត់រហូត។ នឹកឃើញពេលនុះ​ នីគគីក៏លួចសើចដោយមិនដឹងខ្លួន នឹកខ្នក់ខ្នាញ់ចរិតរបស់ស៊ូនូខ្លាំងណាស់។

អ្នកបម្រើម្ចាស់តូចWhere stories live. Discover now