យល់ច្រលំ🤪 Ep18

869 64 4
                                    

ពន្លឺព្រះអាទិត្យចាំងចូលទៅក្នុងបន្ទប់ដែលមនុស្សពីរអ្នកគេងអោបគ្នាយ៉ាងលង់លក់ដោយមិនកម្រើកខ្លួនបន្តិចព្រោះតែកាលពីយប់មិញ ពួកគេទាំងបានបញ្ចេញកម្លាំងរាងច្រើនទើបធ្វើអោយថ្មាលនេះហើយមិនទាន់មានអ្នកណាក្រោកទៀត មួយសន្ទុះក្រោយមករាងតូចក៏ចាប់ផ្តើមបើកភ្នែកមកម្តងបន្តិចៗដើម្បីអោយសុាំនិងពន្លឺព្រះអាទិត្យ គ្រាន់តែកម្រើកខ្លួនបានបន្តិចកាយតូចក៏ចាប់ផ្តើមស្រែកយំតែម្តងដោយសារតែពេលនេះរាងកាយរបស់គេគឺឈឺពេញមួយតួខ្លួនទៅហើយ

"អូយ!!!ហេតុអីបានជាឈឺពេញខ្លួនបែបនេះ ...."

"ភ្ញាក់ហើយមែនទេអូនសុំឡាញ់....សឺត!" Gemនិយាយក៏អោនទៅថើបអ្នកដែរកំពុងតែសម្លឹងខ្លួនដោយក្រសែរភ្នែកឆ្ងល់

"អូនសំឡាញ់នេះបងនិយាយពីអីនិងឬក៏បង....."និយាយហើយក៏ចាប់អារម្មណ៍មើលទៅខ្លួន ថាពេលនេះគេនៅសល់តែខោខ្លីមួយប៉ុណ្ណោះ

" Geminiនេះបងធ្វើស្អីរបស់បងនិង នេះបងរំលោភខ្ញុំមែទេ ហិកៗៗ...បងអាក្រក់ណាស់នេះខ្ញុំមិនទាន់ព្រមផងមិចបងធ្វើទៅកើត..."មិនទាន់ទាំងបាននិយាយបកស្រាយផងនិយាយពីថារាងតូចស្រែកយំយកតែម្តង

"Fourthយំធ្វើអីបងមិនទាន់បាន....."Gem

"កុំមកបដិសេដអីលោកអាក្រក់ណាស់មិចបានធ្វើអញ្ចឹងខ្ញុំនិងមិនរៀបការជាមួយលោកទេចាំតែមើលទៅ លេងខ្ញុំកុំប៉ះខ្ញុំ"រាងតូចចាប់ផ្តើរើបម្រាស់ក្រោយរាងក្រាស់រក មកប៉ះគេ

"ឈប់យំ!!បងប្រាប់អោយឈប់យំហើយស្តាប់បង"គ្រាន់តែអ្នកខាងនោះរាងតម្លើងសម្លេងភ្លាមអ្នកខាងនេះចាប់ផ្តើមពេបមាត់រកយំទៅហើយទើបធ្វើអោយរាងក្រាស់ប្រញាប់និយាយទន់ភ្លន់ដាក់វិញព្រោះខ្លាចbabyងក់ងរលួងអត់បាត់

"បងមិនបានធ្វើអីFourthទេហើយការដែរឯងអត់ស្លៀកពាក់នាស៎ឯងជាអ្នកដោះខ្លួនឯង ថាក្តៅគេងមិនបាន"Gemចាប់ផ្តើមពន្យល់

"ចុះមិចបានខ្ញុំឈឺពេញខ្លួនបែបនេះ"fourth

"គិតខ្លួនឯងទៅថាយប់មិញខ្លួនឯងបានធ្វើអ្វីខ្លះហើយយប់មិញថាFourthក្រឡុកបងយ៉ាងមិចខ្លះ"រាងក្រាស់និយាយហើយក៏ងាកទៅសម្លក់មើលមុខក្មេងតូចដែលកំពុងសម្លឹងមើលមុខខ្លួនផ្លឹសៗ..

គូរ ដណ្តឹង ម្ចាស់ចម្ការ ENDWhere stories live. Discover now