«អ្ហឹក.ខឹក លែង...»នាងក្រមុំត្រដរខ្យល់ ទះដៃមាំខ្លាំងៗអោយគេលែងដៃចេញពីករបស់ខ្លួន កាលបើនាយរឹតកាន់តែខ្លាំងឡើង លើកនាងសឹងតែផុតជើងពីដី ។
«...........»Jungkook មិនស្រដីច្រាននាងចេញមួយទំហឹង សំណាងដែលបានមិត្តនាងមកជួយទប់ពុំដូច្នោះ Un-ju ប្រាកដជាផ្ងារជើងដួលមិនខាន ។
ឡានសេរីទំនើបត្រូវបានបរចេញ ទាំងមិនខ្វល់ពីសុខទុក្ខនាងក្រមុំ ដោយ Jungkook ជូននាយតូចត្រឡប់ទៅក្រុមហ៊ុន ចំណែកនាយប្រហែលជាត្រូវអោយ Edward មកទទួលហើយ ។
«គាត់កាចណាស់»គ្នីគ្នារបស់នាងដែលឃើញហេតុការណ៍មុននេះក៏ពោលទាំងញញើតនឹងបុរសសង្ហារដែលច្របាច់.កមិត្តរបស់នាងបិះនឹងស្លាប់ ។
«យើងមិននឹកស្មានថាគាត់ហ៊ានធ្វើបែបហ្នឹងទាល់តែសោះ...»
«យើងមិនព្រម!! រឿងនេះមិនអាចចប់ដោយងាយៗឡើយ...»កែវភ្នែកឆ្នាស់ឆ្នើមរបស់ Un-ju សម្លក់សម្លឹងទៅកាន់ផ្លូវដែលឡានបើកចេញទៅមុននេះ នាងមិនព្រមឈឺសាច់ទទេៗ អោយគេមកសើចចម្អកបានតាមចិត្ត ដាច់ខាតគឺនាងមិនព្រមចាញ់ ។
ចូលមកដល់ពេលល្ងាច ជាពេលវេលាដែលចេញពីធ្វើការ រាងតូចសាច់ក្រអូបជាមួយនឹងទម្រង់មុខដ៏ស្រស់ស្អាត ដែលគ្រប់គ្នាល្បីថាជាម៉ាក់ថ្មីរបស់ Irin នោះ កំពុងតែនៅចាំទទួលនាងតូចដើម្បីត្រឡប់ទៅវិមានជាមួយគ្នា ។
«ជម្រាបសួរពូ Tae...»Irin ចេញមកជាមួយនឹងស្នាមញញឹមស្រស់ពព្រឹមសំដៅមករកនាយតូច ។
«បាទ...ថ្ងៃនេះយ៉ាងម៉េចដែរ? ហត់ឬអត់?»
«ថ្ងៃនេះ rin រៀនបានច្រើនណាស់ សប្បាយទៀតផង អ្នកគ្រូថែមទាំងសរសើរទៀតថា rin ពូកែ»
«អា៎...ឆ្លាតណាស់ បែបនេះគួរតែអោយរង្វាន់ដែរទេ»
«rin ចង់ទៅដើរលេង ពូ Tae ជូនទៅបន្តិចមក»នាងតូចញិញ៉ក់ពេបមាត់ពេប.កមកអង្រួនដៃគេអោយជូនខ្លួនទៅ ណាមួយនាងខានចេញទៅដើរលេងបែបនេះយូរហើយ ព្រោះតែគ្មានអ្នកជូន ។
«ក៏បានៗ ប៉ុន្តែត្រូវទៅវិមានងូតទឹកផ្លាស់សម្លៀកបំពាក់សិន ទៅទាំងបែបនេះមិនកើតទេ ok ឬអត់?»
YOU ARE READING
The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)
Romanceតើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ?