(បែបណាដែលហៅថាប្រពន្ធល្អ)
រាងកាយខ្ពស់សង្ហាដើរចូលមកក្នុងផ្ទះ ដោយមានរាងកាយសិចស៊ី ចូលមកជាមួយថែមទាំងឱបដៃរបស់ជាប់មិនលែងទៀតផង បើអ្នកមិនដឹងមើលមកអាចថាពួកគេជាគូស្នេហ៍នឹងគ្នាក៏ថាបាន។
“បងខា...” ឡាងសៀ គាំងមួយខណៈនិយាយអ្វីមិនចេញ ពេលបានឃើញភាពស្និទ្ធស្នាលអ្នកចំពោះមុខ។
បើជាអ្នកមានអារម្មណ៍បែបណា សាកគិតមើលទៅប្ដីរបស់ខ្លួន តែបែរជាទៅឱបស្និទ្ធហ្នឹងស្រីដទៃចំពោះមុខបែបនេះ ថែមទាំងបញ្ឈឺឌឺដងនៅហ្នឹងមុខ។ អ្នកផ្សេងនាងមិនដឹង តែជានាង នាងឈឺ ឈឺខ្លាំងណាស់ តែឈឺហើយយ៉ាងម៉េច នាងមិនអាចទៅវាយដណ្ដើមជាមួយស្រីដទៃបានទេ បើគេស្រលាញ់នាង គេក៏មិនមានអ្នកផ្សេងបញ្ឈឺនាងដែរ ឱ្យគេធ្វើតាមចិត្តចុះ ពេលដែលនាងឈឺហើយអស់ចិត្ត នាងនឹងចាកចេញដោយខ្លួនឯង។
“ពួកបងមកវិញហើយហ្អេស?” ឡាងសៀ បង្ខំចិត្តញញឹមចេញ
មកទាំងចិត្តប្រេះឆា។
“សួស្ដីលោកស្រី ចៃដន្យអី ថ្ងៃនេះលោកនាយកឱ្យខ្ញុំធ្វើការជ្រុលម៉ោង ទើបគាត់អញ្ជើញខ្ញុំឱ្យមកញ៉ាំបាយល្ងាចនៅទីនេះជាការសុំទោស” ធិកា បង្ហាញឫកពាជាអ្នកឈ្នះចេញមក។ ត្រូវតែបង្ហាញហើយ នាងជាអ្នកដទៃបែរជាបានឱបប្ដីអ្នកម្ខាងទៀតបានយ៉ាងពេញដៃបែបនេះ។
“ចាសមិនអីទេ តាមសម្រួលចុះ”
“អាហាររៀបចំហើយនៅ?” ខាល៍ សួរទាំងកំបុតចេញមក ខឹងដែលនាងមិនអើពើជាមួយខ្លួន។
(ល្ងង់ នាងកំពុងគិតអី ឡាងសៀ ខ្ញុំជាប្ដីនាងឬក៏អត់ ហ៊ឹស អួតថាស្រលាញ់ តែក៏ឱ្យស្រីផ្សេងឱបប្ដីខ្លួនឯងទាំងគ្មានអារម្មណ៍អ៊ីចឹងហ្អេស) ស្របពេលចិត្តគិតទាំងខឹង កែវភ្នែកកំណាចក៏សម្លឹងមើលនាងមិនដាក់ភ្នែក។ តាមចិត្តខឹង សឹងតែហក់សង្រ្គប់នាងឱ្យដឹងណាណីទេ។
“អូនរៀបចំរួចហើយ ពួកបងអាចទៅញ៉ាំបាន”
“តោះទៅ!” ខាល៍ ងាកមកញញឹមស្រស់ដាក់លេខារបស់ខ្លួន ហើយក៏បណ្ដើរគ្នាចេញទៅ ទាំងមិនមើលមុខភរិយាសូម្បីបន្តិច មិនខ្វល់ថានាងហ្នឹងទៅជាយ៉ាងណា ពេលត្រូវស្វាមីបង្ហាញឫកពាមួយនេះដាក់។
ខ្វល់!
