សន្ធឹកស្នូរជើងបន្លឺឡើងយ៉ាងគគ្រឹក សម្រុកមកក្នុងមន្ទីរពេទ្យ ។ Tae គេបាននិយាយរួចហើយថានឹងធ្វើតាមផ្លូវច្បាប់ អ្នកដែលធ្វើឱ្យកូនរបស់គេមានរបួស គេប្រាកដជាមិនទុកឡើយ ។
សមត្ថកិច្ចបីនាក់បានឆ្ពោះចូលមកជាមួយនឹងពួកគេ ដោយនិយាយចរចារជាមួយនឹងខាងមន្ទីរពេទ្យជាមុន ជៀសវាងមានការឆោឡោ ។ក្រាក~ បន្ទប់423 ដែលកំពុងតែមានមនុស្សសម្រាកព្យាបាល ត្រូវបានបើកឡើង ទាក់ទាញចំណាប់អារម្មណ៍ពួកគេអោយងាកទៅរក...
«សួស្ដី ខ្ញុំជាសមត្ថកិច្ច »អ្នកជាមេស្រដីមកជាមុន
«ប៉-ប៉ូលីស!!»នាងក្រមុំកាលបើឃើញដូចនេះ ក៏ចាប់ផ្ដើមញ័រខ្លួន ភិតភ័យមុនបាត់ទៅហើយ ។
«លោកមានការអ្វីហេស៎»Un-Ju ដែលនៅទីនោះក៏រហ័សនិយាយស្កាត់ ដោយឈរពាំង Carla ដែលស្រាប់តែភ្លាំងភ្លឹក ។
«ពិតមែនហើយ លោកមានការអ្វីទើបមកដល់ទីនេះ?»ប៉ា Carla បន្ទរពីក្រោយ ដោយចម្ងល់ ត្បិតរឿងក្ដីប្រពន្ធគាត់ត្រូវបានដោះស្រាយរួចហើយតាំងពីម្សិលមិញម្ល៉េះ ដោយអ្នកបង្កគេចូលខ្លួនមកសារភាពនិងព្រមធ្វើតាមផ្លូវច្បាប់ ចុះឥឡូវនេះពួកគេមកម្ដងទៀតធ្វើអ្វី?
«ពួកយើងមានដីការអោយមកចាប់ខ្លួនអ្នកនាង Carla ពីបទប៉ុនប៉ងសម្លាប់មនុស្ស!!»
«ថាម៉េច?»ប៉ាCarla/Un-ju
«ទេ មិនពិត! ខ្ញុំមិនបានសម្លាប់មនុស្ស...ប៉ាជួយខ្ញុំផង»នាងតូចចាប់ផ្ដើមយំសស្រាក់រត់ទៅអោបឪពុកជាប់ដូចជាកូនសត្វ ។
«លោកនិយាយស្អី កុំមកមួលបង្កាច់កូនស្រីខ្ញុំ!!»
«លោកច្រឡំមនុស្សទេដឹង...»Un-Ju
«មិនច្រឡំទេ ខាងខ្ញុំមានភស្តុតាងគ្រប់គ្រាន់ដើម្បីចងរឹតនាង...»Tae បន្លឺសម្លេងស្របជាមួយនឹងដំណើរដើរចូលមកជាមួយ Jungkook និង Karl ដែលមានទឹកមុខស្រពាប់ស្រពោននឹងធឹង ។
«គោរពលោកនាយ...»អ្នកទាំងបីរហ័សធ្វើតាមតួនាទី គោរពអ្នកជាមេដែលមាននាមជានាយឧត្តមសេនីយ៍ផ្កាយបី ហើយគេនេះឯងជាអ្នកដាក់ពាក្យបណ្ដឹង ទើបការងារអាចដំណើរការយ៉ាងរហ័សបែបនេះ ។
YOU ARE READING
The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)
Romanceតើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ?