ភាគ១២ : បង Team Green flag

1.5K 85 3
                                    


  សម្តីដែលរបូតជ្រុះចេញពីមាត់របស់លោករដ្ឋមន្រ្តីជាភាសាអង់គ្លេសធ្វើអោយទឹកមុខរបស់ ថេយ៉ុង ប្រែមកជាត្រជាក់ កូនកាំបិទតូចមួយដែលមិនបានចាប់អារម្មណ៍ក៏មកដល់ប៉ះនិងបបូរមាត់របស់ ជុងហ្គុក ភ្លាមយ៉ាងលឿន មិនដឹងថារាងតូចយកវាចេញមកពីអង្កាល់ឡើយទើបតែដឹងដល់វត្តមានវាពេលមកប៉ះនិងមាត់នេះឯង ។
  « ដូចខ្ញុំធ្លាប់និយាយអីចឹងបើលោករដ្ឋមន្ត្រីមិនត្រូវការអណ្តាតនិងបបូរមាត់ទៀតទេខ្ញុំអាចជួយលោកបំបាត់វាចេញបាន » ទឹកមុខជាមួយពាក្យសម្តីតែស្មើនិងត្រជាក់ស្រេបរបស់ ថេយ៉ុង ធ្វើឲ្យជ្រួតជ្រាបដល់បេះដូងរបស់ ជុងហ្គុក អោយរមួលព្រឺឡើង ។
  « អូននៅតែឃោរឃៅ » ម្រាមដៃវែងស្រឡូនបែបមនុស្សប្រុសរបស់លោករដ្ឋមន្ត្រីលើកមកចាប់ចុងកាំបិតនិងទាញចេញឆ្ងាយពីបបូរមាត់ដែលកួចញញឹមស្របនិងសម្តីហើយក៏ប្រឹងចាក់និងផ្នែកមុតស្រួចរហូតជ្រាបឈាមចេញមក ។
  « លោករដ្ឋមន្ត្រីក៏ហាក់ដូចជានៅ Team Red flag ដែរ » ថេយ៉ុង ថារួចក៏ត្រូវ ជុងហ្គុក ជញ្ជក់មាត់គ្រវីក្បាលប្រកែកទាំងញញឹមស្រស់ ។
  «ជុ៎...បងអាចនៅក្នុងចំណោម Red flag ម្តេចកើតបើបងតាំងចិត្តជា Green flag ទៅហើយនោះ » ស្នាមញញឹមដែលមានមន្តស្នេហ៍នៅតែដិតជាប់លើផ្ទៃមុខសង្ហាឥតខ្ចោះរបស់ ជុងហ្គុក ព្រមជាមួយសម្លេងបែបស្រទន់បំផុត ។
  « ដើម្បី-? »
  « ដើម្បីអូន » បីម៉ាត់យ៉ាងខ្លីតែមានន័យខ្លាំងដល់ថ្នាក់បេះដូងរឹងកម្រើកនិងកន្ត្រាក់លោតញាប់ ។ នៅពេលដែលមានមនុស្សម្នាក់ដែលធ្វើគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តព្រមទាំងមានកាយវិការទាំងព្រមមកបញ្ជាក់ទៀតផងនោះវាគឺពិតពិបាកបន្តិចហើយដែលហាមចិត្តកុំអោយញាប់ញ័រនិងឃាត់ឃាំងបេះដូងមិនអោយជ្រួលច្របល់ដែលបង្ករជាការលោតកន្ត្រាក់ស្ទើររបេះចេញមកខាងក្រៅនោះបានណាស់ ។ សារភាពដោយស្មោះត្រង់ថាលោករដ្ឋមន្ត្រីសង្ហាម្នាក់នេះពិតជាបុរសផ្អែមល្ហែមណាស់ទោះបីខិលនិងកំខូចព្រមទាំងមានពេលខ្លះច្រឡឺមយ៉ាងណាក៏ដោយតែគ្រប់ទម្រង់កាយវិការទាំងអស់ពិតជាទាក់ទាញអោយធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយឆ្លងមិនផុតនិងជៀសមិនបាន ។
  ថេយ៉ុង ដកកូនកាំបិទមកវិញហើយក៏បែរប្រែខ្លួនមកអង្គុយញ៊ាំស្រ្តបឺរីបន្តមុននឹងបោះមួយប្រយោគធ្វើអោយ ជុងហ្គុក អត់សើចខ្ញើចនិងគ្រឺតគេមិនបាន ។
  « ថ្ងៃនេះខ្ញុំអារម្មណ៍ល្អមិនដេញដោលយកទោសកំហុសរបស់លោករដ្ឋមន្ត្រីទេ លើកលែងអោយម្តងចុះ »
  « អាចនឹងមានលើកទីពីរដែរទេ ? » ទាំងសំណួរនិងទឹកមុខច្រឡើមរបស់ ជុងហ្គុក ធ្វើឲ្យ ថេយ៉ុង ខាំបបូរមាត់សម្លក់ ។
  « ពូកែសម្លក់ដូចមនុស្សស្រី » ឃើញរាងតូចសម្លក់មុខយ៉ាងឆ្នាស់រួច ជុងហ្គុក ក៏ស្រដីឌឺដងអោយគេវិញ ។
  « ខ្ញុំប្រុសហ្នឹងអត់ភ្នែកឬទើបសម្លក់មិនបាន ? » ស្តាប់ពាក្យបញ្ឈឺរបស់លោករដ្ឋមន្ត្រីចប់ហើយមិនចាំយូរ ថេយ៉ុង ក៏វាយបកអោយវិញទាំងក្តៅទ្រូង ញ័រដៃទទ្រើកចង់តែចាប់ច្របាច់.កលោករដ្ឋមន្ត្រីអោយលៀនគ្រាប់ភ្នែកចេញមកទាំងគូរនោះទេ ។
  « សម្លក់បានតើ តែសុំអោយសម្លក់តែបងម្នាក់បានហើយណាកុំសម្លក់មនុស្សប្រុសណាផ្សេងអី » កាលបើឃើញថាគូរដណ្តឹងកំពូកឆ្នាស់ប៉ះរលាកខឹងនិងខ្លួនដូច្នេះ ជុងហ្គុក ក៏ប្រែពីច្រឡឺមមកទន់ភ្លន់វិញម្តងព្រោះចង់យកភាពទន់ភ្លន់នេះបង្រ្កាបកំហឹងក្នុងទ្រូងរបស់រាងតូច ។
  « អត់ » ឆ្លើយមួយម៉ាត់យ៉ាងខ្លីមិនមានអីសាំស៊នច្រើនហើយ ថេយ៉ុង ក៏ងើបក្រេះអោបប្រអប់ស្ត្របឺរីចេញទៅបាត់ទុកអោយលោករដ្ឋមន្ត្រីអង្គុយពេបមាត់មិនសុខចិត្តតែម្នាក់ឯង ។
  « ថេយ៍ កុំបែបនេះអី លេងសើចជាមួយបេះដូងបងម្ល៉េះ គ្រាំគ្រាណា » ឃើញរាងតូចដើរចេញមិនទាន់ហួសផុតលោករដ្ឋមន្ត្រីក៏ស្រែកឡើងនាំអោយក្មេងឆ្នាស់ខ្លះលួចញញឹមសប្បាយចិត្តតែនៅលេងចរិតខ្មឺតមិនតបមិនងាកក្រោយធ្វើឬកហាក់ដូចមិនបានលឺពាក្យរបស់ ជុងហ្គុក ឡើយ ។
  ( អាលោករដ្ឋមន្ត្រីឡប់ ) ថេយ៉ុង រំលឹកឡើងក្នុងចិត្តជ្រៅដែលតែងតែលាក់បាំងមិនងាយនិងបង្ហាញចេញព្រមទាំងលើកស្ត្រីបឺរីដាក់ចូលមាត់ទាំងអារម្មណ៍ល្អ ។

