គ្រាន់តែនិយាយមិនបានប៉ុន្មានពាក្យផងលោករដ្ឋមន្ត្រីក៏ត្រូវ ថេយ៉ុង មានគោលបំណងចង់កាត់អណ្តាតនិងជៀបបូរមាត់បាត់ទៅហើយតើចិត្តរបស់គេកសាងពីអីបានសាហាវយ៉ាងនេះ ។ឃើញរាងក្រាស់លែងហ៊ានមាត់បប៉ាច់បប៉ោចទៀត ថេយ៉ុង ក៏ទាញទូរស័ព្ទមកអូសមើលតាមប្រព័ន្ធអ៊ីនធឺណេតក៏ទាក់ភ្នែកនិងព័ត៍មានរបស់ ជុងហ្គុក ដែលត្រូវបង្ហោះ ។
« ក៏មានកេរ្តិ៍ឈ្មោះខ្លាំងណាស់ដែរតើ » បានគូរដណ្តឹងសសើរបែបនេះមោទនភាពរបស់លោករដ្ឋមន្ត្រីក៏មានឡើងមួយពព្រិចភ្នែក ។
« ត្រូវហើយ ខ្ញុំមានគ្រប់យ៉ាង កេរ្តិ៍ឈ្មោះ កិត្តិយស អំណាច មាសប្រាក់ ផ្តះវីឡា ឡានទំនើប ហើយក៏មានបេះដូងដ៏ស្មោះត្រង់ថែមទៀតផង » នៅចុងប្រយោគ ជុងហ្គុក ក៏ស្រដីឡើងទាំងញញឹមដាក់រាងតូចដែលអង្គុយធ្វើមុខធម្មតា ។
« ខ្ញុំក៏មានដែរលោករដ្ឋមន្ត្រី » ត្រូវហើយទោះបីអំណាចមិនខ្លាំងដូច ជុងហ្គុក តែ ថេយ៉ុង ក៏មានគ្រប់យ៉ាងទាំងអស់ដូចគ្នាទើបធ្វើអោយពាក្យអួតអាងរបស់លោករដ្ឋមន្ត្រីប្រៀបបីដូចគ្មានន័យទាល់តែសោះឡើយសម្រាប់គេ ។
នៅពេលលឺរាងតូចស្រដីមកអោយវិញហើយរាងក្រាស់ក៏អន់ចង់ម្តងទៀតឬមួយគេគ្មានចំណុចអ្វីដែលធ្វើអោយគូតដណ្តឹងចាប់អារម្មណ៍បន្តិចទាល់តែសោះហេស៎ ពិតជាតូចចិត្តតូចថ្លើមដល់ហើយនៀក៎ ។
( គិតចង់យករឿងអស់ហ្នឹងមកទាក់ចិត្តខ្ញុំឬ ចឹងក៏សោកស្តាយផងលោករដ្ឋមន្រ្តី ) ថេយ៉ុង ក៏លួចសើចអោយនៅក្នុងចិត្តតែក៏មិនបញ្ចេញអោយរាងក្រាស់បានដឹងតែក្រៅតែពីភាពស្ងប់ស្ងៀមរបស់គេ ។
តុកៗ...
« លោករដ្ឋមន្ត្រីអាហារមកដល់ហើយ » បន្តិចក្រោយមកសម្លេងរបស់ ជើរ៉ូម ដែលបានបន្លឺឡើងពីខាងក្រៅក៏បានជួយទម្លុះភាពស្ងប់ស្ងាត់គ្មានមាត់.ករវាងលោករដ្ឋមន្ត្រីជាមួយនិងទាយាទរបស់បក្សបិសាចព្រះចន្ទ ។« ចូលមក » ស្តាប់លឺការអនុញ្ញាតពីលោករដ្ឋមន្ត្រីហើយ ជើរ៉ូម ក៏ចូលមកខាងក្នុងដៃមានកាន់នូវថាសអាហារសម្រាប់ចៅហ្វាយនិងគូរដណ្តឹងរបស់ចៅហ្វាយផងដែរ ។
![](https://img.wattpad.com/cover/357135661-288-k207299.jpg)
YOU ARE READING
សំណព្វចិត្តលោករដ្ឋមន្ត្រី ᥫ᭡
Romanceស្នេហាតាំងពីក្មេងៗរវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងរូបសង្ហាស្មោះស្នេហ៍ជាមួយស្ត្របឺរីមាត់ឆៅពូកែដៀលព្រមទាំងដៃដល់ត្រូវទះៗ ត្រូវចាក់ៗ ត្រូវបាញ់ៗ ...