៨. ១០០ឆ្នាំដែលបាត់

78 16 19
                                    

យប់ស្ងាត់បានចូលមកដល់ខ្យល់ជំនោរបានរំសាយមកល្វើយៗ រាងតូច អង្គុយក្នុងបន្ទាប់ដោយជុំវិញសុទ្ធតែឯកសារមួយចំនួនធំគរជាពំនូក។

"ខ្ញុំគួរតែទៅបណ្ណាល័យចាស់ម្តងទៀតហើយ!"
ឃីវីស ទម្លាក់សៀវភៅប្រវត្តិសាស្ត្រមួយក្បាលចុះទៅលើតុឈើចំណាស់អាយុកាលរយឆ្នាំចោលហើយផ្លាស់ប្តូរគោលដៅបន្ត។ គេបើកបង្អួចហើយអើតមើលសកភាពខាងក្រៅពិតជាមានកងសេនាយាមកាមច្រើនសន្ធឹកមែន។

"ចេញយ៉ាងម៉េចបើមនុស្សច្រើនថ្នាក់នេះ! នៅត្រូវគេចពីក្រសែភ្នែកតាចាស់ម្នាក់នោះទៀត!"
កម្លោះតូច បែរចូលក្នុងហើយរកនឹងវិធីដើម្បីលួចរត់ចេញមួយគ្រាសិនតែគេនឹកយ៉ាងណាក៏មិនឃើញសោះ។ ក្រោយគិតអីមិនចេញ ឃីវីស ក៏បើកទ្វារហើយចេញមកខាងក្រៅបន្ទប់គាប់ជួននិងលោកមេបញ្ជាការសង្ហាដើរចូលមកល្មមទើបធ្វើឲ្យអ្នកទាំងពីរប្រឈមភ្នែកគ្នា។

"ចង់ចេញទៅណា?"
នាយមេបញ្ជាការក្រព័ទ្ធដៃមាំទៅក្រោយហើយសម្លឹងមុខតូចៗជាមួយសំណួរត្រជាក់ស្រឹប។ ឃីវីស ក្រវីក្បាលបដិសេធមិនចង់ឆ្លើយទើបបើកទ្វារចូលបន្ទប់វិញ។

ព្រឹប!!
គ្រាន់តែបិទទ្វារភ្លាម អ្នកប្រុសតូចយើងក៏ប្រុងព្រៀបត្រចៀកទៅនិងទ្វាដើម្បីចាំស្តាប់ដំណើរចាកចេញរបស់ អគ្គមេបញ្ជាការ ឲ្យតែបាត់សំឡេងនិងអាលចេញទៅវិញភ្លាម ក្បាលរឹងតែម្តង។

"ចាត់មនុស្សឲ្យមើលជុំវិញឲ្យល្អ!!"
ខូគស្លា ងាកមុខទៅនិយាយដាក់មនុស្សជំនិតដាហ៊ូ ន័យគឺចង់ថាត្រូវឃ្លោមមើលអ្នកប្រុសតូចម្នាក់នេះឲ្យបានល្អព្រោះតាមឬកពាមិញនេះដឹងហើយថាចង់បង្ករឿងអី

"បាទ! លោកម្ចាស់!!"

"ចុះអ្វីដែលយើងឲ្យរកនោះ?"
កម្លោះសង្ហារ ប្តូរទឹកមុខហើយសួរមួយប្រយោគទៀតមើលទៅរឿងនេះប្រាកដប្រជាណាស់ទើបគេប្រែជាមុខមាំ។

"រួចរាល់ហើយលោកម្ចាស់!!"

"អឹម!"
សំឡេងនិយាយគ្នាឮកាន់តែឆ្ងាយទៅៗ ធ្វើឲ្យរាងតូចដែលលបស្តាប់មាត់ទ្វារមានទឹកមុខប្រកបដោយក្តីរីករាយជាខ្លាំង។

ជម្លោះស្នេហ៍ដែនកោះ Where stories live. Discover now