[Fourth:ខ្ញុំមិនចង់ធ្វើបែបនេះអោយបងបារម្ភទេតែមកពីនាងម្នាក់នោះវាចង់បានបងទើបខ្ញុំត្រូវធ្វើបែបនេះអោយខ្ញុំសុំទោសណាដែរធ្វើអោយបងបារម្ភ!!!😥]
កាត់មកពីរនាក់នោះវិញគឺថាពេលនេះ Gemini បានអៀវfourth ចូលមកក្នុងផ្ទះរបស់ខ្លួនហើយក៏ដាក់គេអោយអង្គុយនៅលើសាឡុងរួចដើរទៅយកប្រអប់ថ្នាំដើម្បីយកថ្នាំមកលាបអោយfourth
"វាអាចនិងឈឺបន្តិចហើយ"និយាយហើយGeminiក៏យកថ្នាំទៅលាបអោយfourthតិចៗធ្វើអោយអ្នកដែរកំពុងលាបថ្នាំអោយនោះបន្លឺមកតិចៗ
"អូយ!!!ថ្នមៗលោកចៅហ្វាយខ្ញុំឈឺ" មុននេះមិនមែនគេមិនឈឺទេតែគ្រាន់តែគេមិនឈឺខ្លាំងដូចពេលគេសម្តែងនោះទេតែពេលនេះវាចាប់ផ្តើមឈឺខ្លាំងនៅពេលដែលGeminiយកថ្នាំមកលាបលើជើងរបស់គេ
"ក៏យើងថ្មមហើយតើឯងកុំរំអួយទៅមើល ហើយបើឯងនៅមិនស្ងៀមបែបនេះអោយខ្ញុំលាបថ្នាំអោយឯងស្រួលបានយ៉ាងម៉េចទៅ"Gemini និយាយរាងខ្លាំងៗតែបែបបារម្ភធ្វើអោយfourthមានអារម្មណ៍អន់ចិត្តតិចៗដាក់Gemini
(កាលមិនទាន់ដឹងថា Gemជាអ្នកណាពាក្យទាំងនេះគ្មានធ្វើអោយfourthឈឺចាប់ទេតែតាំងពីfourthដឹងថា Gemini ជាបងព្រះអាទិត្យរបស់គេមកគេដូចជាមានអារម្មណ៍អន់ចិត្តនៅពេលGeminiសម្តីខ្លាំងដាក់គេ)"សុំទោស!!!!!"និយាយហើយក៏អោន មុខចុះប្រៀបបាននិងកូនក្មេងដែរត្រូវម្តាយស្តីអោយ ឯអ្នកដែរថាអោយគេមុននេះវិញក៏កត់សម្គាល់ថាអ្នកម្ខាងទៀតដូចជាងក់ងរទៀតហើយក៏និយាយឡើង
"Fourth!!!យើងសុំទោសមិញនេះខ្ញុំបារម្ភពីឯងពេកទើបយើងនិយាយខ្លាំងដាក់ឯងទៅ កុំខឹងយើងអីណា យើង .."
Geminiនិយាយទាំងមិនភ្លេចសម្លឹងមើលទៅអ្នកដែលជាកូនចៅព្រោះខ្លាចគេស្រែកយំដូចថ្ងៃមុនអីទៅផ្អើលផ្ទះតែម្តង
"មិនអីទេមិនមែនជាកំហុសចៅហ្វាយទេខ្ញុំទេដែរត្រូវសុំទោសចៅហ្វាយនោះដែលធ្វើអោយបារម្ភ"
"មិនអីទេខ្ញុំមិនបានខឹង ហើយនេះនៅឈឺទៀតអត់បើនៅឈឺទៀតមិនបាច់ធ្វើការទេថ្ងៃនេះខ្ញុំទៅចម្ការពូUpជាមួយnamonក៏បាន" Gemini
"អត់ទេខ្ញុំបាត់ឈឺហើយខ្ញុំទៅជាមួយចៅហ្វាយក៏បានកុំទៅរំខានបងnamonអី"គ្រាន់តែឮថាGemចង់ទៅជាមួយnamonភ្លាមfourthក៏ប្រញាប់តបយ៉ាលឿនភ្លាម
YOU ARE READING
គូរ ដណ្តឹង ម្ចាស់ចម្ការ END
Lãng mạnមើលផ្កាយពេលយប់តែពីរនាក់អូននេះជាអ្វីដែរបងត្រូវការ🌟🌌