មនុស្សមាឌល្អិតដែលធ្លាប់តែខិលខូច បែរមកត្រូវប្រឈមមុខជាមួយនឹងមនុស្សចាស់កំពូលល្បិច មានអីបើកភ្នែកភ្លឹសៗសម្លឹងដាក់គ្នា និយាយរងូវៗទារអោយរាងក្រាស់ជូនដើរលេង ត្បិតថាពួកគេទ្រាំនឹងបរិយាកាសនេះលែងបានទៀតហើយ ។
«ណា...លោកពូសង្ហារ...»Fyfy
«ពួកខ្ញុំចង់ទៅខាងក្រៅ!!»Fyn
«ក៏បាន ប៉ុន្តែត្រូវមានអ្វីដោះដូរ!!»
«ទៀតហើយហេស៎ អោយដោយមិនបាច់សងមិនបានទេឬលោកពូ»Fyn
«សម្រេចថាចង់ដើរលេងឬអត់?»
«ចង់!!!»
«ល្អ ជាដំបូងអ្នកទាំងពីរត្រូវស្ដាប់ខ្ញុំ យល់ទេ?»
«យល់»Fy/Fyn ងក់ក្បាលផ្ងក់ៗ មិនហ៊ានប្រឆាំងខ្លាចគេប្ដូរចិត្តវិញ ។«ហើយ...ត្រូវ...ឈប់សិន ពូសួរមួយ ឯងធ្លាប់ស្គាល់លោកប៉ារបស់ឯងឬអត់?»
«លោកប៉ា? ស្គាល់តើ ឈ្មោះ Kim Taehyung នោះអី!!»Fyfy ធ្វើមុខឆ្ងល់មុននឹងរកនឹកចម្លើយផ្ដល់អោយ Jungkook ។
«ដឹងហើយ ចុះអ្នកផ្សេងក្រៅពី Tae? អ្នកទាំងពីររស់នៅជាមួយអ្នកណា កុំប្រាប់ថាស្គាល់តែ Taehyung ម្នាក់!!»Jungkook ចាប់ជម្រិតក្មេងតូចសួររកចម្លើយ ទាំងដែលមិនព្រមទៅសុើបដោយខ្លួនឯងសុខចិត្តយកក្មេងធ្វើជាបណ្ដាញសម្ងាត់ មិនហ៊ាននិយាយចេញខ្លាចគេដឹង ។
«ពួកយើងនៅជាមួយលោកតា លោកយាយនិង appa Tae»Fyn
«ចុះអាមុខសេះ?»
«ហឹម?សេះអី? ជាអ្នកណាគេ...»Fy ជ្រួញចិញ្ចើមសួរបកទៅវិញ
«គឺ...Jay-Jayden នោះអី គេត្រូវជាអីនឹង Tae»Jungkook សួរទាំងស្ទាក់ស្ទើ ដូចជាចេះដឹងរឿងគេជ្រុលពេកទេដឹង ។«អ៎...គាត់ជាមិត្ត appa »ចម្លើយដ៏មានខ្លឹមសារ ជាហេតុអោយអ្នកខ្លះលួចញញឹមចេញមក ។
«ពិតមែន? ពូស្មានថាជាប៉ាម្នាក់ទៀតរបស់ពួកឯងហើយតើ»
«អត់ទេ ពួកយើងមិនដែលជួប daddy ទេ»Fyfy
«សួរ appa ពេលណា ក៏លោកតាមិនអោយប្រាប់ដែរ គាត់និយាយរឿងផ្សេងរហូត»Fyn
«ដឹងថាហេតុអីទេ?»Jungkook នឹកចម្លែកក្នុងចិត្ត គិតមិនយល់ពីបញ្ហាដ៏អាថ៌កំបាំងមួយនេះ តើពួកគេពិតជាកូនរបស់ Tae? ចុះដៃគូម្នាក់ទៀតរបស់គេនោះជាអ្នកណា?
YOU ARE READING
The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)
Romanceតើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ?