ចាប់ខ្លួន Ep23

465 39 0
                                    

កំពុងតែរីករាយសុខៗបុរសម្នាក់ដែលបន្លឺសម្លេងមុននេក៏ដើរមកធ្វើអោយទឹកមុខដែលញញឹមចេញមកមុននេះរបស់រាងក្រាស់ក៏ប្រែជាមេុីងម៉ាត់មួយរំពេច

"Sky!~ឯងមកទីនេះធ្វើអី"Gemini  និយាយឡើងតិចៗ  មុននិងសួរទៅកាន់បុរសម្នាក់នោះក្រោយឃើញវត្តមានគេដើរមកជិតខ្លួន

"មកលេងមិត្តចាស់មិនបានឬយ៉ាង "បុរសដែរមានឈ្មោះថាskyបន្លឺឡើងទាំងទឹកមុខពោលពេញទៅដោយកលល្បិច

"អ្នកណានិង Gem មិត្តបងមែនទេ"រាងតូចសួរទៅប្តីទាំងធ្វើមុខឆ្ងល់

"មិនមែនទេគេគ្រាន់តែអ្នកមកទាក់ទងការរកសុីនៅចម្ការទេ នេះអូនទៅជួយធ្វើម្ហូបអ៑ំវែនទៅណា បងមានការនិយាយជាមួយគេបន្តិច"រាងក្រាស់និយាយហើយក៏អូសដៃskyដើរចេញទៅបាត់

_______________________

gemអូសដៃskyមករាងឆ្ងាយពីផ្ទះបន្តិចទើបចាប់ផ្តើមនិយាយ

"ឯងមកធ្វើអី "រាងក្រាស់សួរskyទាំងទឹកមុខបែបមិនពេញចិត្ត

"យើងមកមិនបានមែនទេ នេះយើងក៏ជាមិត្តឯងមិនអញ្ចឹង មកលេងឯងមិនបានមែនទេ ហើយនេះមិនគិតណែនាំប្រពន្ធអោយយើងស្គាល់ទេ"sky

"យើងគ្មានមិត្តដូចឯងទេ ពាក្យមិត្តជាមួយឯងវាត្រូវបានបញ្ចប់តាំងពីថ្ងៃដែរម៉ាក់យើងស្លាប់មកម្លេះ"Gem និយាយត្រូវគេនិងskyពីមុនពិតជាមិត្តនិងគ្នាមែនតែវាក៏ត្រូវបានបញ្ចប់ក្រោយពីម៉ាក់រាងក្រាស់ស្លាប់មកម្លេះ
ពេលនោះដោយសារតែការច្រណែនដែរចម្ការប៉ាម៉ាក់គេកាន់តែទៅមុខនិងរីកចម្រើនជាងចម្ការខ្លួនទើបប៉ារបស់skyបានរៀបគម្រោងអោយគេមកដុតកម្ទេចផ្ទះGemចោលទើបធ្វើអោយម៉ាក់គេចេញមិនរួចហើយក៏ត្រូវស្លាប់ក្នុងភ្លើងតែម្តង ដោយសារតែហេតុនេះហើយទើបគ្រួសារGemផ្តាច់ទំនងជាមួយគ្រួសាររបស់sky

"ទៅវិញទៅយើងមិនស្វាគមន៍ឯងទេ ហើយមួយទៀតយើងព្រមានឯងហាមមករញ៉េរញ៉ៃនិងfourth ដាច់ខាត "ទោះបីគេមិនបានស្អប់skyនិងmintraក៏ដោយតែគេក៏ទទួលយកមិនបានដូចគ្នាពេលដែរឃើញមុខ2នាក់បងប្អូននេះចូលមកក្នុងចម្លារគេ តែគ្រាន់តែគេមិនបញ្ចេញញហើយព្យាយាមធ្វើធម្មតា  ម្យ៉ាងទៀតGemក៏មិនចង់អោយរាងតូចស្គាស់skyដែរព្រោះគេខ្លាចនាយម្នាក់នេះធ្វើបាបប្រពន្ធខ្លួនដូចឪពុកskyធ្វើដាក់ម៉ាក់គេអញ្ចឹង
"យើងក៏អោយឯងបានសុខជាងយើងដែរអាGem"
Sky សម្លឹងមើលទីដំណើររាងក្រាស់ទាំងកំហឹង
  
ក្រោយពីនិយាយចប់រាងក្រាស់ក៏ដើរសម្តៅមករកប្រពន្ធដែលកំពុងតែឈរធ្វើម្ហូបក្នុងផ្ទះបាយ

គូរ ដណ្តឹង ម្ចាស់ចម្ការ ENDWhere stories live. Discover now