ផ្តើមរឿង: ជីវិតគូ

445 37 8
                                    

ប៉ុន្មានឆ្នាំក្រោយមក
រយៈពេលប៉ុន្មានឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស អ្វីៗក៏ផ្កាស់ទៅតាមនោះដែរទាំងមនុស្សទាំងវត្ថុគ្រប់យ៉ាងគឺប្រែប្រួលទៅតាមពេលវេលា។ ជីវិតគូនេះវាយូរល្មមគួរសមអាចឲ្យយល់ដឹងពីចិត្តគ្នាខ្លះៗហើយ ប៉ុន្តែយូរទៅកាន់តែមានអារម្មណ៍ថាស្នេហានេះវាគួរតែបញ្ចប់ហើយទោះបីមានកូនប្រុសតូចម្នាក់ជាចំណងដៃក៏ដោយក៏មិនអាចរេតបណ្តឹងស្នេហាមនុស្សចាស់ឲ្យស្ថិតស្ថេរបានដែរ។

ប្រាវ! មួយថ្ងៃៗឮតែសំឡេងឈ្លោះទ្រគោះបោះបោកនៅក្នុងបន្ទប់បួនជ្រុងអាចថាជាសំណាងរបស់ជីអាក៏ថាបានដែលលោកប៉ា និងអាប់ប៉ារបស់គេមិនឈ្លោះឲ្យឃើញសុខចិត្តខាំមាត់សង្កត់ចិត្តទ្រាំរហូតមកដល់ក្នុងបន្ទប់ទើបបញ្ចេញកំហឹងដាក់គ្នា។ គ្មានម្ខាងណាដែលព្រមចុះចាញ់អ្នកម្ខាងណាឡើយ សុខចិត្តពាក់មុខយក្សដាក់គ្នារាល់ថ្ងៃល្អជាងហើយក៏សម្តែងស្រឡាញ់គ្នានៅមុខកូនប៉ុណ្ណោះ។

«មានហេតុផលបន្តិចបានទេជីមីន! បងហត់ជាមួយអូនខ្លាំងណាស់» យ៉ុនហ្គីអង្គុយចុះលើពូកនិយាយដោយសំឡេងមាំមុតចាក់ទម្លុះថ្លើមប្រមាត់ និងសម្លឹងមើលអ្នកជាប្រពន្ធកំពុងបោះបោករបស់របររបស់ខ្លួនយ៉ាងគួរឲ្យខឹង។ នាយទប់មករហូតព្រមចាញ់ធ្វើមនុស្សគថ្លង់មករហូតហើយឥឡូវនេះមិនព្រមចុះញ៉មដោយងាយតទៅទៀតទេ។

«បងថាអូនគ្មានហេតុផលមែនទេ យ៉ុនហ្គី ថាឡេស៊ី? បងប្រែតាំងពីពេលណាមក? ឬតាំងពីពេលដែលបែកផ្ទះមកនៅជាមួយអូននិងកូនមែនទេ? បងយកលេសនៅផ្ទះគ្រួសារតូចល្មមជាក្តីសុខដើម្បីតែធ្វើបាបចិត្តអូនមែនទេ?»

«ឈប់ឆ្កួតណាជីមីន!» នាយងើបស្រែកដាក់ប្រពន្ធមួយទំហឹងពេលនាយតូចរឹងរូសថែមទាំងព្យាយាមវាយមកលើនាយថែមទៀត។ យូរទៅកាន់តែមានអារម្មណ៍ថាធុញថប់តប់ប្រមល់ជាមួយប្រពន្ធក្មេងម្នាក់នេះហើយ។ ឥឡូវក៏កាន់តែនឹកដល់ចំណងស្នេហ៍ចាស់ដែលមិនទាន់ដាច់នៅឡើយ ចង់ត្រឡប់ក្រោយតែធ្វើមិនទាន់បាន។

«បងថាអូនឆ្កួតហ៎េស? បងកាន់តែប្លែកហើយសងយ៉ុនហ្គីខ្ញុំមកវិញមក» ឌឹបៗ! នាយតូចយំខ្លាំងៗស្ទុះទៅវាយទ្រូងអ្នកម្ខាងទៀតតែអ្វីដែលទទួលបាននោះគឺ៖

Just Remember Me (វគ្គ2)Where stories live. Discover now