ហេតុអីគេត្រូវខ្វល់ បើគេជាអ្នកចង់ឱ្យនាងទៅជាបែបនេះ ឈឺចាប់ ឱ្យឈឺខ្លាំងព្រោះតែគេ។
ក្នុងបន្ទប់អាហារទាំងមូល វាអាចថាក្ដីសុខសម្រាប់ពួកគេ តែជាទុក្ខវេទនា សម្រាប់ស្រីតូចឯណេះ ដែលត្រូវមកអង្គុយមើលស្វាមី ស្និទ្ធស្នាលសឹងតែឱបថើបគ្នាចំពោះមុខខ្លួន។ បើទោះជាអាហារចំពោះមុខ មានរសជាតិឆ្ងាញ់ប៉ុណ្ណា តែនាងបែរជាលេបមិនចូលទៅវិញ លេបចូលហ្អេស បើម្នាក់ៗធ្វើគ្មានឃើញក្បាលនាងផង។ អរភ្លេចទៅ ពួកគេអង្គុយក្បែរគ្នា ទាំងដែលនាងជាភរិយាបានត្រឹមអង្គុយទល់មុខគេ។
“លោកប្រធាន ញ៉ាំមួយនេះទៅឆ្ងាញ់ណាស់” ធិកា ដួសម្ហូបដាក់វចានឱ្យអ្នកកំលោះ ឯភ្នែកក៏ដៀងមើលមក ឡាងសៀ មិនឈប់ បែបថាឌឺដងហ្នឹងអី។
“អរគុណ នាងក៏ញ៉ាំឱ្យច្រើនៗដែរទៅ” ខាល៍ វិញក៏មិនណយដូចគ្នាឃើញប្រពន្ធមិនចាប់អារម្មណ៍ខ្លួន កាន់តែបានដៃឌឺដងមិនឈប់។
“សុំសរសើរអ្នកស្រីហើយ ពូកែធ្វើម្ហូបយ៉ាងនេះ អ៊ីចឹងតើសបានជាលោកប្រធាន ហៅឱ្យមកនៅក្បែរបែបនេះ” ន័យរបស់នាង ឡាងសៀ ត្រឹមជាអ្នកបម្រើដែលអ្នកកំលោះទុកប្រើហ្នឹងឯង មិនមែនប្រពន្ធដែលគេស្រលាញ់។ ហើយវាពិតទេ ជាក់់ស្ដែងឃើញច្បាស់ហើយថាពិតមែន។
“អរគុណដែលសរសើរ! អ្នកទាំងពីរអញ្ជើញញ៉ាំបន្តទៀតចុះ ខ្ញុំឆ្អែតហើយ សុំទៅមុនហើយ” គ្មានអ្នកណាចង់នៅទេ ទុកឱ្យពួកគេស៊ីចុកគ្នាឱ្យឆ្អែតហ្នឹងទៅ។
ឡាងសៀ ក្រោកឈរពេញកម្ពស់ រៀបនឹងបែរខ្លួនចេញទៅ តែសំឡេងកំណាចអ្នកជាស្វាមីហៅបញ្ឈប់ដំណើរ។
“ឈប់! អ្នកណាអនុញ្ញាតឱ្យនាងទៅ គ្មានសីលធម៌ទេយ៉ាងម៉េច ភ្ញៀវអង្គុយនៅត្រង់នេះ តែនាងបែរជាក្រោកដើរចេញហ្អេស” ខាល៍ ក្រោកឡើងពេញកម្ពស់ ហើយក៏ដើរវាងមករកនាង។
“ខ្ញុំឆ្អែតក៏ត្រូវក្រោកចេញ!... ហេតុអីត្រូវនៅ?”
“តែមិនឃើញពួកខ្ញុំកំពុងញ៉ាំទេហ្អេស?”
