ធ្វើតាមពាក្យសន្យា Ep2

832 62 0
                                    

(ហេតុអ្វីជាខ្ញុំ😕)

🏰Home jirochtikul....

ព្រឹកថ្ងៃថ្មីដ៏សែនស្រស់ស្រាយ

Fourthដើរចុះពីលើផ្ទះទាំងទឹកមុខរីករាយនិងមានក្តីសុខរួចក៏ដើរសម្តៅចេញទៅក្រៅព្រោះត្រូវមានណាត់ជាមួយនិងមិត្តភក្តិទាំងបីរបស់ខ្លួន ប៉ុន្តែមិនដើរផុតពីបន្ទប់ទទួលភ្ញៀវផងស្រាប់តែមានសម្លេងមួយបន្លឺឡើង

"ចង់ទៅណាទៀតហើយ អាក្បាលខូច"

គ្រាន់តែឮសម្លេងនេះភ្លាមfourthក៏ប្រញាប់ងាកទៅនិយាយតបបែបទឹកមុខធុញៗ

"គឺទៅក្រៅណាប៉ា ថ្ងៃនេះកូនមានណាត់"

"ជាមួយអ្នកណាឬបីនាក់នោះទៀតហើយមិនចេះនៅផ្ទះខ្លះទេនៀក..... លោកកូន"ម៉ាក់fourth

"ពុទ្ធោអើយលោកស្រីkristនេះកូនទើបតែមកទេណាមិនចង់អោយកូនសប្បាយខ្លះទេអី"fourth

"ទើបតែមក យ៉ាងមិចនេះលោកកូនមកបីខែហើយនេះមិនទាន់បានឃើញជួយធ្វើអីប៉ាម៉ាក់សូម្បីបន្តិចទេ"ប៉ាfourthបន្ថែម

"ក៏កូនមិនទាន់ត្រៀមខ្លួននោះអីណាប៉ា" fourthនិយាយព្រមទាំងធ្វើមុខដូចក្មេងដាក់ប៉ារបស់គេ

"ល្អ!!បើកូនមិនទាន់ត្រៀមខ្លួនសម្រាប់រឿងការងារក៏ល្អហើយព្រោះថាប៉ានិងម៉ាក់មានរឿងដែលត្រូវអោយកូនធ្វើលើសពីការងារទាំងនោះ"
លោកsingtoនិយាយដល់ត្រង់នេះធ្វើអោយអ្នកដែលធ្វើចរិកដូចក្មេងមិចនេះចាប់ផ្តើមនិយាយទាំងជ្រួញចិញ្ចើម

"នេះរឿងអ្វីទៅដែលប៉ាថាវាលើសពីការងារនោះ នៅមានរឿងសំខាន់ជាងការងារដែរប៉ាចង់អោយកូនធ្វើទៀត ហ៎.....!?"

"តែពាក្យសន្យានោះអីកូន វាជាការងារមួយដល់សំខាន់ដែលកូនត្រូវទទួលខុសត្រូវជាដាច់ខាត ចាត់ទុកថាប៉ានិងម៉ាក់សុំទៅចុះ"លោកស្រីKrist

"ឈប់ៗ...ម៉ាក់នេះកូនដូចមិនយល់នូវអ្វីដែលអ្នកទាំងពីរកំពុងតែនិយាយទេ ពាក្យសន្យាយ៉ាងមិចហើយអ្វីដែលត្រូវទទួលខុសត្រូវជួយពន្យល់កូនបានអត់នាស៎"

"គឺលោកតានិងលោកយាយកូនបានភ្ចាប់ពាក្យសម្តីជាមួយនិងគ្រួសារមិត្តសម្លាញ់របស់គាត់ថាបើសិនជាមានចៅមិនថាប្រុសឬក៏ស្រីពួកគាត់និងផ្សំផ្គុំអោយពួកគេជាគូរនិងគ្នានៅពេលដែលកូនមានអាយុគ្រប់22ឆ្នាំ"ម៉ាក់fourth

គូរ ដណ្តឹង ម្ចាស់ចម្ការ ENDWhere stories live. Discover now