(ហ្គេមសាកចិត្ត)
បីខែបន្ទាប់
វិលវុលបីខែក៏កន្លងផុតទៅមួយខែទៅហើយ ពោះដែលរាបស្មើក៏ចាប់ផ្ដើមលយចេញមកបន្តិច បើមិនចាប់អារម្មណ៍ក៏មិនដឹងដូចគ្នា។
ក្នុងបន្ទប់ទទួលទានអាហារ ដែលមានតែក្លិនឈ្ងុយសាយភាយ ររៀបចំតម្រូវតាមចិត្តអ្នកពោះធំ។ ព្រោះមិនអ៊ីចឹងទេទាំងម្ដាយទាំងកូនច្បាស់ជាស្គមស្គាំងមិនខាន បើអ្នកម្ដាយចាញ់ដល់ថ្នាក់ញ៉ាំអ្វី សឹងតែមិនបានទៅហើយ។
“ញ៉ាំទៅ! វាជួយដល់កូនក្នុងផ្ទៃ” ខាល៍ ចាប់ម្ហូបដាក់ក្នុងចានឱ្យស្រីតូច ជាមួយទឹកមុខដូចគេចាប់បង្ខំអ៊ីចឹង។
“អរគុណ” ទោះជាអន់ចិត្តជាមួយទឹកមុខរបស់គេ តែនាងក៏អត់សប្បាយចិត្តមិនបានដូចគ្នា ពេលអ្នកម្ខាងទៀតយកចិត្តទុកដាក់ជាមួយខ្លួន ទោះព្រោះកូនតែនាងក៏នៅតែសប្បាយចិត្ត។
វាក៏បីខែហើយដែរ ដែលគេយកចិត្តនាង តែដូចនេះអីទឹកមុខ
គេគឺបែបនេះឯង គ្មានម្ដងណាដែលថាសប្បាយចិត្តនោះទេ ហាក់បញ្ជាក់ថាគេក៏មិនបានពេញចិត្តឱ្យនាងមានកូនរបស់គេដូចគ្នា។
“និយាយអ៊ីចឹងទៅពិនិត្យពោះព្រឹកមិញ ពេទ្យថាយ៉ាងម៉េចដែរកូន?...ចៅម៉ាក់សុខភាពល្អទេ?” ព្រោះមិនចង់ឱ្យបរិយាកាសអាប់អួរជាងនេះ ម៉ាដាម ទម្លាយភាពក៏កង្វល់ទាំងនោះ។
“បាទម៉ាក់!... ខ្ញុំមានការសុំទៅមុនហើយ” ចប់សម្ដីខ្លួន ខាល៍ ក៏ក្រោកចេញភ្លែតតែម្ដង ទុកឱ្យម្ដាយកូនទាំងពីរ សម្លឹងមើលទាំងចិត្តសោកសៅ។
“មិនអីទេកូន!...គេតែប៉ុណ្ណឹងឯង” ម៉ាដាម ប្រញាប់ងាកមកនិយាយលួងលោមស្រីតូច កុំឱ្យអ្នកមានផ្ទៃពោះគិតច្រើនជាងនេះ។
“ចាស”
“ឆាប់ញ៉ាំបាយទៅកូន”
“ចាស” គ្មានពាក្យអ្វីក្រៅពីនេះ ឡាងសៀ ក៏បានតែឈ្ងោកមុខញ៉ាំបាយយ៉ាងស្ងាត់ស្ងៀមបំផុត ទម្រាំរួចបាយមួយពេលនេះ នាងក៏សឹងតែដាច់ខ្យល់ស្លាប់ទៅហើយ។
បន្ទាប់ពីបាយល្ងាចរួច ឡាងសៀ ក៏បានទែធ្វើដូចទម្លាប់ គឺមិនបានចេញទៅណាក្រៅពីអង្គុយស្មឹងស្មាតនៅលើគ្រែគេងតែម្នាក់ឯង។ កុំសួរថាហេតុអីនាងអង្គុយបែបនេះ? គឺរងចាំស្វាមីខ្លួនមកវិញនឹងអី ដែលពេលនេះបាត់ទៅដល់ណាហើយក៏មិនដឹង។