“នោះជារឿងរបស់បង”
ឃើញប្ដីប្រពន្ធគេ ឈ្លោះគ្នាមារជ្រែកក៏ញញឹមពេញចិត្តចេញមក តែក៏មកចេញមកមុខធ្វើដូចជាតួឯក។
“ខ្ញុំថាអ្នក...” ធិកា ដែលប្រុងលូកមាត់បែរជាស្ងាត់ ទៅវិញពេល ឡាងសៀ ងាកមកសម្លក់ទាំងកំហឹង។
“រឿងរបស់យើង តែយើងជាប្ដីនាង កុំភ្លេចតួនាទីរបស់នាងឱ្យសោះ ឡាងសៀ”
“ខ្ញុំមិនដែលភ្លេច ខ្ញុំធ្វើតួនាទីរបស់ខ្លួនបម្រើបងក្នុងនាមជាប្រពន្ធ តែមិនមែនស្រីរបស់បង”
“ឡាងសៀ!!!” ពេលស្រីតូចបង្ហាញភាពជាបិសាចចេញមក អ្នកកំលោះទៅជាខឹងសម្បារភ្លាមមួយរំពេចតែម្ដងហើយ។
“ជាភ្ញៀវបង បងក៏មើលខ្លួនឯងទៅ!...អ្ហឹម” ឌឺដង គេមិនបានប៉ុន្មានផង មាត់ក្រពុំត្រូវអ្នកជាស្វាមីបឺតជញ្ជក់ខ្លាំងៗទៅហើយ។
រូបភាពចំពោះមុខ ធ្វើឱ្យមារជ្រែកដូចជា ធិកា ទៅជារឹងខ្លួនហើយក៏ខឹងដែលស្រីម្នាក់នោះមិនមែនជានាង តែមនុស្សមុខក្រាស់ទោះបីជាឃើញបែបនេះក៏មិនព្រមចេញដូចគ្នា បានត្រឹមឈរមើលទាំងខាំមាត់ឈឺចិត្ត។
“បង...អ្ហឹម” ចង់និយាយក៏និយាយមិនបាន បើគេលេងមកបឺតជាប់បែបនេះ។ ឡាងសៀ ទាំងរើទាំងរុញ តែក៏មិនអាចយកឈ្នះកម្លាំងយក្សរបស់គេបាន។
ឌឹប ឌឹប
ដៃតូចគក់ដើមទ្រូងហាប់ណែនខ្លាំងៗ តែមនុស្សកំណាចគ្មានថាហ្នឹងឈឺសូម្បីបន្តិច។
(ហ៊ឹស ចូលចិត្តឌឺគេឱ្យខឹងណាស់ ហ្អេស លើកដំបូងជ្រុលវាយនាងក៏ពិតមែន ចាប់ពីលើកនេះទៅ បើនាងហ៊ានគេថើបនាង ចំពោះមុខអ្នកណាក៏គេមិនខ្វល់ដែរ) ខាល៍ ញោចញញឹមពេញចិត្ត ពេលស្រីតូចដែលប្រឹងរើមុននេះ ស្រាប់តែនៅស្ងៀមមិនកម្រើក ទើបមនុស្សទំនើង ព្រមដកមាត់ចេញពីនាង។
“យ៉ាង...”
ផាច់
សម្ដីចង់សួរទាំងប៉ុន្មាន ត្រូវកាត់ផ្ដាច់ដោយបាតដៃតូច។ នាងដឹងថាខ្លួនខុសដែលបំបាក់មុខគេចំពោះមុខអ្នកដទៃ តែមកពីគេដោយខ្លួនឯង ដែលមិនឱ្យតម្លៃនាងមុន។
YOU ARE READING
អាពាហ៍ពិពាហ៍ប្លន់បេះដូង
Romanceព្រោះតែពាក្យថា "មានគុណ" ទាញឱ្យស្រីតូចម្នាក់ ធ្លាក់ក្នុងនរកអាពាហ៍ពិពាហ៍។ អាពាហ៍ពិពាហ៍ ដែលមានក្ដីសុខសម្រាប់ស្រីគ្រប់គ្នា តែជាភាពទុក្ខសោកវេទនារបស់នាង។ ការរៀបការជាមនុស្សខ្លួនស្រលាញ់គិតថាមានក្ដីសុខ ប៉ុន្តែអត់ទេ អ្វីដែលនាងទទួលបាន មានត្រឹមតែស្អប់ មើលងាយ ជា...