៣. ស្លាក់ស្លើត

131 17 9
                                    

ដំណើររបស់បងប្អូនរួមឈាម បន្តទៅតាមធម្មតាតែតាមមើលពួកគេមិនសូវមានទំនាក់ទំនងល្អនិងគ្នាទេប្រហែលម្តាយហាមឃាតម្យ៉ាងទោះរស់នៅជាគ្រួសាយ៉ាងណាក៏មិនដែរនិយាយគ្នាអីច្រើនដែរ។

"ចាប់ផ្តើមបានហើយ!"
ប្រុសច្បងសាហុី និយាយទៅកាន់ព្រះគ្រូដែលកំពុងអង្គុយចាំនៅដំណាក់សិក្សា។ ឃីវីស អង្គុយក្បែរនោះត្រង់ត្រាប់គ្រូ បងប្អូនគេនេះរៀនជាមួយគ្នានៅជាមួយគ្នាដើរជួបគ្នាក៏មិនដែលនិយាយរកគ្នាដែ ស្និតស្នាលតែពេលចេញក្រៅជួបប្រជាពលរដ្ឋប៉ុណ្ណោះធ្វើឲ្យមនុស្សក្នុងវាំងគិតថាពីរនាក់នេះគឺមិនចូលចិត្តគ្នា

ល់ម៉ោងសម្រាកសាហុីនិងឃីវីស បានអង្គុយនៅដំណាក់ក្រោយដើម្បីរៀនបន្តរៀងខ្លួនតែនៅបានតែនៅគ្មាននណានិយាយរកនណាទេ។ ប៉ុន្តែមានអ្វីម្យ៉ាងចម្លែកនោះគឺទឹកមុខម្នាក់ៗហាក់បង្ហាញពីភាពរីករាយយ៉ាងចម្លែក។

"មនុស្សស៊ែនត្រានេះចម្លែកដូចដែនដីប្រាកដមែន! លោកមេបញ្ជាការគិតដូចខ្ញុំទេ?"
លោកដៃស្តាំ លូតីន ឈរក្បែរអគ្គមេបញ្ជាការខូស្លា កាលបើដើរមកប្រទះឃើញរូបភាពប្រងើយកន្តើយនៃសាច់ឈាមបង្កើតត្រកូលកូម៉ាត់នេះហើយពិតជាភ្ញាក់ផ្អើលណាស់។ ព្រោះវាមិនដែលមានបងប្អូនណាដល់ថ្នាក់នេះនៅជាមួយគ្នាមួយមាត់ក៏មិននិយាយមិនតឹងទ្រូងខ្លះទេ។

"ចម្លែកអ្វីទៅ?!"
លោកមេបញ្ជាការ ពោលឡើងទាំងញញឹមតិចៗរួចក៏បន្តដំណើរទៅមុខទៀត។ សម្តីគេធ្វើឲ្យដៃស្តាំកើតចម្ងល់ជាខ្លាំង

"លោកមានន័យថាម៉េច? សោះកក្រោះថ្នាក់គ្នាថ្នាក់និងហើយនៅមិនប្លែកទៀត?"

"ហុឹ~មានមនុស្សណាអាចអង្គុយសើចស្រស់យ៉ាងនេះទាំងកំពុងនៅជាមួយមនុស្សខ្លួនស្អប់?"

ជម្លោះស្នេហ៍ដែនកោះ Where stories live. Discover now