Part 19

193 30 3
                                    

ព្រិចបើកៗវាក៏កន្លងទៅ 4 ខែបាត់ទៅហើយពេលនេះពោះភីតក៏ធំហើយក៏ដឹងហើយដូចគ្នាថាកូនជាភេទអ្វីនោះ ពេលនេះភីតកំពុងតែដឹកដៃកូនប្រុសទៅរកប៉ាធំរបស់គេនៅក្រុមហ៊ុន

" ប៉ាៗ " គ្រាន់តែបើកទ្វាភ្លាមក្មេងតូចក៏ស្រែកហាវប៉ាៗរបស់គេហើយក៏រត់ទៅរកភ្លាមៗ

" បាទក្បាលខូច ខ្សឺត " វេហ្កាសចាប់ទាញកូនប្រុសមកដាក់លើភ្លៅហើយក៏ថើបពីរបីខ្សឺតតាមទម្លាប់របស់នាយ

" ភីត នេះអូនក៏មកដែរហ៎អង្គុយចាំបងសិនទៅបងនិយាយការងារជាមួយអ្នកនាង តាក់វ៉ាន់ ហើយចាំយើងទៅរកអីញាំជាមួយគ្នាណា៎ " វេហ្កាសលើកកូនចុះពីលើភ្លៅមុននិងហាស្ដីប្រាប់ទៅដល់ប្រពន្ធដែរទើបតែមកដល់ នាយថ្ងៃនេះមានអារម្មណ៍ល្អខ្លាំងណាស់ព្រោះបានប្រពន្ធនិងកូនមករកបែបនេះ

" អ៊ឹម " ភីតមិននិយាយច្រើនគ្រាន់តែក្រហ៊ឹមបន្តិចហើយក៏ទៅអង្គុយលើសាឡុង អ្នកនាងតាក់វ៉ាន់ងាកមកញញឹមដាក់តបន្តិចហើយក៏ងាកមកនិយាយការងារជាមួយវេហ្កាសវិញ

ការនិយាយការងារកន្លងទៅប្រមាណជាកន្លះម៉ោងក៏បញ្ចប់ តែវេហ្កាសត្រូវទៅយកឯងសារកិច្ចសន្យាខ្លាះនៅបន្ទប់ផ្សេងទើបត្រូវទុកភីត ភូ និង តាក់វ៉ាន់ឲនៅជាមួយគ្នា

" សួរស្ដីលោកភីត " តាក់វ៉ាន់ដើរមករកភីតដែរកំពុងតែអង្គុយមើលសៀវភៅ

" បាទសួរស្ដីអ្នកនាងតាក់វ៉ាន់ " នីតឆ្លើយទាំងញញឹមតិចៗ

" មិនបាច់ហាវអ្នកនាងអីទេ ហាវ តាក់វ៉ាន់ៗធម្មតាទៅព្រោះវេហ្កាសក៏ហាវបែបនេះដែរ " នាងនិយាយទាំងញញឹម

" អ៎រ " ភីតឆ្លើយតែប៉ុន្នឹងក៏ងាកមកអានសៀវភៅវិញ

" ខ្ញុំនិងវេហ្កាសស្គាល់គ្នាតាំងពីតតូចៗមកម្លេះ ពួកយើងរៀន បឋមសិក្សាជាមួយគ្នា អនុវិទ្យាល័យក៏ជាមួយគ្នា វិទ្យាល័យ សកលវិទ្យាល័យ សូម្បីតែទៅបន្តអនុបណ្ឌិតក៏ទៅជាមួយគ្នាដែរ "

" នាងប្រាប់ខ្ញុំធ្វើអី ? " តាក់វ៉ាន់មិនទាន់និយាយចប់ផងភីតក៏និយាយកាត់ និយាយត្រង់កំណើតកូនទីពីរនេះភីតឆេឆាវណាស់អាចនិយាយបានថាប៉ះរលាកក៏ថាបាន នេះនាយកំពុងតែធុញព្រោះនាយត្រូវតាំងអារម្មណ៍អានសៀវភៅមិនបានចង់ស្ដាប់ពីប្រវត្តិរូបរបស់អ្នកណាទេ

បំណុលស្នេហ៍Where stories live. Discover now