អួក
ព្រោះមានអារម្មណ៍ដល់ លោកកូនកំពុងចង់ធ្វើទុក្ខ មិនចាំយូរ
អ្នកម៉ាក់រត់ស្ទុះទៅបន្ទប់ទឹកយ៉ាងលឿន ខា្លចថាមិនទាន់ពេលមុនគ្រប់យ៉ាងចេញមក។
អួក អួក
ត្រឹមបានមកដល់បន្ទប់ទឹក ឡាងសៀ ក៏ក្អួតយកតែម្ដង ម្ហូបអាហារដែលញ៉ាំមុននេះក៏៏ក្អួតចេញមកខ្ទេចខ្ទីគ្មានសល់។
“យ៉ាងម៉េចហើយ?” បាតដៃធំក្រាស់ អង្អែលខ្នងតូចថ្នមៗ សំឡេងកំណាចមាំសួរដោយការព្រួយបារម្ភ។ មិនបារម្ភយ៉ាងម៉េច ត្រឹមឮសំឡេងនាងក្អួតស្ទើរស្លាប់មុននេះ គេក៏ខ្វល់ចិត្តណាស់ទៅហើយ។
“បងខាល៍!”
អួក អួក
ឡាងសៀ ឱនមកក្អួតម្ដងហើយម្ដងទៀតយ៉ាងសភាពវេទនា។
“បងខាល៍!...ចេញសិនទៅ វាគួរឱ្យខ្ពើមណាស់” ឡាងសៀ ព្យាយាមរុញអ្នកកំលោះចេញ តែត្រូវអ្នកម្ខាងទៀតចាប់ដៃជាប់។
“ក្អួតទៅកុំនិយាយច្រើន!” ខាល៍ បន្ទាបខ្លួនឱ្យស្មើនាង ដៃរឹងមាំចាប់វែកសក់ដែលធ្លាក់បាំងមុខដើម្បីឱ្យនាងបានក្អួតស្រួលជាងនេះ។
ក្រោយពីក្អួតអស់ចិត្តចង់ ឡាងសៀ ត្រូវអ្នកកំលោះគ្រាឱ្យមកអង្គុយលើគ្រែទាំងគ្មានកម្លាំងគំហែង សំណាងហើយដែលមានគេនៅក្បែរ មិនអ៊ីចឹងទេនាងច្បាស់ជាត្រូវវារចេញពីបន្ទប់ទឹកជាមិនខានទេ។
“បានធូរខ្លាំងហើយនៅ?” ខាល៍ នៅតែសួរនាំស្រីតូចដោយការព្រួបារម្ភ រាងក្រាស់ចូលមកអង្គុយក្បែរនាង ដៃរឹងមាំលើកមកស្ទាបថ្ងាសតូច ក្រែងលោនាងទៅជាមិនស្រួលខ្លួន ព្រោះមុននេះក្អួតឡើងអស់ពីពោះទៅហើយ។
“ចាស” ឡាងសៀ ញញឹមតបទាំងទឹកមុខមិនរីក។ ឱ្យនាងរីកបានយ៉ាងម៉េចបើក្នុងខ្លួនពិបាកសឹងស្លាប់ទៅហើយ។
“ឃ្លានទេ?...ចាំខ្ញុំឱ្យអ្នកបម្រើទៅធ្វើអីឱ្យញ៉ាំ”
“មិនអីទេ!...ខ្ញុំចង់សម្រាកច្រើនជាង” ចប់សម្ដី ឡាងសៀ ដាក់ខ្លួនគេងភ្លាមតែម្ដង ដោយអ្នកកំលោះចាំយកអាសារជួយដណ្ដប់ភួយឱ្យនាង។
