ភាគទី 36: បងជាបញ្ហារបស់អូន

595 68 9
                                    

បើជ្រើសមិនស្គាល់គ្នាពីដំបូងប្រាកដជាល្អជាងនេះ..
~~~~~~~~~~~~~

"នីគ..បងហា..ហុឹកៗ ភ្ញាក់ឡើងមក នីគ"​
"បង.. ភ្ញាក់ឡើង"
"ហុឹកៗ បងនីគ លឺអូនហៅឬអត់?"​ ម្ដងហើយម្ដងទៀត សម្លេងស្រែកយំរហៀរៗពេញត្រចៀកនាយកម្លោះដែលកំពុងតែដេកស្ដូកស្ដឹកកណ្ដាលកន្លែងងងឹតមួយ។ សម្លេងយំខ្សឹបខ្សួលនោះបាននាំឲ្យនាយភ្ញាក់ដឹងខ្លួនពីការសន្លប់មកវិញ

នីគគីប្រឹងយោងអាត្មាខ្លួនឯងទាំងចុកចាប់ពេញរាងកាយ គេងើបអង្គុយលើឥតការ៉ូ
"សឺត​.." ឈឺត្រង់កញ្ចឹង.កខ្លាំងណាស់ នាយលើកដៃអង្អែលកញ្ចឹងកខាងក្រោយដែលមានស្នាមក្រហម ហើយពេលនេះនាយកំពុងតែសុីសឺទៀត​ មិនបានចាប់អារម្មណ៍ទេថាខ្លួនឯងពេលនេះស្ថិតក្នុងស្ថានភាពបែបណា។

"ហុឹកៗ..នីគ"

"ទីបំផុតដឹងខ្លួនហើយឬអាចង្រៃ" នាយសា្វងដូចគេចាប់ទះពេលលឺសម្លេងទាំងពីរនេះ នីគគីរហ័សងើបមុខមើលទៅអ្នកចំពោះមុខ

ពុទ្ធោអើយ គេស្លត់ចិត្តស្ទើស្លាប់ទៅហើយ

"ស៊ូនូ..!!!!" មិនគិតច្រើន ចិត្តនាយបារម្ភខ្លាំងណាស់ព្រោះសភាពរបស់ប្រពន្ធនាយពេលនេះដូចជាទើបតែត្រូវគេធ្វើទារុណកម្មហើយអញ្ចឹង ស៊ូនូអង្គុយផ្ទាល់នឹងការ៉ូ នាយមានស្នាមបែកនៅបបូរមាត់ចេញឈាមមករឹមៗដៃជើងក៏ទោទន់អស់គេពោរពេញទៅដោយស្នាមធ្វើទារុណកម្មដោយប្រើរំពាត់

អាក្រក់ពេកហើយ ហេតុអីធ្វើដាក់ប្រពន្ធដែលនាយសែនស្រឡាញ់ស្មើជីវិតបែបនេះ?

នាយស្ទុះយ៉ាងលឿនបំណងចង់ចូលទៅរករាងតូចដែលកំពុងតែយំ នាយចង់ទៅការពារស៊ូនូខ្លាំងណាស់ ប៉ុន្តែ​ឧបស័គ្គ​ធំត្រូវរារាំងនាយពុំអាចទៅរកស៊ូនូបានឡើយ។
ពួកប្រុសមាឌធំអស់នោះនាំគ្នាចាប់នីគគីជាប់យ៉ាងណែនហើយសង្កត់នាយកម្លោះឲ្យអង្គុយលុតជង្គង់
"ស៊ូនូ..."

"ហុឹកៗ.. បងនីគ" ពួកគេមិនអាចធ្វើអ្វីបាននោះទេ​ក្រៅពីយំស្រែកហៅគ្នា
"ជុៗ សង្វេគណាស់នៀក"​ ដេនហ្សូឈរក្បែររាងតូច គេបង្ហាញទឹកមុខកំសត់សម្លឹងមើលទៅនីគគីដែលកំពុងតែមានសភាពមិនខុសអីពីមនុស្សជិតស្លាប់នោះទេ
"ពូយកពួកខ្ញុំមកកន្លែងណា!!!?"​ នីគគីស្រែកខ្លាំងៗតាមកំហឹងរបស់នាយ បន្ទាប់ពីបានឃើញវត្តមានរបស់លោកពូហើយ

អ្នកបម្រើម្ចាស់តូចWhere stories live. Discover now