ភាគ2(យើងមិនដូចគ្រួសារឯងទេ!!!)🍂

622 59 8
                                    

«លោកម្ចាស់មិនបាច់ធ្វើទេ ទុកអោយខ្ញុំធ្វើខ្លួនឯងចុះ»Phuwin និយាយរួចក៏ចាត់ការលាងរបួសខ្លួនឯងទាំងពិបាក ព្រោះ Pond បានដើរទៅតុធ្វើការគេបាត់ហើយ ព្រមទាំងផ្ដោតទៅលើការងាររបស់គេយ៉ាងស្ងៀមស្ងាត់

«ទៅផ្ទះ!»Pond បញ្ចប់កិច្ចការរបស់គេរួចវាក៏ដល់ម៉ោង 4 រសៀលទៅហើយ ទើបក៏រៀបចំខ្លួនទៅផ្ទះវិញ

«ខ្ញុំអាចទៅផ្ទះបានមែនទេ??» Phuwin នាយត្រេកអរក្នុងចិត្ត នឹកស្មានថា Pond អោយត្រឡប់ទៅផ្ទះវិញ

«យើងទិញឯងមក !!»Pond និយាយប៉ុន្នឹងក៏ចាកចេញទៅមុខ ទុកអោយPhuwin នៅសម្រក់ទឹកភ្នែកតែម្នាក់ឯង ព្រោះសម្ដីនាយប៉ុន្នឹងក៏អាចបញ្ជាក់បានហើយថានាយគ្រាន់តែជាទំនិញគេទិញមកប៉ុណ្ណោះ  ក្រឹប...!!Phuwin ក៏បានចូលឡានហើយអង្គុយបាំងខាងក្រោយជាមួយ pond តែ រាងតូចអង្គុយខិតទៅខាងកញ្ចក់អោយឆ្ងាយពី Pond

«យើងមិនចូលចិត្តមនុស្សសម្រក់ទឹកភ្នែកច្រើននោះទេ!!! វាគួរអោយធុញ តើឯងយល់
ទេ??» Pond និយាយទាំងបិទភ្នែកព្រមទាំងផ្អែកក្បាលទៅពូកឡានក្រោយ

«បាទ ខ្ញុំយល់ហើយ»Phuwin ព្យាយាមទប់ទឹកភ្នែកមកទៀត ប៉ុន្ដែពាក្យធុញរបស់នាយបានធ្វើអោយរាងតូចរបស់យើងតូចចិត្តយ៉ាងខ្លាំង តែក៏មិនហ៊ានមាត់អីច្រើន ! 10នាទីក្រោយមក ឡានក៏បានបើកចូលក្នុងភូមិគ្រឹះមួយដែលលាតសន្ធឹងលើផ្ទៃដីធំទូលាយ មានសួនច្បារ អាងទឹក និង មានសេតវិមានមួយនៅចំកណ្ដាលសួនច្បារទាំងសងខាងនោះ

«បងមកហើយមែនទេ?ហើយក្មេងនេះជានរណាគេ??» Mekyu ដែលត្រូវជាប្អូនជីដូនមួយសាច់ឆ្ងាយ ក៏បានរត់មកទទួលបងរបស់ខ្លួន ហើយក៏បានឃើញរាងតូច

«ក្មេងបម្រើថ្មី» Pond ដើរចូលទៅក្នុងផ្ទះ រួចអង្គុយលើសាឡុងនៅក្នុងបន្ទប់ទទួលភ្ញៀវ
នោះ

«ស្មានតែជាអ្នកណា ការពិតត្រឹមអ្នកបម្រើសោះ !ហឹស យើងព្រមានឯងអោយហើយ កុំមានគំនិតចង់ចាប់បង  Pond អោយសោះ!» Mekyu ក៏បានដើរទៅអង្គុយជិត Pond

«អ៊ុំជួយនាំគេទៅបន្ទប់សម្រាកសម្រាប់អ្នកបម្រើផង» Pond និយាយចប់ក៏ឡើងទៅបន្ទប់គេបាត់ទៅ