  វេលាល្ងាចក៏ចូលមកដល់ស្របពេលដែល ជុងហ្គុក ក៏ត្រូវតាមការណាត់ចួបរបស់មិត្តភក្តិតាំងពីជំនាន់នៅរៀន ។ រាងខ្ពស់ស្អាតក្នុងសម្លៀកប្រណិតដែលមានតម្លៃខ្ពស់កប់ពពកឈរបង្ហាញរាងដាក់មុខកញ្ចក់បន្តិចទើបទាញទឹកអប់ប្រេនល្បីមួយមកបាញ់ ។
  រៀបចំខ្លួនយ៉ាងស្រស់សង្ហារួចរាល់ហើយលោករដ្ឋមន្ត្រីក៏ឡើងឡានដោយមាន ជើរ៉ូម ជាតៃកុងនិងមានឡានអង្គរក្សបើតាមពីក្រោយចេញដំណើរពីវិមានឆ្ពោះទៅកាន់ភូមិគ្រិះរបស់ ថេយ៉ុង ដើម្បីទទួលគេទៅជាមួយគ្នា ។ នេះក៏យកទៅបង្ហាញព្រមទាំងបង្អួតភ្នែកមិត្តៗព្រោះគេមានគូរដណ្តឹងស្អាត ។
  ចាយពេលប៉ុន្មាននាទីរថយន្តក៏ឈប់ពីមុខភូមិគ្រិះធំមួយហើយ ជើរ៉ូម ក៏រួសរាន់ចុះពីឡានទៅបើកទ្វារឡានជូននគូរដណ្តឹងរបស់ចៅហ្វាយដែលជា ថេយ៉ុង ហ្នឹងឯង ។ ហើយគ្រាន់តែបានចោលកែវនេត្រាទាំងគូរប៉ះចំរាងតូចដែលស្រស់ស្អាតដូចទេពធីតាដើរដីភ្លាមលោករដ្ឋមន្ត្រីក៏រំលេចស្នាមញញឹមឡើងមុននឹង...
  ផ្លាច់ៗ...!

នោះមានហឿងអីកើតឡើង🌚
To be continued ᥫ᭡

សំណព្វចិត្តលោករដ្ឋមន្ត្រី  ᥫ᭡Where stories live. Discover now