ខាល៍ សម្លឹងមើលស្រីតូចអស់មួយសន្ទុះធំ ទើបព្រមងើបទៅធ្វើធុរៈរបស់ខ្លួន ត្រឹមអ្នកកំលោះចេញផុត អ្នកដែលបិទភ្នែកគេងមុននេះ ក៏បើកភ្នែកជាថ្មី សម្លឹងមើលទៅផែនខ្នងរឹងមាំ ទឹកភ្នែកមកពីណាក៏មិនដឹង ស្រក់មួយតំណក់ហើយ មួយតំណក់ទៀត។
(គួរតែដល់ពេលរបស់យើងហើយកូន យើងល្មមចាកចេញបានហើយ) ឡាងសៀ និយាយក្នុងចិត្តតែម្នាក់ តែក៏សង្ឃឹមសម្ដីទាំងប៉ុន្មានឮដល់កូនក្នុងផ្ទៃដូចគ្នា។
“ម៉ាក់សង្ឃឹមថាកូននឹងមិនខឹងម៉ាក់!” ដៃតូចអង្អែលពោះរបស់ខ្លួនថ្នមៗ ជាមួយស្នាមញញឹមដែលពោរពេញទៅដោយទុក្ខសោក មុននឹងអ្នកម្ដាយបិទភ្នែកសំងំគេងជាថ្មី។
បន្ទាប់ពីចំណាញពេល ជិតមួយម៉ោងនៅក្នុងបន្ទប់ទឹក ខាល៍ ក៏ព្រមដើរចេញមកវិញ ជាមួយកន្សែងតូចមួយរុំជាប់កន្សែង។ កែវភ្នែកកំណាចសម្លឹងស្រទន់មើលអ្នកគេងលង់លក់នៅលើគ្រែ មុននឹងស្នាមញញឹមក្ដីសុខលេចចេញមកទាំងមិនដឹងខ្លួន។ ខាល៍ មិនបានដើរមរកនាង តែគេក៏ដើរហួសទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ មិនប៉ុន្មានក៏ត្រលប់មកជាថ្មីត្រឹមខោដំណេកមួយជាប់រាងកាយ។
ខាល៍ វារឡើងមកលើគ្រែថ្នមៗ ខ្លាចថាវត្តមានរបស់ខ្លួនរំខានដំណេករបស់ស្រីតូច។
“ប៉ាសុំទោសដែលមិនបានមើលថែកូននឹងម៉ាក់ឱ្យបានល្អ តែមិនយូរទេ...ប៉ាសន្យាថានឹងធ្វើឱ្យអ្នកទាំងពីរមានក្ដីសុខខ្លាំងបំផុត!...ចាំប៉ាណា៎ កូនសម្លាញ់!”
ជុប ជុប
ខាល៍ ឱនទៅថើបពោះដែលលយចេញមកបន្តិច ហើយក៏បន្តមកថើបបបូរមាត់តូចបានរូប បង្ហាញក្ដីស្រលាញ់តាមរយៈ។ មុននឹងដាក់ខ្លួនគេងក្បែរអ្នកម៉ាក់ ដោយមិនភ្លេចទាញនាងមកឱបក្នុងរង្វង់ដៃ។
YOU ARE READING
អាពាហ៍ពិពាហ៍ប្លន់បេះដូង
Romanceព្រោះតែពាក្យថា "មានគុណ" ទាញឱ្យស្រីតូចម្នាក់ ធ្លាក់ក្នុងនរកអាពាហ៍ពិពាហ៍។ អាពាហ៍ពិពាហ៍ ដែលមានក្ដីសុខសម្រាប់ស្រីគ្រប់គ្នា តែជាភាពទុក្ខសោកវេទនារបស់នាង។ ការរៀបការជាមនុស្សខ្លួនស្រលាញ់គិតថាមានក្ដីសុខ ប៉ុន្តែអត់ទេ អ្វីដែលនាងទទួលបាន មានត្រឹមតែស្អប់ មើលងាយ ជា...