ភាគ5🌟អ្នកណាគេថ្លើមធំហ៊ានថើប btt យើង??🥹🫶🏻

647 61 10
                                    

ពេលឡើងមកដល់លើបន្ទប់ភ្លាមនាយក៏ដើរទៅយកប្រអប់ថ្នាំពេទ្យដើម្បីលាងរបួសអោយរាងតូច :

«អួយ៎..តិចៗ..សឺត»រាងតូចបញ្ចេញសម្លេងខ្សឺតខ្សក់តាមជើងធ្មេញទាំងក្រហាយផ្សារនឹងមុខរបួស

«តិចប៉ុណ្ណាទៀត?អោយធ្វើខ្លួនឯងឥឡូវនឹង!!!» រាងក្រាស់ក៏ងាកមកសម្លក់រាងតូចបន្ដិចទើបចាប់ផ្ដើមការងាររបស់គេបន្ដ

«អាលោកម្ចាស់ឆ្កួត!!!»Phuwin ក៏ចាប់ផ្ដើមបញ្ចេញចារឹតឆ្នាស់ឆ្នើមរបស់ខ្លួនបន្ដិចម្ដងៗ ដោយសារតែឥឡូវ Pond មិនសូវធ្វើបាបគេដូចមុន ឧស្សាហ៍ញោះគេទើបធ្វើអោយគេលែងមានអារម្មណ៍ថាខ្លាចខ្លាំង ក៏ប៉ុន្ដែនូវតែ ខ្លាច
ដដែរ ។ លឺសម្ដី Phuwin រួច pond ក៏ងើយទៅមើលមុខគេព្រមទាំងជ្រួញចិញ្ចើម

«បើចង់ហៅអាហើយ ចាំបាច់ថែមលោកម្ចាស់មកធ្វើអី??»

«ខ្លាចគេហៅថាក្មេងខ្វះសុជីវធម៌នោះអី កុំអីគ្មានថែមពាក្យលោកម្ចាស់ទេ ហិហិ» នាយតូចនិយាយផង សើចកក្អឹកផង ហាក់ទាក់ទាញចំណាប់អារម្មណ៍អ្នកដែរអង្គុយមើលគេនោះ ក៏ញញឹមបន្ដិច

«ចុះឥឡូវមានសុជីវធម៌ណាស់ន៎រ??»

«ហ្មងអត់ទៀត ហ៎ាសហា»

តុ..តុ

«ចៅហ្វាយ!សូមអនុញ្ញាត» ដេន ក៏បានបើកទ្វារចូលមក ហើយពួកគេទាំងពីរអ្នកក៏សម្រួលឥរិយាបថរៀងខ្លួន

«និយាយអោយលឿនមក!!»pond ក៏ប្រញាប់អោយ ដេន និយាយព្រោះបើតាមធម្មតា បើសិនជាមានកិច្ចការធម្មតាៗ នាយមិនចូលមកក្នុងទេ សុខចិត្តទៅអង្គុយនិយាយគ្នានៅបន្ទប់ទទួលភ្ញៀវវិញ

«គឺ...អ្នកនាង Lily ត្រឡប់មកប្រទេសថៃវិញហើយទាន ក៏ប៉ុន្ដែដូចជាមិនសូវស្រួលទេចៅហ្វាយ ព្រោះខ្ញុំលឺមកថា អឺ...គឺនាងមានក្មេងប្រុសម្នាក់មកជាមួយផងដែរបាទ!»ដេន និយាយប្រាប់ pond ទាំងទឹកមុខស្មើនៅពេលដែលនិយាយដល់ឈ្មោះអ្នកដែលធ្វើអោយ pond ប្រែប្រួលមកដល់សព្វថ្ងៃ

«ទៅស៊ើបពីនាងមក!!»

ទីង??

«ចាំខ្ញុំចុះទៅមើល» phuwin ដោយហេតុថាមិនចង់ធ្វើជាអ្នកជ្រៀតជ្រែកក្នុងការសន្ទនារបស់ពួកគេទាំងពីរក៏សុំចុះទៅខាងក្រោមដើម្បីអោយពួកគេសន្ទនាបន្ដ...

បំណុលស្នេហ៍ម៉ាហ្វៀ (Not complete)Where stories live. Discover now