«តោះក្មួយ!»អ៊ុំស្រីក៏បាននាំPhuwin ទៅផ្ទះសម្រាប់អ្នកបម្រើ ព្រមទាំងរៀបចំបន្ទប់អោយរាងតូចមួយទៀតផង

«អរគុណច្រើនអ៊ុំ!ខ្ញុំឈ្មោះ phuwin អ៊ុំហៅថា Win ក៏បានដែរណា៎បាទ» គេក៏និយាយទាំងញញឹមទៅកាន់គាត់

«ចាស អ៊ុំឈ្មោះ ឈីន ! ឥឡូវក្មួយសម្រាកសិនចុះ ចាំស្អែកសឹមទៅធ្វើការ អ៊ុំទៅមើលចុងភៅ នៅផ្ទះបាយសិន» អ៊ុំឈីន

«បាទ អ៊ុំ» Phuwin ក៏បានញញឹមទៅកាន់គាត់ ហើយគាត់ក៏បានចាកចេញទៅ

«សង្ឃឹមថាជីវិតខ្ញុំនឹងជួបតែរឿងល្អពេលនៅទីនេះចុះ ខ្ញុំហត់នឹងប្រឈមមុខនឹងបញ្ហាទៀតហើយ» និយាយចប់ក៏ព្យាយាមក្រោកទាំងលំបាកទៅងូតទឹក

«ខ្ញុំគួរតែនៅអោយឆ្ងាយពីលោកម្ចាស់តើល្អទេ??ហឹម!!» យប់ម៉ោងប្រហែល10 phuwin មកអង្គុយលើទោងម្នាក់ឯងព្រមទាំងគិតដល់រឿងខ្លះៗ

«យប់ហើយចេញក្រៅធ្វើអី??» Pond ក៏បានដើរមកឈប់ពីមុខហើយក៏អង្គុយលើបង់ក្បែរនោះ

«ខ្ញុំ...គឺខ្ញុំអផ្សុក ចង់ចេញមកស្រូបខ្យល់អាកាស» phuwin និយាយទាំងអោនមុខចុះ

«យើងមិនចូលចិត្តពេលនិយាយជាមួយគេហើយ គេអោនមុខទេ!!!!» Pond និយាយទាំងសម្លេងរឹងកំព្រឹស

«អោយខ្ញុំសុំទោសផងលោកម្ចាស់ ! ខ្ញុំល្ងីល្ងើមិនដឹងអីតែងតែប្រព្រឹត្តិកំហុសធ្វើអោយលោកម្ចាស់ទាស់ចិត្តរហូត» phuwin ក៏នឹកខឹងខ្លួនឯងរហូតដែលតែងតែធ្វើអោយគេទាស់ចិត្តជាមួយ

«យើងមិនត្រូវការពាក្យសុំទោស!តែឯងជួយរៀនធ្វើខ្លួនអោយឆ្លាតបន្ដិចក៏ល្អ» pond

«អ្ហឹកៗ...ខ្ញុំល្ងង់ខ្លាំងណាស់ ធ្វើម៉េចក៏មិនឆ្លាតដែរ យល់ល្អសម្លាប់ខ្ញុំចោលទៅ ព្រោះសូម្បីតែគ្រួសារខ្ញុំក៏គាត់នៅតែមិនត្រូវការខ្ញុំផង ចុះទំរាំតែលោកម្ចាស់ទៀត???អ្ហឹកៗ»រាងតូចក៏ស្រែកមួយអស់សំឡេងព្រមជាមួយនឹងទឹកភ្នែកហូរ

«យើងមិនដូចគ្រួសារឯងទេ!!!» Pond

ចង់និយាយថាសោះកក្រោះតែមួយម៉ាត់ៗចេញមកក៏ផ្អែមខ្លះដែរ😭👊🏻💖

By: lxizz_fairy

បំណុលស្នេហ៍ម៉ាហ្វៀ (Not complete)Where stories live. Discover now