" 1000000 បាត គ្រប់ទេ " គ្រាន់តែឮចំនួនលុយភ្លាមភ្នែករបស់អ្នកខ្លះក៏បើកប៉ុនៗពងមាន់ នេះគ្រាន់តែចាំលាបលេមុខឲគេសោះបានមួយខែដល់ទៅ 1000000 បាតផងហ៎ ឲតែបែបនេះៗនាយមានឆាប់មិនខានទេ
" យល់ព្រម " បបូមាត់ផ្កាឈូកញញឹមឆ្លើយតបទៅអ្នកចំពោះមុខដោយភាពជឿជាក់ អ្នកណាមិនយកការងារស្រួលៗប្រាក់ខែទាំងលានៗមិនព្រមឆ្កួតសុទ្ធ
.................
គិតទៅបានប្ដីអ្នកមានក៏ល្អណ៎ គ្រាន់តែខឹងក៏បានលុយ ចង់បានអីបានណឹង ធ្វើអីតិចក៏បានឈ្នួល ជិតស្រស់ដូចផ្កាត្រូវទឹកសន្សើមចឹង ហិហិ
" ជាស្អីគេណឹង " នាយក្រាស់អង្គុយមើលការងារ ចំណែកកូនភូក៏គេងបឹមដោះគោមើលតុក្កតាចំណែនភីតវិញមិនដឹងជាគេធ្វើស្អីគេទេបិចមួយក្រដាសមួយសន្លឹកសរសេរសើចៗមិនឈប់ដូចអាមិចៗទេស
" រួចហើយ នេះជាតម្លៃខ្លួនរបស់ខ្ញុំ " ស្អីមានតម្លៃខ្លួនទៀត ស្អីខ្លះទេនេះ នាយក្រាសលើកមកមើល
" WTF " ស្អីគេ? ថើបមួយខ្សឺត 100000 បាត ងូតទឹកដុះខ្នងឲ 500000 បាត គេងអោប 50000 បាត នេះនោះមួយដង 10000000 បាត លោកព្រះប្ដីប្រពន្ធគ្នាតាសហី ស្អីក៏មេសៗណុង
" យ៉ាងមិច? ថោកពេកមែនទេ មកនេះថែម 0 ឲមួយៗទៀត "
" អត់ៗទេបានហើយគ្រប់ហើយ ឈប់ៗត្រង់ណឹង នេះអូនចាត់ទុកបងជាប្ដីទេ ? " ទារលុយសូម្បីគេងអោប នេះជាប្ដីឬអត់នេះ តាមការពិតទៅជាប្ដីប្រពន្ធគ្នាគេគេងអោបគ្នាជារឿងធម្មតាទេមិនចាំបាច់គិតលុយទេ
" ក៏លោកចង់ធ្វើស្អីលើខ្ញុំត្រូវតែអោយលុយខ្ញុំចឹងហើយ ណាមួយឥឡូវខ្ញុំនៅជាមួយលោកភាគហ៊ុនខ្ញុំនៅប៉ានិងបងភីវគ្រប់គ្រងខ្ញុំគ្មានប្រាក់ខែគ្រប់គ្រាន់ចាយទេ "
" អូនគ្រាន់តែចង់បានលុយ ? "
" អ៊ឹម " នាយតូចងក់ក្បាលតិចៗជាមួយបបេមាត់ស្រួចដូចគូទទា មើលទៅគួឲស្រលាញ់បំផុត
" ភីត ! អូនជាប្រពន្ធបងណា៎ បងជាអ្នកណា ? វេហ្កាស កនវីត ធីរ៉ាក់បញ្ញាគុណ ណា៎ អូនគិតថាបងគ្មានលុយឲអូនចាយ ? " គិតស្អីនាយជាប្រធានក្រុមហ៊ុនធំមួយទាំងមូល ជាសេដ្ឋីវ័យក្មេងមានប្រាក់រាប់លានចាយមួយរយជាតិមិនអស់ផង ប្រពន្ធបែជាថាប្រាក់ខែចាយមិនគ្រប់ គិតស្អីគេហា៎ភីត ?
YOU ARE READING
បំណុលស្នេហ៍
FanfictionVegas kornwin Teerakpanhakun Pete Pongsakorn Saengtam បំណុលទ្រព្យសងដោយទ្រព្យ បំណុលជីវិតសងដោយជីវិត