Part 03

261 45 6
                                    

   " ឯងគិតថាឯងមានសិទ្ធិទេ ? " មិនដែរហើបមាត់ស្ដីដាក់នាយសូម្បីម្ដងតែពេលបានជួបប្រុសឈ្មោលក៏ព្រមហើបមាត់និយាយ ហ៊ានទាំងហាស្ដីសុំនាយទៀត ពិតជាមុខក្រាសមែន គួឲស្អប់ គួឲខ្ពើមរអើម

    "    " ភីតមិនមាត់ព្រោះដឹងថាខ្លួនហាស្ដីអ្វីក៏គេមិនព្រមក៏មានតែអោនមុខចុះមិនមាត់មិនក៏តែប៉ុន្នឹង

................

    " ចង់សុំអីនិយាយមក " ដោយយល់ថាថ្ងៃនេះអ្នកខ្លះហ៊ានហាមាត់ស្ដីរកនាយទើបចិត្តល្អឲនិយាយអ្វីដែរខ្លួនចង់បាន តែថានាយព្រមឬអត់វាអាស្រ័យលើអ្វីដែរគេសុំដូចគ្នា

   " កិច្ចសន្យា នៅមួយឆ្នាំទៀតត្រូវទេ ? "

   " ?? "

   " មួយឆ្នាំទៀតនឹងគ្រប់បីឆ្នាំហើយ យើងនឹងលែងលះ "

   " ឯងគិតបែបណឹង ? " គិតថានាយដោះលែងស្រួលៗបែបនេះហ៎ មិនគិតថានាយមានល្បិចអ្វីខ្លះទេហ៎

   " លោកចង់មានន័យថាមិច ? " មកសួរធ្វើភ្លើៗចឹងចង់មានន័យថាមិចឲប្រាកដ ចង់បោកនាយមែនទេ មនុស្សថោកទាបនៅតែថោកទាប សណ្ដានឆ្កែនៅតែឆ្កែ បងដឹងថាញេថោកទាបបែបនេះនាយមិនទ្រាំឲគេជាន់ឈ្លីអស់ពីរឆ្នាំបែបនេះទេ

    " ឯងគិតថាបីឆ្នាំអាចសងអ្វីដែរឯងបានធ្វើមកលើយើងអស់ហ៎? ចាំក្នុងខួរឯងណាថាឯងត្រូវសងយើងមួយជីវិត កុំមានគំនិតចង់ចេញពីយើងឲសោះ " កែវភ្នែកមុតថ្លាសម្លឹងមកកាន់កែវភ្នែកដែរល្អក់ពោពេញទៅដោយទឹកនេត្រា តែមិនមែនជាទឹកនេត្រានៃកាឈឺចាប់តែវាជាទឹកនេត្រានៃការចងគុំនំ

   " បានលោកចង់បានបែបនេះមែនទេ លោកនឹងមិនដោះលែងខ្ញុំទេមែនទេ លោកនឹងដឹងថា ភីត ផុងសាកន សែងថាំ អាចធ្វើអ្វីបានខ្លះ ខ្ញុំលែងធ្វើឆ្កែឲលោកលែងសើចបានទៀតហើយលោក វេហ្កាស កនវីន ធីរ៉ាក់បញ្ញាគុន " កែវភ្នែកក្រហមឆ្អិនឆ្អៅទាំទ្វេសម្លឹងគ្នាចង់ឆេះ លើកនេះនាយនឹងបានជួបរបស់ពិតមិនមែនភីតក្លែងក្លាយដូចមុនទេ

   " បានយើងកំដរឯងជានិច្ច " ស្នាមញញឹមខិលចាប់ផ្ដើមចេញមក ធ្វើឲភីតចថតែដាល់ឲអាយៈមុខ

បំណុលស្នេហ៍Where stories live. Discover now