ភាគទី 8 ស្ដាប់បង្គាប់

728 94 15
                                    

សង្សារ?​
~~~
ក្នុងផ្ទះនីសុីម៉ូរ៉ា

" ឯងឈ្មោះអី? " ស៊ុងហ៊ុនដើរមកឈរស្ទាក់ផ្លូវពីមុខបុរសម្នាក់ទាំងក្រពាត់ដៃទៅក្រោយ រួចក៏សួរ ឯអ្នកខាងនោះក៏អោនមុខចុះបន្តិចជាការគួសម

"គឺ ជេគ បាទលោកម្ចាស់"

"អរ.." ស៊ុងហ៊ុនងក់ក្បាលរួចក៏អរ~យ៉ាងវែន គេញញឹមបញ្ចេញក្រឡៅខួចរួចសួរទៅជេគបន្ត
"ជាជំនិតរបស់ប្អូនយើងមែនទេ មាឌដូចកូនស្រមោចការពារប្អូនយើងបានឬអត់?​" កើតអីអញ្ចេះមកដល់ក៏ញ៉ោះភ្លាម រាងតូចអោនមុខខាំមាត់ជីបអូចៗគ្រឺតនឹងសម្ដីអ្នកខាងនោះដៀលខ្លួនតែក៏មិនហ៊ាននិយាយអ្វីឱ្យលើសបានត្រឹមញញឹមតបទៅវិញ

"ខ្ញុំរឹងមាំក្លាហាន បើមិនអញ្ចឹងមិនមែនលោកម្ចាស់តូចយកខ្ញុំមកធ្វើការទេបាទ"

"ល្អ! មកតាមយើងមក"
"បាទ​..? " ស៊ុងហ៊ុនខ្ជិលបកស្រាយច្រើនហើយមិនចង់ទទួលបានចម្លើយគេក៏អូសដៃជេគយ៉ាងលឿនចុះទៅខាងក្រោម គ្នាឯនុះធ្វើខ្លួនសឹងមិនទាន់បិះផ្កាប់មុខទៀត

"លោកម្ចាស់នាំខ្ញុំទៅណា?​" រាងតូចចាប់សួរឡើងទាំងជើងញ៉ាប់ៗដើរតាមកម្លាំងអូសរបស់អ្នកខាងនោះ

ស៊ុងហ៊ុនមិនមាត់គេចាត់ទុកសំណួររបស់ជេគជាខ្យល់ គេធ្វើហីៗមិនលឺបន្តអូសដៃរបស់ជេគមកដល់ បរិវេណខាងក្រោយភូមិគ្រិះដែលមហាធំទូលាយមានសួនចម្រុះគ្រប់បែបយ៉ាងជុំវិញ

ឆ្វាច់!
គ្រាប់ព្រួញបាញ់យ៉ាងស្ទាត់ជំនាញតម្រង់ទៅរកផ្ទាំងសុីបចំ.ចំណុចកណ្ដាល

ស្នាមញញឹមចុងមាត់ក៏បង្ហាញឡើងលើមុខសង្ហារៗរបស់លោកម្ចាស់ធំ ស៊ុងហ៊ុន នាយចាប់ហូតគ្រាប់ព្រួញមួយទៀតចេញពីក្នុងរង្វង់ដាក់គ្រាប់ព្រួញដែលរាងតូចកំពុងឈរកាន់ក្បែរគេ

នាយចាប់ផ្ដើមផ្ចង់អារម្មណ៍ទៅកាន់គោលដៅរួចក៏ប្រលែងបាញ់ផឹង! គ្រាប់ព្រួញក៏ហោះទៅចំកណ្ដាលផ្ទាំងសុីប

"ហុឹស! "
"លោកម្ចាស់ចូលចិត្តបាញ់ព្រួញមែនទេ?​មើលទៅជំនាញដ៏ហើយ" ជេគសួរឡើងបន្ទាប់ពីស៊ុងហ៊ុនហូតយកគ្រាប់ព្រួញមួយទៀតមក

អ្នកបម្រើម្ចាស់តូចWhere stories live. Discover now