Part 4🥀អន់ចិត្តរាងខ្លួនលើកជាការេ🙂❤️‍🩹

701 63 18
                                    

«នេះយើងធ្វើអោយឯងខ្លាចដល់ម្លឹងផងមែនទេ??»Pond និយាយតិចៗតែម្នាក់ឯង ហើយក៏យកកន្លែងមកជូតខ្លួនអោយរាងតូច ព្រោះខ្លួនគេក្ដៅដូចជារងើកភ្លើងយ៉ាងអញ្ចឹង

     ព្រឹកព្រលឹមឡើង Phuwin ក៏បានក្រោកឡើងទាំងមានអារម្មណ៍ថាធូរស្រាលបានមួយកម្រិត ហើយក៏ឃើញថានៅលើក្បាលរបស់គេដូចជា បិទសន្លឹកបញ្ចុះកម្ដៅ តែក៏នឹកមិនឃើញថាអ្នកណាគេជាអ្នកបិទអោយ ព្រោះក្រោកមកក៏មិនឃើញមនុស្សនៅក្បែរ

«ប្រហែលជាអ៊ុំឈីនហើយមើលទៅ ព្រោះបើសិនជាលោកម្ចាស់មិនអាចទេ គាត់ស្អប់ខ្ញុំយ៉ងមឹងធ្វើម៉េចនឹងអាចជួយខ្ញុំបានទៅ??ហុឹម!!!» ក្រោយនាយអង្គុយគិយយ៉ាងឈឺក្បាលរួចហើយក៏ទៅរៀបចំខ្លួនដើម្បីចេញទៅធ្វើការបន្ដ ទោះជាពេទ្យអោយសម្រាក2-3 ថ្ងៃសិនក៏ដោយ

   នៅក្នុងចង្រ្កានបាយ បានបង្ហាញពីភាពរហ័សរហួនក្នុងការបំពេញការងាររបស់អ្នកគ្រប់គ្នាសូម្បីតែអ៊ុំឈីន

«មានអ្វីអោយខ្ញុំជួយទេ?»សម្លេងតូចប្រៀបដូចជាមនុស្សស្រីរបស់រាងតូច phuwin ក៏បានបន្លឺឡើង

«ឯងមកធ្វើអី??ប្រយ័ត្នតែជំងឺលាប់មកវិញឈឺលើសដើមណា៎?» ហ្វាង ក៏បន្លឺតិចៗទាំងបន្ទោសរាងតូច

«អផ្សុកណា៎បង អោយខ្ញុំនៅស្ងៀមៗដូចម៉ាឡាកាំងមិនកើតទេ! មោះ ចាំខ្ញុំជួយលាងបន្លែអោយចុះ» និយាយហើយ ពួកគេក៏បន្ដសកម្មភាពដ៏មមាញឹកនោះបន្ដទៀត

«ធ្វើតែបន្ដិចសម្រាប់ញុំាតែគ្នាឯងទៅបានហើយ លោកម្ចាស់មិនបានមកផ្ទះទេថ្ងៃនេះ »អ៊ុំឈីន ក៏បានដើរមកប្រាប់អ្នកគ្រប់គ្នា

«ម៉េចអញ្ចឹងម៉ែ??» ហ្វាង

«ម៉ែក៏មិនដឹងដែរ ទើបតែ ដេន(Den) ខលមកប្រាប់មិញនេះឯង» និយាយរួចហើយគាត់ក៏ចាកចេញពីផ្ទះបាយបាត់ទៅ

    ទ្រនិចនាឡិកាចេះតែរំកិលទៅមុខ ផុតពីព្រឹកក៏ចូលដល់ថ្ងៃ ឥឡូវក៏ក្បាលព្រលប់បាត់ទៅហើយដែលរាងតូចអង្គុយទន្ទឹងផ្លូវចាំនាយបែបនេះ

«លោកម្ចាស់ចង់គេចមុខពីខ្ញុំមែនទេ??» phuwin ក៏បន្លឺសំឡេងមកសួរខ្លួនឯង ព្រោះហាក់យល់ថា ការដែរនាយមិនព្រមត្រឡប់មកវិញនេះគឺមិនចង់ជួបខ្លួន ទាំងដែលការពិតទៅ pond មានការប្រញាប់ទៅក្រៅប្រទេសរយៈពេល1សប្ដាហ៍ ហើយនាយក៏មិនបានប្រាប់អ្នកណាអោយលម្អិតដែរ
    [...]1សប្ដាហ៍ក៏បានកន្លងផុតទៅ ហើយក៏ជាថ្ងៃដែលម្ចាស់ភូមិគ្រឹះត្រឡប់មកវិញផងដែរ

បំណុលស្នេហ៍ម៉ាហ្វៀ (Not complete)Where stories live. Discover now