ផាំង សម្លេងខ្ទរខ្ទាតនៃការប៉ះទង្គិចរវាងរថយន្តពីបង្កឲមានការបែករកាភ្លើងពេញដងវិថី
" អ៊ឹមៗៗ " បុរសរូបស្រស់ពាក់អាវសគេងនៅក្នុងភ្លុកឈាមប្ងដកដង្ហើមដើម្បីបន្តជីវិតយ៉ាងលំបាក ភ្នែកប្រឹងបើកសម្លឹងមើលទៅជនល្មើសដែរព្យាយាមរត់គេចខ្លួន ទឹកភ្នែកស្រក់មកតក់ៗនៅពេលដែរឃើញសារនៅក្នុងទូរស័ព្ទដៃ [ បងមកដល់ហើយ អូនមកដល់ណាហើយ បងមានអ្វី Supprise អូនណា៎ បើកបដោយសុវត្តិភាពណា៎ បងស្រលាញ់អូន ]
សារភាសាស្នេហ៍ធ្វើឲបេះដូងដែររៀបនិងឈប់ដើរចាប់ផ្ដើមរើខុសធម្មតា កែវភ្នែកភ្លឺថ្លាបិទទៅសន្សឹមៗរហូតរលត់បាត់អស់គ្រប់យ៉ាង
បីឆ្នាំក្រោយមក
" ប៉ានិយាយអីណឹង " សម្រែករបស់ក្មេងប្រុសដែរមានសម្បុលសរ សក់ទង់ដែង បបេមាត់ខ្លែបក្រូច ភ្នែកធំភ្លឺថ្លាពណ៌និល ថ្ពាល់ប៉ោងពណ៌ផ្កាឈូក ច្រមុះស្រួចគួចបេះដូង ស្រែកដាក់មនុស្សចាស់ដែរអង្គុយញាំតែធម្មតាដូចគ្មានរឿងអ្វីសោះ
" ប៉ានិយាយរួចហើយ ឯងស្ដាប់មិនឮហ៎ " សម្ដីមាំជាមួយទឹកមុខមាំ តែវាមិនធ្វើឲរាងតូចរអាអ្វីបន្តិចទេ
" ប៉ាក៏ដឹងថាខ្ញុំមិនចង់រៀបការ ហេតុអីប៉ានៅតែបង្ខំទៀត ? ខ្ញុំប្រាប់ហើយថាខ្ញុំមិនចង់រៀបការជាមួយមនុស្សល្បិចច្រើនដូចគេទេ " សម្ដីញ៉ែតៗស្រែកកំហកដាក់ឪពុកទាំងមិនរអា
" ភីត!! ប៉ានិយាយរួចហើយ បំណុលកម្មបងឯងទាំងប៉ុន្មានឯងត្រូវសងជំនួសគេ " បំណុលកម្ម ? បំណុលកម្មអ្វីទៅ ? ហរតុអ្វីនាយត្រូវសងជំនួសគេ ?
" ប៉ានិយាយស្អីរបស់ប៉ាណឹង ? ខ្ញុំត្រូវសងបំណុលកម្មអ្នកណា ? ជំនួសអ្នកណា ? "
" ឯងចាំហេតុការណ៍កាលពី បីឆ្នាំមុនទេ ? " បីឆ្នាំមុន! កុំប្រាប់ណាថាគេម្នាក់នោះមកទារបំណុលវិញ
" ភីត ស្ដាប់ប៉ាណា បងឯងគេទៅបានសុខហើយ គេមិនអាចមកសងបំណុលកម្មទាំងនោះបានទេ ឯងត្រូវសងជំនួសបងឯងណា៎ ត្រឹមតែបីឆ្នាំប៉ុន្នោះ ប៉ានិងយកឯងមកវិញ "
" បីឆ្នាំ ? ប៉ានិយាយបីឆ្នាំ វាមិនមែនបីថ្ងៃទេប៉ា ទៅរស់នៅជាមួយគេម្នាក់នោះខ្ញុំសុខចិត្តរស់នៅក្នុងនរកវិញវាប្រសើជាង "
YOU ARE READING
បំណុលស្នេហ៍
FanfictionVegas kornwin Teerakpanhakun Pete Pongsakorn Saengtam បំណុលទ្រព្យសងដោយទ្រព្យ បំណុលជីវិតសងដោយជីវិត