ភាគ6🥲អូនអន់ចិត្ត🫠❤️‍🩹

938 62 14
                                    

«Jack????» Pond ក៏ភ្ញាក់ផ្អើលនៅពេលដែរសុខៗ អាល្អិតនៅក្នុងដៃគេនេះកញ្រ្ជោលទៅរក Phuwin ថែមទាំងបោះសម្ដីយ៉ាងឡូយទៀតផង

«ហឹម??» Jack ក៏គ្រហឹមក៎ដាក់ Pond

«ឈ្លើយណាស់!!ប៉ាវៃបែកគូទឥឡូវហើយ» Pond គ្រឺតនឹងអាច្រមក់នេះជាខ្លាំង

«ចឹងសោះទើបបានជាគូទរបស់បងនោះ(Phuwin)ស្រកសាច់ តាមពិតមកពីប៉ាវៃសោះ!!» Jack

«គ្មាន...គ្មានទេ!អាល្អិតឯងកុំចេះតែនិយាយ!» Phuwin ក៏ប្រញាប់ប្រកែកឡើង

«ខ្ញុំឃ្លានណាស់ បងជួយអោយអ្នកបម្រើធ្វើអីអោយអូនផង ហ៊ើយ!!» Lily និយាយមកធ្វើដូចនៅផ្ទះខ្លួនឯងចឹង 🙂 ហើយក៏ដាក់ខ្លួនអង្គុយនៅលើសាឡុងបណ្ដើរបើកទូរទស្សន៍មើលបណ្ដើរ

«ម៉ាក់ធ្វើដូចនៅផ្ទះខ្លួនឯង!!អត់សុជីវធម៌មែនម៉ាក់!!» Jack ជាក្មេងដែលចូលចិត្តនិយាយត្រង់ៗ ក៏និយាយបាញ់ទៅម្ដាយតែម្ដង

«អា k'jack!!!!!!!» Lily ក៏ស្រែកមកថាអោយកូន តែគិតឬថាJackមកខ្វល់ជាមួយសម្ដីបុិនៗនឹង??

«ហូយ៎!ថ្លង់!!!»Jack ក៏យកដៃទៅខ្ទប់ត្រចៀក ហើយក៏មិនភ្លេចស្រែកទៅវិញ ដែលធ្វើអោយអ្នកគ្រប់គ្នាសើចសប្បាយពេញនឹង មិនលើកលែងសូម្បីតែ ដេន

«ពូនោះមកនេះបន្ដិច!»Jack ក៏បានបក់ដៃហៅ Den

«ប៉ា លែងខ្ញុំ!!» Jack ក៏ងាកមកប្រាប់អ្នកជាឪពុកទើប Pond ក៏ទម្លាក់គេចុះមែន ចង់ដឹងថាតើគេធ្វើអីបន្ដ

«ពូ..ពរខ្ញុំ»Jack ក៏ហុចដៃឡើងបំណងអោយ Den ពរតែគេមិនពរឡើយគែឈរស្ងៀមៗតែម្ដង ព្រមទាំងធ្វើមុខស្មើៗទៀតផង

«អាល្អិតណាខ្លះដែលមកដំបូងនោះចរឹតឡើងខ្មើត??ចុះពេលនេះមកញ៉ែតៗ ពេញនឹងអញ្ចឹង??ហ៊ឹម?» Phuwin ក៏ធ្វើជានិយាយឡើង (ចំណែក Lily ទៅតុអាហារមុនបាត់ហើយ គេឃ្លានហ៎រ)

«អូនមិនបានខ្មើត គ្រាន់តែមិនចង់និយាយច្រើន!!» Jack

«ចុះឥឡូវឯងនិយាយមិនច្រើនទេឬ??» Phuwin

«ហ៊ឹស..ហុឹស»Pond ក៏សើចដើមក៎បន្ដិចព្រោះអស់សំណើចនឹងសកម្មភាពអ្នកទាំងពីរដែលឈ្លោះគ្នា

«សុំពេលផ្ទាល់ខ្លួនជាមួយអាពូនេះបន្ដិច!!ប៉ានាំបតស្អាតនោះទៅណាក៏ទៅៗ» Jack និយាយមកធ្វើអោយគ្រប់គ្នាហួសចិត្តតែម្ដង តែPond ក៏មិនបានបដិសេធបំណងកូនគេក៏នាំPhuwin ចាកចេញទៅ

បំណុលស្នេហ៍ម៉ាហ្វៀ (Not complete)Where stories live. Discover now