ក្រោយពីសម្រុះសម្រួលគ្នារួច Jungkook ក៏បានជូនរាងតូចត្រឡប់មកមន្ទីរពេទ្យវិញ ។ Tae ដើរទាំងខ្សត់កម្លាំង ខណៈដែលភ្នែកក៏ឡើងហើម គេមិនដឹងឡើយថាអាចស៊ូបានយូរប៉ុណ្ណា ។
ក្រាក~ ទ្វារបានបើកឡើង បង្ហាញអោយឃើញរាងចំណាស់ទាំងពីរដែលកំពុងអង្គុយចាំនៅខាងក្នុង ។
«Tae យ៉ាងម៉េចហើយកូន»Mrs.Kim មិនបានចាប់អារម្មណ៍នឹងអ្នកដែលមកជាមួយ ស្ទុះមករកកូនដែលស្លើតស្លក់កំពុងដើរចូលមក ដោយទឹកមុខស្រពាប់ស្រពោន ។
«.....ខ្ញុំមិនបានចាប់នាងទេម៉ាក់»Tae ក្រវីក្បាលបន្តិច មុននឹងឆ្លើយ
«រឿងនេះទុកអោយខ្ញុំជាអ្នកដោះស្រាយចុះ យ៉ាងណាក៏មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់ខ្ញុំ»Jungkook ស្នើឡើង ត្បិត Tae ហត់មកច្រើនហើយ ទុករឿងនេះអោយនាយជាអ្នកសម្រាលបន្ទុកគេទៅចុះ ។
«មិនត្រឹមតែក្រុមហ៊ុនឯងទេដែលជាប់ពាក់ព័ន្ធ សូម្បីតែឯងក៏យើងមិនលើកលែងដែរ»Mr.Kim ស្រដីឡើងទាំងមុខក្រញ៉ូវចងចិញ្ចើមដោយការមិនពេញចិត្ត ម្ដេចក៏រឹតតែស្អប់ រឹតតែតាមស្អិតបែបនេះ ។
«ពីបទអ្វីដែរប៉ាក្មេក? ពីបទខ្ញុំធ្វើឱ្យកូនលោកប៉ាមានផ្ទៃពោះឬ? ប្រសើរណាស់ ខ្ញុំនឹងឆាប់បានទទួលខុសត្រូវ Tae តាមផ្លូវច្បាប់»Jungkook ឯណេះក៏មិនណយ ស្រឡាញ់កូនគេទេ តែសម្ដីឌឺ9 ចាក់ទឹកមិនខ្ចីលេច ស្ដីមកក៏ផ្គើនទៅវិញ នេះបើ Mr.Kim វាយ កុំឆ្ងល់អី ព្រោះតែចរិកយើងវាចឹង ។
«ដេកស្រមៃទៅ ចរិតក្មេងបាតផ្សារបែបនេះ យើងគ្មានថ្ងៃទទួលមកធ្វើជាកូនប្រសារដាច់ខាត នាំអោយខូចអនាគតកូននិងចៅរបស់យើង»
«យ៉ាហុី...លោកប៉ាក្មេក ពាក្យក្មេងបាតផ្សារខ្ញុំលឺលោកប៉ាជេរខ្ញុំតាំងពីប្រាំឆ្នាំមុន ឥឡូវនេះមិនទាន់ភ្លេចទៀតឬ? ពិតជាចាំល្អពិតមែន ប៉ុន្តែមិនថ្វីទេ យ៉ាងណាខ្ញុំនឹងបង្ហាញលោកប៉ានិងអ្នកម៉ាក់ក្មេកអោយបានឃើញថាអាក្មេងបាតផ្សារនេះធ្វើអ្វីបានខ្លះ បង្គាប់ថ្លៃបណ្ណាការប៉ុន្មានក៏បាន ខ្ញុំរីករាយនឹងធ្វើតាមបាទ»មុខច្រឡើសបើស សើចស្ញេញ បញ្ឆេះកំហឹងនេះមិនព្រមចោលទាល់តែសោះ ចង់លោក Kim ពាក់មុខខ្លាដាក់ទៀតក៏គេគ្មានអារម្មណ៍អ្វីដែរ ព្រោះស្នេហាធំធេងជាង ។