៩. មិត្តចាស់

64 16 1
                                    

"ហ៊ូសា-ខូស្លា~"
នាយយ៉ាខេន កាលបើឃើញអ្នកប្រហារកូនចៅខ្លួនហើយក៏ងាកមើលហើយស្គាល់គ្មានថាម្នាក់នោះជានណាភ្លាម។

"លែងគេទៅ!"
មេបញ្ជាការ បោះកាំភ្លើងទៅកូនចៅហើយដើរចូលទៅរកមេក្រុមចោរសមុទ្រទាំងមិនខ្លាចរអាសោះ។ ឯយ៉ាខេនក៏ញញឹមចោលកន្ទុយភ្នែកទៅកាន់កូនចៅភ្លាមដោយចង់មានន័យថាលែងតាមសម្តីខូគស្លាទៅ។ ព្រោះតែនាយចង់ប្រយុទ្ធជាមួយជើងខ្លាំងដោយយុត្តិធម៌ទើបមិនចង់លេងខ្សែលើអ្វីឡើយម្យ៉ាងគេគ្មានចិត្តនិងសម្លាប់ឃីវីស។
ឃីវីស កាលបើត្រូវបានដោះលែងហើយក៏រត់វឹងទៅក្រោយខ្នងលោកឧត្តមសេនីយ៍ទាំងមិនភ្លេចងាកក្បាលអើតមើលការសន្ទានរបស់ពួកគេទេ។

"ចង់ជួបយូរហើយរីករាយណាស់ដែលបានឃើញថានៅមានជីវិត"
យ៉ាខេន ដើរចេញមកឈរខាងមុខកូនចៅហើយញញឹមរាក់ទាក់ លោកឧត្តមសេនីយ៍។

"បើវត្តមានយើងធ្វើឲ្យឯងរីករាយយ៉ាងនេះកុំខាតពេលអី!"
ខូស្លា ដោះអាវធំចេញហើយបោះទៅលើក្បាលនាយតូចដែលគ្នាមុនដឹងអីនោះសឹងតែដួសផ្កាប់មុខ។ នៅក្នុងការប្រយុទ្ធកូនប្រុសដាហ៊ូ ជាកូនចៅប្រញាប់នាំឃីវីសមកម្ខាងកុំឲ្យទើសទាល់ ឯមេបក្សទាំងពីរឈរមើលភ្នែកគ្នាដោយមានកូនចៅដរាបពីក្រោយ

ឌឺប!!
យ៉ាខេន នាយកម្លោះមាឌមាំហក់មកជាមួយល្បឿនយ៉ាងលឿនដូចផ្លេកបន្ទោរ អមដោយផ្លែដាវស្រួចលទៅវាយប្រហារអ្នកជាគូប្ជែនខូស្លា ថយក្រោយហើយក្រវីស្នៀតជើងដ៏ខ្លាំងក្លារបស់គេទៅទាត់ដាវយ៉ាខេន ចេញពីមុខ។

"ពិតជាអស្ចារ្យដូចល្បីមែនស្តេចរន្ទះជើង!!!"
យ៉ាខេន ងើបក្រវាស់ខ្លួនមកកន្លែងដើមហើយក្រវីផ្លែអាវពីរបីជុំប្រមូលកម្លាំងចូលមកស្នៀតអាវខ្លួនហើយក៏រត់មកវាយបន្តអ្នកទាំងពីរ ម្នាក់ប្រឹងកាំចាក់គ្រប់កន្លែងម្នាក់ទៀតលោតផងទាត់ផងរងគ្រប់ស្នៀតបានយ៉ាងល្អ។ ធ្វើឲ្យកូនចៅដែលឈរមើលនេះសឹងតែមិនដកដង្ហើមជាពិសេសនាយតូចឃីវីសគេដូចជាភ្លឹកនិងការប្រយុទ្ធមួយនេះណាស់។

ជម្លោះស្នេហ៍ដែនកោះ Where stories live. Discover now