" ភ្ញាក់ផ្អើយមែនទេ ? មែនហើយគឺយើង យើងជាអ្នកកាត់ខ្សែហ្វាំងឡានអា ម៉ុន តែវាក៏ចំឱកាសល្អបងប្រុសឯងស្រវឹងភ្លីភ្លើបកមិនដឹងអីទើបត្រូវមកក្លាយជាឃាតករជំនួសយើង " តាក់វ៉ាន់និយាយសើចប្រៀបដូចជាមនុស្សឆ្កួត នាងឆ្កួតហើយឆ្កួតមែនទែនហើយ ចំណែកភីតក៏គាំងនិយាយអ្វីមិនចេញសៀវភៅធ្លាក់ពីដៃ នាយទន់អស់ហើយនាយបន្ទោសបងប្រុសនាយមករហូតបងប្រុសនាយត្រូវរត់ចាកស្រុកកំណើតមកជាងប្រាំមួយឆ្នាំទៅហើយទាំងគាត់មិនបានធ្វើអ្វីខុសសោះ ហើយនាយក៏ត្រូវមករស់ក្នុងរនករយៈពេលបីឆ្នាំទៀតផង តែអ្វីគ្រប់យ៉ាងវាជាការយល់ច្រលំចឹងឬ ?
................
" នាង! ស្រីបីសាច " ភីតស្រាប់តែស្ទុះងើបឈរអស់កម្ពស់សម្លឹងទៅតាក់វ៉ាន់ទាំងភ្នែកក្រហមច្រាល ថ្ងៃនេះបើនាយមិនបានកម្ចាត់ធ្មប់ម្នាក់នេះចេញទេនាយច្បាស់ជារស់នៅមិនកើតជាក់ជាមិនខាន
" ឯងចង់ធ្វើអីយើង ? " តាក់វ៉ាន់ញាក់ចិញ្ចើមមើលទៅភីតដែរពោះប៉ោងប៉ុនកញ្ជើអាចធ្វើស្អីនាងបាន
" យើងនឹងប្រាប់វេហ្កាស " ភីតនិយាយមុននឹងរៀបដើរចេញទៅរកវេហ្កាសហើយប្រាប់គ្រប់យ៉ាងឲវេហ្កាសដឹង
" អេ៎ ឈប់សិន ! ឰងឃើញនេះទេ " តាក់វ៉ាន់កាន់ទូរសព្ទបង្ហាញរូបមួយសន្លឹកឲភីតឃើញ
" គេជា .. " ភីតធ្លាប់ឃើញរូបនេះនាយធ្លាប់ឃើញច្បាស់ណាស់កាលពីមុន
" អាម៉ុន នោះអី? មិនស្គាល់ប្រពន្ធដើមប្ដីឯងទេហ៎ ? " ម៉ុន នេះមានរឿងអីកើតឡើងទៅ ម៉ុនស្លាប់ទៅប្រាំមួយឆ្នាំហើយ ចុះហេតុបានជាតាក់វ៉ាន់មានរូបម៉ុននៅពេលនេះ ? ភីតជ្រួញចិញ្ចើមមើលទៅកាន់តាក់វ៉ាន់
" កុំធ្វើមុខបែបនេះអីក្មេងតូច អាម៉ុនណា៎វារស់នៅសុខសប្បាយណាស់ វាមិនអាចធ្វើអីកើតក្រៅពីអង្គុយលើរទេះឲគេរុញទៅរុញមកមិនមានលទ្ធភាពសូម្បីនិយាយផង " នាងក្រមុំដើរមកដើរជុំវិញភីតហើយបង្ហាញវិដេអូដែរនាងធ្វើបាបទៅលើមុនយ៉ាងគួឲអាណិត
" នាងចង់បានអី ? " ភីតទប់លែងជាប់ហើយនាយមិនអាចអោបដៃឈរមើលរឿងអាក្រក់បែបនេះបានទៀតទេ នេះដើម្បីប្រុសម្នាក់សុខចិត្តធ្វើបាបអ្នកស្លូតត្រង់មិនដឹងអីដូចសត្វធាតុបែបនេះ នាងអស់កែហើយ
YOU ARE READING
បំណុលស្នេហ៍
FanfictionVegas kornwin Teerakpanhakun Pete Pongsakorn Saengtam បំណុលទ្រព្យសងដោយទ្រព្យ បំណុលជីវិតសងដោយជីវិត