២. សម្ព័ន្ធភាពគ្រួសារ

199 24 2
                                    

បរិយាកាសតានតឹងកំពុងតែកើតមានក្នុងសាលប្រជុំរវាងមហាអំណាចរវាងប្រទេសពីរគឺ ស៊ែនត្រា និង បារច្រាត័ ក្រោយបញ្ចប់សង្រ្គាមជាមួយចោរសមុទ្ររួចមកពេលនេះកងទ័ពរបស់ បារច្រាត័ នៅពាសពេញស៊ែនត្រា។ ក្នុងដំណើរនេះត្រូវរកដោះស្រាយ។

"ស៊ែនត្រាពេលនេះមានសុខសុវត្តិភាពហើយពួកយើងពិតជាមិនភ្លេចគុណរបស់ បារច្រាត័នោះទេ! ដូច្នេះចាប់ផ្ដើមនិយាយពីសំណើរលោកមក ហ៊ូសា-បារ៉វឺក!"
សម្តីមុតនិងធ្ងន់បានពោលឡើងកាន់ភាពស្ងាត់ក្នុងអង្គប្រជុំ ដោយលោកម្នាក់នេះគឺមានត្រកូល កូម៉ាត់-រ៉ាដឌី ជាម្ចាស់ប្រទេសស៊ែនត្រា។ បើក្រលេកមើលទៅផ្នែកម្ខាងទៀត មានលេចចេញនូវបុរសចំណាស់ម្នាក់ក្មេងម្នាក់អង្គុយទល់មុខលោកកូម៉ាត់-រ៉ាដឌី អ្នកទាំងពីរមានទឹកមុខមាំនិងអំណាចចេញពីកែវភ្នែកទាំងគូហាក់បង្ហាញឲ្យដឹងថាមិនមែនមនុស្សធម្មតា។

"ធ្វើតាមកិច្ចសន្យា!! លោកត្រូវអោយមនុស្សបារច្រាត័ យើងធ្វើជាអគ្គមេបញ្ជាការជើងទឹក!"
ភាពត្រជាក់រហឹមចេញពីសម្តីប៉ុន្មានប្រយោគមុននេះបានធ្វើឲ្យគ្រប់ប្រែជាស្ងប់ ។ តាមកិច្ចសន្យាក្រោយយកឈ្នះសង្រ្គាមលើនេះហើយស៊ែនត្រាត្រូវឲ្យមនុស្សរបស់បារច្រាត័គ្រប់គ្រង់កងទ័ពផ្លូវទឹក។

"បាន!! តែករណីកិច្ចការក្នុងប្រទេសនេះសូមទុកអោយពួកយើងជាអ្នកគ្រប់គ្រងខ្លួនឯង! ចំណែកភារកិច្ចកង់ពលទាំងឡាយមុនដើមការងារអ្វីត្រូវមានអង្គប្រជុំគ្នា!"
កិច្ចសន្យាបានលើកមកនិយាយដោយសារតែឥទ្ធិពលនៃកងទ័ពជើងទឹកគឺរឿងធំ ដូច្នេះលោកហធិបតីកូម៉ាត់ ខ្លាចថាបើមិននិយាយឲ្យច្បាស់ពេលនេះទេតទៅខាងមុនបារច្រាត័អាចរំលោភបំពាសន្យា។

"បើលោកថាបែបនេះទៅហើយ..តើមនុស្សខ្ញុំមកសែ៊នត្រាដើម្បីអ្វី?"
លោកហ៊ូសា ហាក់បដិសេធនិងសំណើរព្រោះសែ៊នត្រាដូចជាមិនពេញចិត្តនិងការគ្រប់គ្រង់ពីខាងលោកសោះ។

"ខ្ញុំគ្មានន័យដូចលោកគិតឡើយ! ចំពោះកិច្ចការធំបើសម្រេចចិត្តម្នាក់ឯងមានចំណុចខ្វះខាតច្រើនដូច្នេះខ្ញុំគ្រាន់តែសុំឲ្យមានការពិភាក្សាមុនសម្រេចចិត្តព្រោះវាអាចប៉ះពាល់ដល់ស៊ែនត្រាយើងទាំងមូល!"
ក្រោយហធិបតីកូម៉ាត់ និយាយបកស្រាយរួចម្ខាងទៀតក៏យល់ទើបសំណើរទាំងអស់ត្រូវបានឯកភាពគ្នា។ ប៉ុន្តែមុនបិទអង្គប្រជុំយើងក៏បានឃើញលោកហ៊ូសាងាកមុខទៅសម្លឹងក្មេងប្រុសម្នាក់ក្បែរខ្លួនបន្ទប់មកលោកក៏ប្រកាសថា

ជម្លោះស្នេហ៍ដែនកោះ Where stories live. Discover now